ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់
(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកម្មវិធីយើងខ្ញុំដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់រំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ពីរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា មិត្ត កែវ ឧត្តមបានផ្ញើសំបុត្រដោយបង្ហាញពីចំណាប់អារម្មណ៍ជាពិសេសចំពោះនាទីស្រុកស្រែ៖ ខ្ញុំមានចំណាប់អារម្មណ៍ចំពោះនាទីស្រុកស្រែ។ អត្ថបទសរសេរនីមួយបាន ពិពណ៌នាអំពីផ្ទាំងគំនូរស្រុកស្រែវៀតណាម។ ចំពោះជនមួយរូបដែលជក់ចិត្តនឹងវប្បធម៌វៀតណាមដូចខ្ញុំបាទ គឺនាទីស្រុកស្រែពិតជាមានអត្ថន័យជាច្រើន។ ខ្ញុំសង្ឈឹមថានាទីស្រុកស្រែនឹងមានអត្ថបទសរសេរដ៏វិសេសវិសាលជាច្រើនថែមទៀត ដើម្បីបម្រើតម្រូវការស្វែងយល់វប្បធ៌វៀតណាមជូនមិត្តភក្តិអន្តរជាតិ។
សូមអរគុណមិត្ត កែវ ឧត្តមដែលបានយកចិត្តទុកដាក់ដល់នាទីនានានៃកម្មវិធី។ រីឯមិត្ត មួយឡីន និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហាណូយបានផ្ញើ email មកកម្មវិធីដោយសម្តែងនូវបំណងចង់ដឹងអំពី មុខម្ហូបបង្អែមដ៏វិសេសវិសាលនៅអតីតរាជធានីហ្វេ។
បង្អែមម្សៅស្រោបសាច់ជ្រូកបីជាន់ |
|
លោកអ្នកនាងជាទីមេត្រី ម្ហូបអាហារហ្វេគឺសម្បូរបែបណាស់ ថែមទាំងវិសេសវិសាលដែលគ្មានទីកន្លែងណាមានឡើយ។ អតីតរាជធានីហ្វេមានឈ្មោះបោះសម្លេង ដោយមានម្ហូបបង្អែមដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ ក្នុងនោះពិសេសបំផុតគឺបង្អែមម្សៅស្រោបសាច់ជ្រូកបីជាន់។ ប្រសិនបើមានឱកាសទៅទស្សនាអតីតរាជធានីហ្វេនោះ ភ្ញៀវទេសចរមិនគប្បីរំលងមុខម្ហូបដ៏ឆ្លាញ់ពិសារនេះឡើយ ហើយត្រូវបានចាត់ទុកជាបង្អែមដ៏វិសេសវិសាលនៅ ព្រះបរមរាជវាំងហ្វេតាំងពីសម័យបុរាណ។ បង្អែមម្សៅស្របសាច់ជ្រូកបីជាន់ មានតែមួយគត់នៅអតីតរាជធានីហ្វេតែប៉ុណ្ណោះ ដែលមានរស់ជាតិប្រៃអែម ដោយបានលាយឡំជាមួយគ្នា។ ចំពោះប្រជាពលរដ្ឋនៅអតីតរាជធានីហ្វេនោះ មុខហ្ហូបនេះ កាន់តែបរិភោគគឺកាន់តែឆ្ងាញ់។ ភ្ញៀវធ្លាប់ភ្លក់មុខម្ហូបនេះ នឹងមិនអាចបំភ្លេចបានឡើយ។ ហេតុដូច្នេះ កាលពីយូយារណាស់មកហើយ មុខម្ហូបបង្អែមនេះត្រូវបានថ្វាយព្រះមហាក្សត្រផងដែរ។
គំនូរក្រណាត់នៅវៀតណាម |
មិត្តអ៊ុកដាឡីន និស្សិតកម្ពុជាមួយរូបនៅទីក្រុងហាណូយមានបំណងចង់ស្វែងយល់អំពីសិល្បៈ គំនូរក្រណាត់នៅវៀតណាម។ លោកអ្នកនាងជាទីមេត្រី។ ជាយូយារណាស់មកហើយ គំនូរក្រណាត់បានក្លាយទៅជាផ្នែកមួយក្នុងផ្ទាំងគំនូរវិចិត្រសិល្បៈវៀតណាមនាសម័យទំនើប។ នៅលើពិភពលោក គំនូរក្រណាត់មានវត្តមាននៅគ្រប់ទីកន្លែង ដោយមានលក្ខណៈសម្បូរបែប។ ហេតុដូច្នេះ គំនូរក្រណាត់វៀតណាមក៏ទទួលបានបទពិសោធន៍ ពីវិស័យវិចិត្រសិល្បៈជាច្រើន។ គំនូរក្រណាត់វៀតណាមមានលក្ខណៈសិល្បៈពិសេសដោយឡែក បើធៀបនឹងគំនូរដទៃទៀត។ វិចិត្រករតែងតែប្រើប្រាស់បច្ចេកទេសកាត់ ផ្គុំ ប៉ាក់ និងបិទដើម្បីបង្កើតស្នាដៃ។ ស្នាដៃគំនូរក្រណាត់នីមួយៗជួយឲ្យទស្សនិកជនស្វែងយល់អំពីសោភ័ណភាពដ៏សាមញ្ញអំពីទឹកដី និងមនុស្សវៀតណាម។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕