ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្តាហ៍ កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរ មានសេចក្តីសោមនស្សរីករាយដោយទទួល បានសំបុត្រនិងអ៊ីមែលចំនួន ១១ ពីមិត្តអ្នកស្តាប់និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោម សំបុត្រ អ៊ីម៉ែលសរុបជិត ៤០០ ដែលបានផ្ញើមកកាន់បណ្ដាកម្មវិធីផ្សាយសម្លេងនៃ VOV5។
កាលពីសប្តាហ៍មុន ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្ត សុភត្តិ នៅរាជធានីភ្នំពេញ បានចែករំលែកថា៖ “ខែឧសភា ខាងមុខនេះ គឺជាពេលដែល SEA Games នឹងប្រព្រឹត្តទៅនៅវៀតណាម ហើយខ្ញុំនិងមិត្តភក្តិមួយចំនួន គ្រោងទៅកាន់ វៀតណាម ដើម្បីទស្សនាការប្រកួតកីឡាផង ហើយឆ្លៀតពេលដើរកំសាន្តទីកន្លែង មួយចំនួននៅភាគខាងជើងវៀតណាមទៀតផង។ រដ្ឋធានីហាណូយពិតជាគោលដៅដែលមិនអាចរំលងបានទេ ហើយខ្ញុំចង់ពឹងអ្នកណែនាំពីកន្លែងខ្លះផ្សេងទៀតជុំវិញរដ្ឋធានីដើម្បីទៅលេងក្នុងពេលនេះបានទេ”?
មណ្ឌលទេសចរណ៍ Trang An - Bai Dinh នៅខេត្ត Ninh Binh។ (រូបថត៖ avivu) |
មិត្ត សុភត្តិ និងមិត្តអ្នកស្តាប់ជាទីគោរព! ចាប់ពីពាក់កណ្តាលខែមីនាឆ្នាំ ២០២២ វៀតណាមបានបើកទ្វារចំហជាផ្លូវការសម្រាប់ទទួលភ្ញៀវទេសចរអន្តរជាតិ។ តាមការណែនាំរបស់ក្រសួងសុខាភិបាល អ្នកដែលឆ្លងចូលវៀតណាមត្រូវការមាន តែលទ្ធផលតេស្តអវិជ្ជមានចំពោះកូវីដ-១៩ មុនពេលចាកចេញពីប្រទេសខ្លួនប៉ុណ្ណោះ ហើយពេលចូលមកវៀតណាមគឺ ត្រឹមតែរាយការណ៍ស្ថានភាពសុខភាព មិនចាំបាច់ធ្វើ តេស្តម្តងទៀត មិនចាំបាច់ធ្វើចត្តាឡីស័កទៀតឡើយ។ ជាមួយនឹងបទប្បញ្ញត្តិនេះ អ្នក អាចទៅកំសាន្តដោយចំណងចំណូលចិត្តប្រទេសវៀតណាមដ៏ស្រស់ស្អាត ដោយមិនត្រូវ ព្រួយបារម្ភអំពីអ្វីៗសោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នក នៅតែពាក់ម៉ាស់នៅកន្លែងដែលមានមនុស្សច្រើន ឬកន្លែងសាធារណៈ ដើម្បីធានា សុវត្ថិភាពឲ្យបានល្អបំផុត។ ទាក់ទងនឹងគោលដៅទេសចរណ៍នៅជិតទីក្រុងហាណូយ នោះ ខែឧសភា គឺជាការចាប់ផ្តើមនៃរដូវក្តៅ ដែលសមស្របបំផុតសម្រាប់ការទស្សនា ខេត្តជាប់ឆ្នេរសមុទ្រនានាដូចជា Quang Ninh ជាមួយនឹងឈូងសមុទ្រ Ha Long ដ៏ល្បី ល្បាញ ឬអតីតរាជធានី Ninh Binh ជាមួយនឹងទេសភាពព្រៃភ្នំ ទន្លេ ដ៏ស្រស់បំព្រងឬ វត្ត Bai Dinh ដែលមានស្ថាបត្យកម្ម និងសំណង់ពុទ្ធសាសនាដ៏វិសេសវិសាលជា ច្រើន... ប្រសិនបើមានពេលវេលាច្រើន អ្នកអាចទៅទស្សនាខេត្តមួយចំនួននៅតំបន់ភ្នំ ភាគខាងជើងដូចជា Ha Giang, Lao Cai ... ដើម្បីអាចសម្របខ្លួនចូលទៅក្នុងបរិយាកាស ព្រៃភ្នំធម្មជាតិដ៏ធំល្វឹងល្វើយ ព្រមទាំងស្វែងយល់អំពីជីវភាពរស់នៅរបស់ជនជាតិភាគ តិចនៅវៀតណាមផងដែរ។
សកម្មភាពឆ្លងបទពិសោធន៍ជិះបាឡុងហោះនៅទីក្រុងហាណូយ។ (រូបថត៖ VOV)
|
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ទេសចរណ៍វៀតណាមត្រូវបានបើកដំណើរ ការឡើងវិញជាមួយនឹងសកម្មភាពថ្មីថ្មោងជាច្រើនដែលបានប្រព្រឹត្តទៅនាពេលចុង ក្រោយនេះ ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តភក្តិអន្តរជាតិ។ លោក សង សម័យ នៅភ្នំពេញ បានសម្ដែងអារម្មណ៍ក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធីយ៉ាងដូ ច្នេះថា៖ “ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទពិសោធន៍នៃការជិះបាឡុងហោះ ដែលទើបតែបានធ្វើឡើងនៅវៀតណាម។ នេះហាក់ដូចជាលើកដំបូង ដែលវៀតណាម រៀបចំសកម្មភាពបែបនេះ។ ខ្ញុំមានបំណងចង់ស្វែងយល់បន្ថែមអំពីបទពិសោធន៍នេះ បានទេ”។
មិត្ត សង សម័យនិងប្រិយមិត្តជាទីគោរព! ដើម្បីអបអរសាទរការបើកដំណើរការ ទេសចរណ៍អន្តរជាតិរបស់វៀតណាមឡើងវិញ ក្នុងសប្តាហ៍កន្លងទៅ នៅរដ្ឋធានី ហាណូយ និងទីក្រុង Da Nang បានប្រព្រឹត្តទៅនូវសកម្មភាពឆ្លងបទពិសោធន៍ជិះ បាឡុងហោះ។ បន្ទាប់មកចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា មហោស្រព បាឡុងហោះអន្តរជាតិដ៏ធំបំផុតនៅវៀតណាមត្រូវបានប្រារព្ធឡើងនៅ ខេត្ត Tuyen Quang ដោយមានការចូលរួមពីបាឡុងហោះជាង ២០នៃប្រទេសនានាលើពិភព លោក។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ខាងលើ អ្នកស្រុក និងភ្ញៀវទេសចរអាចទិញ សំបុត្រដើម្បីមានឱកាសគយគន់ទេសភាពធម្មជាតិ និងទីក្រុងពីខាងលើក្នុងរយៈពេល ប្រហែល ១០ នាទី។ លើសពីនេះ ព្រឹត្តិការណ៍ និងសកម្មភាពប្រហែល ២០០ នឹង ប្រព្រឹត្តទៅក្នុងឆ្នាំទេសចរណ៍ជាតិ ដោយមានចំណុចលេចធ្លោគឺ “Quang Nam - គោលដៅទេសចរណ៍បៃតង” រួមទាំងកម្មវិធី និងព្រឹត្តិការណ៍ពិសេសជាច្រើននៅខេត្ត Quang Nam ផងដែរ។ សកម្មភាពទាំងនេះរួមចំណែកផ្សព្វផ្សាយ ទីផ្សារទេសចរណ៍ វៀតណាមដល់ភ្ញៀវអន្តរជាតិ។
ហើយនៅក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូម ណែនាំដល់លោកអ្នកនាងនិងប្រិយមិត្តអំពីព្រឹត្តិការណ៍ទិវាសែនខួបស្ដេច Hung សកលឆ្នាំ២០២២ តាមសំណើរបស់មិត្ត ស៊ុន ផល អតីតនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ ដែលបានផ្ញើមកកម្មវិធី។
ពិធីការដង្ហែរស្នែងនៅក្នុងពិធីបុណ្យសែនខួបស្ដេច Hung ដែលបានរៀបចំឡើង
នៅខេត្ត Phu Tho។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ទិវាសែនខួបស្ដេច Hung សកល គឺជា ព្រឹត្តិការណ៍ដែលត្រូវបានសម្របសម្រួលរៀបចំឡើងរវាងទិវាសែនខួបស្តេច Hung និងទិវាវៀតណាមសកល។ តាំងពីរាប់ពាន់ឆ្នាំមកហើយ ពិធីសែនខួបស្តេច Hung បាន ក្លាយជាទិវាបុណ្យជាតិដ៏ពិសិដ្ឋមហោឡារិតរបស់ប្រជាជាតិវៀតណាម ដែលប្រារព្ធ ឡើងនៅថ្ងៃទី ១០ ខែទី ៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ រួមជាមួយ ជនរួមជាតិក្នុង ប្រទេស ជនរួមជាតិវៀតណាមនៅឯបរទេសតែងតែងាកមករកប្រភពដើមដោយស្មោះ អស់ពីដួងចិត្ត។ ហេតុដូច្នេះហើយបានជាគំនិតនៃការរៀបចំទិវាសែនខួបស្ដេច Hung សកល ទទួលបានការគាំទ្រនិងការជួយជ្រោមជ្រែងរបស់សង្គមយ៉ាងឆាប់រហ័ស ដោយមានបំណងចង់ក្លាយជាទិវាបុណ្យនៃមហាសាមគ្គីជាតិទាំងមូលហើយ លើក តម្កើងតម្លៃវៀតណាម ដើម្បីឲ្យជនជាតិវៀតណាមនៅទ្វីបទាំង៥រួមគ្នាងាកមករកប្រភព ដើម ក៏ដូចជារួមចំណែកថែរក្សាតម្លៃវប្បធម៌ជាតិផងដែរ។ ក្នុងឆ្នាំ ២០២២ ទិវាសែនខួប ស្ដេច Hung សកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ មេសា តាមទម្រង់ប្រព័ន្ធវីដេអូដែល បានតភ្ជាប់ជាមួយនឹងប្រទេសនិងតំបន់ដែនដីចំនួនជាង៤០។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះគឺជាមតិយោបល់ និងការចែករំលែករបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអាន ដែលបានផ្ញើរមកកាន់កម្មវិធីក្នុង សប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូច ជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់ ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕