ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ២៨៨ មកពីប្រទេសនិងដែនដីចំនួន ៣៤ នៅទូទាំងពិភពលោក ។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្ដាប់ចំនួន ១២ មកពីកម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយក្តីសប្បាយរីករាយ។
វីឌីអូឃ្លីប « GHEN CO VY» របស់វៀតណាមបានទាក់ទាញយ៉ាងខ្លាំងសម្រាប់សំណាក់យុវជនវ័យក្មេងនាពេលបច្ចុប្បន្ន (រូបថត៖ nioeh.org.vn) |
មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរដ្ឋធានីហាណូយមិត្តអ្នកស្តាប់ Chay Vitou - និស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យធារាសាស្រ្តហាណូយ បានផ្ញើសំបុត្រសំដែងក្តីសប្បាយរីករាយនៅពេលដែលវីឌីអូឃ្លីប « GHEN CO VY» របស់វៀតណាមត្រូវបានផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ HBO អាមេរិកនាពេលថ្មីៗនេះ ហើយក៏ក្លាយជាបទចម្រៀងមួយដែលទាក់ទាញយ៉ាងខ្លាំងសម្រាប់សំណាក់យុវជនវ័យក្មេងនាពេលបច្ចុប្បន្ន។ មិត្តអ្នកស្តាប់រូបនេះបានចែក រំលែកថា «ខ្ញុំពិតជាចូលចិត្តវីឌីអូឃ្លីប “ GHEN CO VY” នេះណាស់ ពីព្រោះនេះជាបទចម្រៀងមួយដែលលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 របស់ក្រសួងសុខាភិបាលវៀតណាម។ បទចម្រៀងនេះមិនត្រឹមតែធ្វើឱ្យទស្សនិកជនក្នុងស្រុកចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងទស្សនិកជនអន្តរជាតិទៀតផង។ លើសពីនេះទៅទៀត បទចំរៀងនេះក៏ត្រូវបានចាត់ទុកថាជាទម្រង់មួយក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការបង្ការនិងប្រឆាំងនឹងជំងឺដល់ប្រជាជនតាមរយៈតន្រ្តី ដើម្បីរួមចំណែកក្នុងការរួមដៃគ្នាអនុវត្តទម្លាប់បង្ការជម្ងឺឆ្លងនិងរីកសាយភាយអំពើរល្អដល់សហគមន៍សំដៅយកឈ្នះលើជំងឺរាតត្បាតនេះផងដែរ»។ មិត្តអ្នកស្តាប់ Chay Vitou ជាទីមេត្រី! កម្មវិធីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មតិរបស់មិត្តដែលបានផ្ញើមកកាន់កម្មវិធី ហើយ យើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពនូវព័ត៌មានឲ្យទាន់ហេតុការណ៍ថែមទៀត ដើម្បីផ្តល់ជូនមិត្តអ្នកស្តាប់ទាំងអស់នាពេលខាងមុខ។
រូបថតឧទាហរណ៍ (ប្រភព៖ nvhtn.org.vn) |
មិត្តអ្នកស្តាប់ Sok Chanthorn និសិត្សកម្ពុជានៅសាកលវិទ្យាល័យ Kien Giang (វៀតណាម) មានបំណងចង់ស្វែងយល់អំពីសកម្មភាពដែលប្រព្រឹត្តទៅក្នុងខែយុវជននៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី! ចាប់តាំងពីដើមឆ្នាំនេះរហូតមកដល់ពេលនេះ ការបំផុសចលនាខែខែយុវជននៅតែធ្វើឡើងក្នុងពេលដំណាលគ្នានៅតាមបណ្តាខេត្តនិងក្រុងនៃប្រទេសវៀតណាម។ ខ្លឹមសារសំខាន់នៃសកម្មភាពទាំងនេះគឺផ្តោតលើអប់រំប្រពៃណីបដិវត្តសម្រាប់សមាជិកយុវជន សួរសុខទុក្ខក្រុមគ្រួសារគោលនយោបាយ វីរអ្នកម្តាយវៀតណាម ព្រមទាំងរួមដំណើរនិងជួយគាំទ្រដល់យុវវ័យនិងលើកកម្ពស់គុណភាពនៃការងារចាត់ចែង កសាងអង្គភាពសមាជិកយុវជនដ៏រឹងមាំនិងសកម្មភាពអបអរសារទរ មហាសន្និបាត បក្សគ្រប់ជាន់ថ្នាក់ផងដែរ។ ជាពិសេស ខែយុវជនឆ្នាំនេះបានប្រារព្វឡើងចំពេលដែលទូទាំងប្រទេសវៀតណាមផ្តោតសំខាន់លើការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ហេតុដូច្នេះ សមាជិកយុវជននានា ក៏បានរៀបចំសកម្មភាពឃោសនាជាច្រើនអំពីការបង្ការនិងប្រឆាំងឆឹងជំងឺឆ្លង ការពារបរិស្ថាន ការស្តារឡើងនូវទេសភាពតាមអូរព្រែកនិងច្រកផ្លូវតូចៗជាដើម។ សកម្មភាពទាំងនេះក្នុងខែយុវជន ទទួលបានការគាំទ្រយ៉ាងវិជ្ជមានពីប្រជាជនទាំងមូលផងដែរ។
ស៊ើន Ke Ga (រូបថត៖ Travel) |
ពីខេត្តរតនគីរី (កម្ពុជា) មិត្តអ្នកស្តាប់ Lin Chomreon មានបំណងចង់កម្មវិធី ណែនាំអំពីទេសភាពនៅ Mui Ke Ga របស់ប្រទេសវៀតណាម។ លោកអ្នកនាងជាទីរាប់អាន! Mui Ke Ga ជាកោះតូចមួយដែលមានចម្ងាយប្រមាណ ៥០០ ម៉ែត្រពីដីគោក និងស្ថិតនៅឃុំ Thuan Quy ស្រុក Ham Thuan Nam ខេត្ត Binh Thuan។ កោះនេះមិនត្រឹមតែជាកន្លែងគួរឱ្យចាប់អារម្មណ៍មួយដែលមិនគួរឲ្យរំលងបានឡើយសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងមានឆ្នេរសមុទ្រដ៏សក្បោះជាមួយជាមួយនឹងដុំថ្មដ៏ស្រស់ស្អាតនិងប្លែកៗផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ស៊ើន Ke Ga ដែលជួយសម្រួលចរាចរណ៍សម្រាបនាវាធ្វើដំណើរយ៉ាងងាយស្រួលក្នុងតំបន់ ហើយត្រូវបានមជ្ឈ មណ្ឌលសៀវភៅកំណត់ត្រាវៀតណាមបញ្ជាក់សម្គាល់ថាជាស៊ើនខ្ពស់បំផុតនិងមានអាយុកាលចំណាស់ជាងគេនៅវៀតណាមក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ៕