ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលចំនួន ៥២៥ របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៤៣។ ក្នុងនោះកម្មវិធីជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបអំពីព័ត៌មានប្រទេសជាតិនិងប្រជាជនវៀតណាម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1ពិធីបើកមហាសន្និបាត លើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម 

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ លាង សុវណ្ណរិទ្ធ  មកពី ក្រុងភ្នំពេញបានផ្ញើសំបុត្រមកកាន់កម្មវិធី ដោយសំដែងការអបអរសាទរចំពោះមហាសន្និបាត លើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមដែលប្រព្រឹត្តទៅយ៉ាងរលូននិងទទួលបានជោគជ័យដោយផ្លែផ្កា។ នៅក្នុងសំបុត្រ មិត្តអ្នកស្តាប់រូបនេះក៏បានចែករំលែក៖“ តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ខ្ញុំដឹងថាការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្ត វៀតណាមបានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធិភាពដោយធានាបាននូវជោគជ័យរបស់មហាសន្នបាតនិងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកនេះរបស់វៀតណាមនាពេលខាងមុខ។ មហាសន្និបាតបក្សលើកនេះក៏ដាក់ចេញនូវចក្ខុវិស័យនៃដំណើរការសមាហរណកម្មអន្តរជាតិរបស់វៀតណាម ហើយវៀតណាមនឹងបញ្ជាក់ពីឋានៈខ្ពស់ថែមទៀតនៅលើឆាកអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ខ្ញុំសូមជូនពរមហាសន្និបាតលើកនេះនឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា»។

សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកស្តាប់ លៀង សុវណ្ណារិទ្ធ ដែលបានផ្ញើសំបុត្រដែលបានបង្ហាញពីទស្សនៈរបស់ខ្លួននិងចែករំលែកអំពីមហាសន្និបាតបក្សលើកទី១៣ របស់វៀតណាម។ មហាសន្និបាតលើកនេះត្រូវបានប្រារព្ធធ្វើឡើងចំពេលដែលរំលឹកខួបលើកទី ៣៥ ដែលវៀតណាមអនុវត្តការផ្លាស់ប្តូរថ្មី និងបើកចំហរឆ្ពោះទៅគោលដៅខួបគម្រប់ ១០០ ឆ្នាំ នៃទិវាបង្កើតបក្សកុម្មុយនិស្ត និងខួបគម្រប់ ១០០ នៃទិវាបុណ្យឯករាជ្យជាតិ ព្រមទាំងជាព្រឹត្តិការណ៍ដ៏សែនសំខាន់នៃដំណើរការអភិវឌ្ឍន៍របស់បក្សនិងរដ្ឋវៀតណាម និងដើរតួនាទីក្នុងការតម្រង់ទិសដៅនាពេលអនាគត។ អាចនិយាយបានថាមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាពេលវេលាដើម្បីបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគោលនយោបាយកិច្ចការបរទេសបើកចំហនិងសន្តិភាពរបស់បក្សកុម្មុយនីស្តនិងរដ្ឋវៀតណាម  ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសយ៉ាងខ្លាំងមាំមួននាពេលអនាគតផងដែរ។

ប្រិយមិត្តជាទីរាប់អាន! ទាក់ទងនឹងវិស័យសុខាភិបាលវិញ។ មិត្តអ្នកស្តាប់លីនដា - ខេត្តព្រៃវេង (កម្ពុជា) បានសួរនិងសង្ឃឹមថាកម្មវិធីនេះនឹងផ្តល់ព័ត៌មានបន្ថែមមួយចំនួនអំពី ការធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ ប្រភេទទី២ នៅវៀតណាម។ ដំណាក់កាលជាបន្តទៀតនៃការធ្វើតេស្តគ្លីនិកនៅវៀតណាមនឹងធ្វើឡើងនៅពេលណាដែរ?”

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2វ៉ាក់សាំង COVIVAC ត្រូវបានគេសិក្សាដោយ IVAC ចាប់តាំងពីខែឧសភាឆ្នាំ ២០២០ និងបានអនុវត្តការសិក្សាស្រាវជ្រាវគ្លិនិកនៅប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងវៀតណាម ហើយលទ្ធផលបានបង្ហាញពីសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការធ្វើពិសោធន៍ 

សូមអរគុណមិត្តអ្នកស្តាប់លីនដាដែលបានផ្ញើសំបុត្រមកកាន់កម្មវិធី។ សូមផ្តល់ព័ត៌មានបន្ថែមឱ្យមិត្តជ្រាបថា វ៉ាក់សាំង Covid-19 ប្រភេទទី ២ របស់វៀត  ណាមមានឈ្មោះថា COVIVAC ដែលត្រូវបានផលិតដោយវិទ្យាស្ថានវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ (IVAC) បានចាប់ផ្តើមធ្វើតេស្តគ្លីនិកជាផ្លូវការលើមនុស្ស។ គុណប្រយោជន៍របស់ប្រភេទវាក់សាំងនេះគឺអាចដាក់នៅក្នុងសីតុណ្ហាភាពពី ២ ទៅ ៨ អង្សាសេ ដែលងាយស្រួលក្នុងការរក្សាទុកជាងប្រភេទវ៉ាក់សាំងផ្សេងៗទៀត។ វ៉ាក់សាំង COVIVAC ត្រូវបានគេសិក្សាដោយ IVAC ចាប់តាំងពីខែឧសភាឆ្នាំ ២០២០ និងបានអនុវត្តការសិក្សាស្រាវជ្រាវគ្លិនិកនៅប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងវៀតណាម ហើយលទ្ធផលបានបង្ហាញពីសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការធ្វើពិសោធន៍ ព្រមទាំងឆ្លើយតបយ៉ាងល្អនូវលក្ខខណ្ឌនិងលក្ខណៈវិនិច្ឆ័យ ដើម្បីអាចធ្វើការស្រាវជ្រាវលើមនុស្សផងដែរ។ ជាពិសេសវ៉ាក់សាំងនេះក៏ត្រូវបានបង្កើតឡើងនៅពេលដែលវីរុសបំលែងទម្រង់ថ្មីនៃ SARS-CoV-2 បានផ្ទុះឡើង ហេតុដូច្នេះយើងអាចជឿទុកចិត្តលើវ៉ាក់សាំងនេះ។ មុខសញ្ញាដែលត្រូវបានជ្រើសរើសសម្រាប់ការចាក់វ៉ាក់សាំងគឺមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ទៅ ៧៥ ឆ្នាំនៅប្រទេសវៀតណាម។ អ្នកស្ម័គ្រចិត្តដែលចូមរូមសិក្សានីមួយៗ នឹងទទួលការចាក់ពីរដងក្នុងរយៈពេល ២៨ ថ្ងៃ។ គេរំពឹងថាអ្នកស្ម័គ្រចិត្តដំបូងនឹងត្រូវចាក់វ៉ាក់សាំងសាកល្បងនៅខែកុម្ភៈឆ្នាំ ២០២១។ វៀតណាមប្តេជ្ញាប្រមូលធនធានមនុស្សទាំងអស់់ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើតេស្ត នឹងប្រព្រឹត្តិទៅដ៏ត្រឹមត្រូវ ស្រប់តាមកាលវិភាគ និងឈានទៅសម្រេចបាននូវគោលដៅ ដែលបានដាក់ចេញ ពោលគឺ ការធ្វើតេស្តគ្លីនិកដំណាក់កាលទី ១ ប្រកបដោយជោគជ័យ ព្រមទាំងបញ្ជាក់ពីម៉ាកយីហោនិងកិត្យានុភាពនៃវិស័យសុខាភិបាលនៅវៀតណាមនិងនៅលើពិភពលោកផងដែរ។

ក្រឡេកមើលទៅលើវិស័យទេសចរណ៍វិញ។ មិត្តអ្នកស្តាប់ ហៀកស្រីទូច - និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ (វៀតណាម) បានសួរថា៖ តើទីក្រុងហាណូយពង្រីកទំហំផ្លូវដើរថ្មើរជើងនៅជុំវិញបឹង Hoan Kiem យ៉ាងដូចម្តេច? តើនឹងមានការផ្លាស់ប្តូរគួរឱ្យចាប់អារម្មណ៍ជាច្រើននៅទីនេះទៀតទេ? "

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3ផ្លូវដើរថ្មើរជើងនៅភាគខាងត្បូងនៃវិថីចាស់បុរាណហាណូយ តភ្ជាប់ខាងជើងបឹង Hoan Kiem ត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០២១

មិត្តអ្នកស្តាប់ជាទីរាប់អាន! ផ្លូវដើរថ្មើរជើងនៅភាគខាងត្បូងនៃវិថីចាស់បុរាណហាណូយ តភ្ជាប់ខាងជើងបឹង Hoan Kiem ត្រូវបានដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០២១។ ផ្លូវដើរថ្មើជើងទាំង ៨ ត្រូវបានដាក់ឱ្យដំណើរការរួមមាន៖ Dinh Liet – Gia Ngu – Cau Go – Hang Be – Hang Dau – Hang Bac – Dao Duy Tu – O Quan Chuong និងផ្នែកមួយទៀតនៃវិថី Cau Go ច្រកTrung Yen និង Phat Loc ។ ការពង្រីកទំហំនៃវិថីដើរថ្មើរជើងនៅភាគខាងត្បូងនៃទីក្រុងហាណូយចាស់បុរាណ តភ្ជាប់ជាមួយភាគខាងជើងនៃវិថីដើរថ្មើរជើងនៃតំបន់បឹង Hoan Kiem ក៏ដូចជាតំបន់នៅជុំវិញ បានបង្កើតឡើងនូវភាពស៊ីចង្វាក់គ្នាយ៉ាងពេញលេញ លើកកម្ពស់តម្លៃវប្បធម៌ និងប្រវតិ្តសាស្រ្តនៃបណ្តាផ្លូវចាស់បុរាណហាណូយ។ លើសពីនេះទៀត ការពង្រីកទំហំផ្លូវដើរថ្មើរជើងនៅជុំវិញបឹង Hoan Kiem ក៏រួមចំណែកលើកកម្ពស់រូបភាពរបស់រដ្ឋធានីហាណូយ និងជំរុញតម្រូវការសម្រាប់ពាណិជ្ជកម្ម សេវាកម្ម និងការអភិវឌ្ឍទេសចរណ៍ផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ