ដំបន់ខ្ពង់រាបស Bac Ha ខេត្ត Lao Cai ភាគខាងជើងវៀតណាម។

ដំបន់ខ្ពង់រាបស Bac Ha ខេត្ត Lao Cai ភាគខាងជើងវៀតណាម។ - ảnh 1
ដំបន់ខ្ពង់រាបស Bac Ha ខេត្ត Lao Cai ភាគខាងជើងវៀតណាម (sotaydulich.com)

        Vovworld-ក្នុងសប្ដាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ​
សម្លេង​វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៧២ពីមិត្តអ្នកស្ដាប់នៅ
ក្នុង​និង​ក្រៅប្រទេស។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ​ចំនួន
៥​ពី​មិត្តណារី សីហា​និង​មុនីនៅរាជធានីភ្នំពេញ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក​
ស្ដាប់​របស់យើងខ្ញុំពេលនេះ​តាម​សំណូមពររបស់មិត្តណារីដោយចង់ស្វែងយល់
ដំបន់ខ្ពង់រាបស Bac Ha ខេត្ត Lao Cai ភាគខាងជើងវៀតណាម។

មិត្តណារីនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!

        មានចំងាយពីទីក្រុង Lao Cai ប្រមាណ៧០គីឡូម៉ែត្រ ទីរួមខេត្ត Bac Ha មាន
កំពស់ជាង១ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ វាជាកន្លែងមកគួរឲ្យទាក់ទាញចំពោះអ្នក
ដែលចូលចិត្តជីវភាពរស់នៅដំបន់ព្រៃភ្នំ។ ពេលប្រជុំផ្សារនិងការប្រកួតប្រណាំង
សេះនៅកណ្ដាលព្រៃភ្នំនឹងជាប្រការដែលភ្ញៀវ​ទេសចរណ៍មិនអាចបំភ្លេចបានអំពី
ដំបន់ដីនេះ។ មកកាន់ Bac Ha ក្នុងឱកាសនេះ បណ្ដាមិត្តនឹងបានទស្សនាទេសភាព
ដ៏ស្រស់ស្អាតនៃដើមម៉ាក់ខៃដើមព្រូន ស្គាយទៅដោយផ្កាពណ៌សពេញដំបន់
ព្រំដែននេះ។

        ពីរដ្ឋធានីហាណូយ ជើងរថភ្លើងមានផ្លាក់ LC1 បាននាំយើងខ្ញុំមកដល់​ស្ថានីយ៍
រថភ្លើង Pho Lu (ខេត្ត Lao Cai) នៅវេលាម៉ោង៥ព្រឹកព្រលឹម។

        ចេញពីទីនេះយើងខ្ញុំបានជិះរថយន្តទៅទីរួមខេត្ត Bac Ha ត្រង់ទៅកាន់ស្រុក
Simacai ឲ្យទាន់ពេលប្រជុំផ្សារ Can Cau នាព្រឹកថ្ងៃសៅប្រចាំសប្ដាហ៍។ ផ្លូវពីទីរួម​
ខេត្ត Bac Ha ទៅស្រុក Simacai ត្រូវបានមជ្ឈដ្ឋានអ្នកចូលចិត្ត phuot និយម​ចូលចិត្ត
ដោយបណ្ដាកណាត់ផ្លូវលំបាកៗ។​ នៅសង្ខាងផ្លូវគឺពេញទៅដោយអ័ព្វ​គ្របដណ្ដប់
លើបណ្ដាមែកផ្កាព្រូនព័ណ៌ស។ អ័ព្វសជាប្រការមិនដែលខ្វះនៅ​ដំបន់ព្រំដែននេះ រដូវណាក៏ាមនដែរ។ ដោយហេតុនេះនៅទីនេះត្រូវបានហៅថា ដំបន់ខ្ពង់រាបស។

ដំបន់ខ្ពង់រាបស Bac Ha ខេត្ត Lao Cai ភាគខាងជើងវៀតណាម។ - ảnh 2
Can Cau បានល្បីឈ្មោះដោយជាកន្លែងលក់ដូរគោក្របីនិងសេះ។ (tinmoi.vn)


        កំពុងលង់ខ្លួនក្នុងថ្ងៃថ្មីមួយពេញទៅដោយភាពភ្លឺស្វាងស្នូរខ្លុយ meo បាន​នាំយើងខ្ញុំត្រឡប់មកនឹងបច្ចុប្បន្នកាល។ អ្នកបើកបរបានឲ្យដឹងថា នោះជា​ស្នូរ​ខ្លុយហៅមិត្តទៅផ្សាររបស់ជនរួមជាតិ Mong។ លឺដូច្នេះមែនប៉ុន្តែនៅឆ្ងាយណាស់ នៅភូមិខ្ពស់ឯនោះ។ ប្រហែលថ្ងៃនេះខ្យល់បក់មកទើបស្ដាប់លឺ។

        ពីខាងលើមើលចុះក្រោម ផ្សារ Can Cau ហាក់ដូចជាឆ័ត្រដ៏ធំមួយចំរុះពណ៌លើ
​វាល​ដី​ទំនេរមួយ។ Can Cau បានល្បីឈ្មោះដោយជាកន្លែងលក់ដូរគោក្របីនិង
សេះ។ នៅទីនេះគេអាចទស្សនានិងជ្រើសរើសសត្វគោក្របីដ៏ល្អដើម្បីធ្វើស្រែរឺសត្វ
សេះដឹកទំនិញដ៏ខ្លាំង។ Giang A Pao ជនជាតិ Mong មួយនាក់បានឲ្យដឹង​ថា ដើម្បីមក
ផ្សារឲ្យទាន់ពេលវេលា លោកនិងប្រពន្ធត្រូវចេញដំណើរតាំងពីម៉ោង៤ព្រឹក។

        “ផ្ទះខ្ញុំនៅកំពូលភ្នំនោះ។ មិនឆ្ងាយប៉ុន្មានទេ មានចំងាយប្រមាណ៥​គីឡូម៉ែត្រ​
ប៉ុណ្ណោះទេ។ ថ្ងៃនេះយកក្របីទៅលក់ដើម្បីទិញម៉ូតូ។​ ក្របីគ្រួសារ​ចញ្ចឹម។ វាមាន
កំលាំងណាស់! លក់ក្នុងតំលៃ២០លានដុង។”

        មិនឆ្ងាយពីទីនោះប៉ុន្មានគឺកន្លែងលក់សត្វបក្សីលំអរដោយមានសត្វបក្សីរាប់​រយក្បាលបង្អួតសំនៀងគ្នាអូអរពេញទីនោះ។ បន្ទាប់នោះជាជួរទំនិញចំរុះព័ណ៌។ ​នេះជាកន្លែងប្រមូលផ្ដុំនូវនារីនិងកុមារច្រើនបំផុត។ ពីព្រោះអ្នកណាក៏ចង់​រក​ទិញ
ឲ្យខ្លួននូវអ្វីៗស្អាតបំផុត។ លោកស្រី Vang Thi Sua ទិញបានសំពត់​ថ្មីមួយនិងប្រាប់
ដោយសប្បាយរីករាយថា ទិញសំពត់នេះដើម្បីទៅស៊ីការក្មួយ៖

        “សំពត់នេះត្រូវបានធ្វើដោយម៉ត់ចត់។ ត្បាញផង ប៉ាក់ផងក៏អស់រយៈពេល​ពាក់កណ្ដាលខែទើបហើយ។ ទៅផ្សារខ្ញុំចូលចិត្តបំផុតទិញសំពត់។ ស្អាត​ណាស់!”

        ជួរហាងលក់ម្ហូបដំបន់ព្រៃភ្នំហាក់ដូចជាអញ្ចើញហៅយើងខ្ញុំបន្ទាប់ពីពាក់
កណ្ដាលថ្ងៃកំសាន្តផ្សារណាត់។ Thang co, men men, សាច់ជ្រូកខ្មៅ pho ជូរ ស្រា​
ពោធ​រួមជាមួយស្នាមញញឹមដ៏ស្រស់ស្អាតរបស់នារីដែលជាអ្នកលក់ហាក់ដូចជា
ធ្វើឲ្យលង់ចិត្ត​អតិថិជន។

មិត្តណារីនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!

        ដើម្បីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ សូមអញ្ចើញលោក​អ្នក​នាងមកនឹងសំនួរក្នុងខែរបស់យើងខ្ញុំ៖ សូមលោកអ្នកនាងឲ្យដឹងអំពីទិវា​រំដោះ
ភាគខាងត្បូងឯកភាពប្រទេសវៀតណាមជាថ្ងៃណា? ចំឡើយសូមផ្ញើរមក
អាស័យដ្ឋាន​៖ កម្មវិធី​ផ្សាយជា​ភាសារ​ខ្មែរ កាណាល់ផ្សាយជាភាសា​បរទេស​នៃ
​វិទ្យុ​សម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ
ឬ Email÷ ​vov5khmer@yahoo.com.vn។  ចំលើយត្រូវនិមួយៗ​នឹងទទួលបានការដូរ
ពិសេសមួយពីកម្មវិធី​ជាភាសារខ្មែរ​នៃ​វិទ្យុសម្លេង​វៀត​ណាម។ សូមជំរាបលា!

ប្រតិកម្មទៅវិញ

ផ្សេងៗ