ជោគជ័យមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យធនាគារវាងវៀតណាមនិងកម្ពុជា

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា
ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២១៣​ពីប្រទេសនិងតំបន់ដែនដីលើទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសា
ខ្មែរទទួលបានសំបុត្រចំនួន៣ពីមិត្ត លី យូហេង មិត្តអែក ឡុឌី មកពី ខេត្ត ស្វាយ
រៀងនិងកញ្ញាធីតាពេជ្រពីហាណូយ។ ក្នុងសំបុត្រផ្ញើរមកកម្មវិធី កញ្ញាធីតា ពេជ្រ
បានឲ្យដឹងថា នាពេលកន្លងទៅ ទំនាក់ទំនងពាណិជ្ជ កម្មរវាងកម្ពុជាជាមួយវៀត
ណាមមានចំណុចលេចធ្លោជាច្រើន ជាពិសេសលើ វិស័យធនាគារ និងកញ្ញាមាន
បំណងឲ្យកម្មវិធីឧទ្ទេសនាមត្រួសៗអំពីបញ្ហានេះ។

       កញ្ញាធីតា ពេជ្រនិងមិត្តអ្នកស្តាប់ជាទីមេត្រី! នាប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយកម្ពុជាទទួលបានលទ្ធផលសកម្មជា
ច្រើន ជាពិសេសគឺលើវិស័យធនាគារហើយលេចធ្លោបំផុតនោះគឺធនាគារវិនិ
យោគ និងអភិវឌ្ឍន៍វៀតណាម (BIDV)ដែលទទួលបានលទ្ធផលគួរឲ្យគត់
សម្គាល់ ជាច្រើន។ នាឆ្នាំ២០០៩ BIDV បានបង្កើតសាខាមួយនៅកម្ពុជាដោយ
យក ឈ្មោះថា ធនាគាវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ។ ក្នុងរយៈពេល៥
ឆ្នាំ ដំណើរការសកម្មភាព BIDC បានមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយក្លាយ ទៅជាធនាគា១ក្នុងចំណោមធនាគាពាណិជ្ជកម្មចំនួន៦មានទ្រង់ទ្រាយជួរមុខ
នៅ កម្ពុជាដោយមាន ទ្រព្យសម្បត្តិសរុបគឺ៦២០លានដុល្លារអាមេរិកនិងម្ចាស់
ដើម ទុនគឺ៨៥លានដុល្លារអាមេរិក។

ជោគជ័យមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យធនាគារវាងវៀតណាមនិងកម្ពុជា  - ảnh 1
ធនាគារ BIDC សាខានៅទីក្រុងហាណូយ

       ទន្ទឹមជាមួយគ្នានោះ សកម្មភាពរបស់ BIDV លើវិស័យផ្សេងៗទៀតនៅ
កម្ពុជា ដូចជាធានារ៉ាប់រង ផ្សារហ៊ុន ជី និងកសិកម្ម។ល។ ក៏ទទួលបានលទ្ធ ផលសកម្មជាច្រើនដែរ។ ក្រៅពីធ្វើសកម្មភាពជោគជ័យ BIDV និងបណ្តា អង្គភាពជាសមាជិកនៅសកម្មចូលរួមសកម្មភាពរួមចំណែកសម្រាប់កិច្ចការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រ និង
លើក កំពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទៀតផង។

       ដោយទទួលបានស្នាដៃនិងការរួមវិភាគទានដ៏ធំធេងនោះ នាពេលថ្មីៗនេះ
 ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ត សហមុនី ព្រះមហាក្សត្រនៃ
ព្រះរាជាណាចក្រកម្ពុជា បានប្រគល់ជូនគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់
ព្រះរាជាណា ចក្រកម្ពុជា ជូនចំពោះសមូហភាពនិងបុគ្គល់ចំណុះ ធនាគារវិនិ
យោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងធនាគារ វិនិយោគនិងអភិវឌ្ឍកម្ពុជា
(BIDC) ។ វាយតម្លៃចំពោះបញ្ហានេះ លោកស្រី ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា៖

       “ក្រោយពីជោគជ័យរបស់ខ្លួន ធនាគារក៏បានជួយឲ្យប្រជាពលរដ្ឋកម្ពុជា ជំនះពុះពារលើគ្រោះធម្មជាតិ ជួយឧបត្ថម្ភវិស័យអប់រំ វិស័យសង្គមកិច្ចមួយ
ចំនួន។ ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បុគ្គលរបស់ BIDV/BIDC បាន ដំណើរការសកម្មភាពនៅកម្ពុជា។ ទឹកចិត្តសម្បុរសធម៌នេះ រាជរដ្ឋាភិបាល
កម្ពុជានឹងចរិតទុក និងគាំទ្រឲ្យធ្វើយ៉ាងណាដើម្ពីកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងវៀតណាមដំណើរការឲ្យកាន់តែល្អប្រសើថែមទៀត”។

       ក្រៅពី BIDV នៅមានធនាគាមួយចំនួនទៀតរបស់វៀតណាមដូចជា MB
Bank, SHB Bank និង SACOMBANK ក៏ដំណើរការសកម្មភាពដោយជោគ​ជ័យ​
នៅកម្ពុជាផងដែរ។

       លោកអ្នកនាងជាទីមេត្រី! ថ្ងៃបញ្ចប់កម្មវិធី “មិត្តយល់ដឹងអ្វីខ្លះអំពីវៀត
ណាម” បានខិតមកជិតហើយ។ វិទ្យុសម្លេងវៀតណាមបន្តទទួលបានអត្ថបទ
ប្រឡងជា​ច្រើនមកពីមិត្តអ្នកស្តាប់ទូទាំងប្រទេស។ ចំពោះមិត្តអ្នកស្តាប់ ការ
ចូលរួមប្រ ឡងនេះ ជាក្តីសប្បាយរីករាយ១ ព្រមទាំងនាំមកនូវអារម្មណ៍ពិ
សេស។ មិត្ត អ្នកស្តាប់ Ogasawara នៅខេត្ត Tochigi របស់ជប៉ុនបានចែក
រំលែកថា៖​ដើម្បី ចូលរួមការប្រឡងនេះ លោកបានស្រាវជ្រាវលើទំព័រវែបរបស់
VOV ដើម្បីអាច ឆ្លើយត្រឹមត្រូវសំនួរនីមួយៗ។ ហើយលោកក៏កំពុងទន្ទឹងរងចាំ
ដល់ថ្ងៃប្រកាស លទ្ធផលផងដែរ។

       លោកអ្ន​កនាងជាទីមេត្រី! នៅសល់តែជិតមួយសប្តាហ៍ទៀតគឺជា ផុតកំ
ណត់ការទទួលអត្ថបទប្រឡង។ អត្ថបទប្រឡងបានផ្ញើក្រោយថ្ងៃទី ៣០មិថុនា ត្រូវបានចាត់ទុកជាមិនបានការ។ ដោយហេតុនេះ មិត្តអ្នកស្តាប់ប្រញាប់ប្រ
ញាល់ ផ្ញើរអត្ថបទប្រឡងមកកាន់វិទ្យុសម្លេង វៀតណាម តាមប្រៃសណីយ៍
ឬ តាមអ៊ីម៉ែលមកឲ្យកម្មវិធីផ្សាយជាភាសាខ្មែរវិទ្យុសម្លេងវៀតណាមលេខ ​
៤៥ វិថី  ​Ba Trieu​ ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email: khmervov​5@yahoo.
com.vn
. លោកអ្នកនាងអាចស្តាប់នាទីនេះលើគេហទំព័ណ៍៖www.vovworld.vn។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ