តួនាទីរបស់អ៊ីនធឺណិត ចំពោះខឿនសេដ្ឋកិច្ចវៀតណាម

(VOV World)_សប្ដាហ៍ថ្មីទើបនឹងបានចាប់ផ្តើម និងយើងខ្ញុំមានក្ដីសប្បាយ
រីករាយដោយ​បានជួបជាមួយលោកអ្នកនាងក្នុងនាទី ប្រអប់សំបុត្រមិត្តអ្នកស្ដាប់
ពេលនេះ។ ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេង វៀតណាម ទទួលបានសំបុត្រនិង​ទូរស័ព្ទចំនួន២៣២ មកពីប្រទេសនិងតំបន់ដែន
ដីចំនួន២៩។ យើងខ្ញុំសូមអរគុណអស់លោកអ្នកនាងដែលបានផ្ញើសំបុត្រនិងហៅ
ទូរស័ព្ទ មកដល់កម្មវិធី។

ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ តាមសំណូមពររបស់មិត្តសម្បត្តិ 
ពីខេត្តបាត់ដំបង់ កម្ពុជា យើងខ្ញុំសូមឧទ្ទេសនាមអំពីតួនាទីរបស់ អ៊ីនធឺណិត ចំពោះ​ខឿនសេដ្ឋកិច្ចវៀតណាម។

តួនាទីរបស់អ៊ីនធឺណិត ចំពោះខឿនសេដ្ឋកិច្ចវៀតណាម - ảnh 1
អ៊ីនធឺណិតបានអភិវឌ្ឍន៍ដ៏លឿននិងចីរភាពនៅវៀតណាម​

អ៊ីនធឺណិត ទើបនឹងបានផ្សាយចូលវៀតណាម កាលពីឆ្នាំ ១៩៩៧មក។ ប៉ុន្តែក្នុង រយះពេលប៉ុន្មានឆ្នាំកន្លងទៅអ៊ីនធឺណិតបានអភិវឌ្ឍន៍ដ៏លឿននិងចីរភាព ជាមួយបរិ
មាណមនុស្សប្រើប្រាស់ អ៊ីនធឺណិត ចំនួន ៣០លាននាក់ ក្នុងចំនួនប្រជាជនចំនួន​ជិត
៩០​លាននាក់។ ការអភិវឌ្ឍន៍ខ្លាំងក្លានៃវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៍មាន
វៀតណាម ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ បានសរអោយឃើញថា÷​ វិស័យនេះគឺ
ជា ទិសដៅថ្មី ពោពេញទៅដោយយថាទស្សន៍ បង្កការបោះជំហានខ្លាំងក្លាសំរាប់ ខឿនសេដ្ឋកិច្ចវៀតណាម។

          តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនពិគ្រោះយោបល់ទូទាំងពិភពលោកMc​Kinsey
 & Company បានអោយដឹងថា÷ នៅវៀតណាម ប្រសិទ្ធិភាពអាជីវកម្មរបស់​បណ្ដាអង្គ ភាពអាជីវកម្មតូចនិងមធ្យម កើនជាង១៩% ដោយសារ អ៊ីនធឺណិត។ និង​តាមរបាយ ការណ៍របស់ McKinsey ក៏បានអោយដឹងថា÷ ការរួមវិភាគទាន​របស់​អ៊ីនធឺណិត  ចំ
ពោះ ខឿនសេដ្ឋកិច្ចវៀតណាម គឺ ០,៩% នៃ GDP ។ ​កំរិតរួមវិភាគ​ទាន ​០,៩% របស់
 អ៊ីនធឺណិត ក្នុង GDP របស់វៀតណាម ស្មើនឹង ទួរគី ម៉ូរ៉ូកកូ និង​ខ្ពស់ជាងរុស្ស៊ី។ តាម
លោក Minh Phuc នាយកក្រុមហ៊ុនទូរគមនាគមន៍ One Soft Viet Nam ថា÷ នាបច្ចុប្បន្ន  បរិមាណមនុស្សប្រើប្រាស់ អ៊ីនធឺណិត នៅ​វៀតណាម​បានកើនឡើងជាបន្តបន្ទាប់  និងវាបានក្លាយទៅជាមធ្យោបាយផ្សព្វផ្សាយព័ត៍មាន និងទំនាក់ទំនងសាមញ្ញនៅ
វៀតណាម÷

          “ ពាណិជ្ជកម្មអេឡិកត្រូនិច នៅវៀតណាមមានសក្ដានុភាពដ៏ធំធេញ។ ពី​ព្រោះ  មានមនុស្ស ជាង ១/៣ បានប្រើប្រាស់ អ៊ីនធឺណិត ដើម្បី ចូលក្នុងបណ្ដា​គេហ​ទំព័រ
លក់ ទំនិញ ឬ ដេញថ្លៃOnlineក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតនៅវៀត​ណាម។ ​និងអ្នកប្រើប្រាស់ អ៊ីនធឺណិត នៅវៀតណាម ជឿជាក់ថា÷ ទិញ​ទំនិញ ​Online នឹង
ជួយ គេទាក់ទងជាមួយទំនិញច្រើនប្រភេទជាង និងសម្បូរជាង​ និង​មនុស្សជាច្រើន
នាក់  បានប្រើប្រាស់ អ៊ីនធឺណិត ដូចជាកាណាល់ពិគ្រោះយោបល់ ​មុនពេញចេញ ការសម្រេចចិត្តទិញអ្វីដែរ។”

          ទោះបីជា​មានល្បឿនអភិវឌ្ឍន៍លោតផ្លោះក្នុងរយះពេលកន្លងទៅក្តី ​ប៉ុន្តែ​វៀត
ណាមនៅ​បន្តសង្ឍឹមថា÷ នឹងទទួលបានលទ្ធផលល្អជាង ​អំពី​ការ​អភិវឌ្ឍន៍ អ៊ីនធឺ
ណិត ក្នុងរយះពេលខាងមុខនេះ និងចាត់ទុកថា÷នេះគឺជាកម្លាំង​ចលករ​សំខាន់
ដើម្បី ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។ តាមគំរោង÷ នាំ​វៀត​ណាម​ក្លាយទៅជាប្រទេស
ខ្លាំង អំពីបច្ចេកវិទ្យាសារព័ត៍មាននិងផ្សព្វផ្សាយ ដែលបាន​នាយករដ្ឋមន្ត្រី រដ្ឋាភិ
បាលវៀតណាម អនុម័តនាខែកញ្ញា ឆ្នាំ២០១០មក វៀតណាមបានដាក់គោលដៅ
ថា÷​ដល់ឆ្នាំ២០១៥ សម្រេចការផ្សព្វផ្សាយហ្វេ្រកង់ធំទៅ​ដល់​គ្រប់ឃុំ សង្កាត់ក្នុង
ទូទាំងប្រទេស​តភ្ជាប់ អ៊ីនធឺណិត ទៅដល់គ្រប់សាលា​រៀន ​និងដល់ឆ្នាំ ២០២០ 
គ្រប់គ្រួសារក្នុង ទូទាំងប្រទេស បានប្រើប្រាស់​បណ្ដា​សេវាកម្មឌីជីថល់…។ល។

          លោកអ្នកនាងជាំទីមេត្រី!

សង្ឃឹមថាអស់លោកអ្នកនាងពេញចិត្តជាមួយបណ្ដាព័ត៍មានពោលខាងលើ។ លោកអ្នកនាងអាចស្ដាប់ មើលកម្មវិធីឡើងវិញ នៅគេហទំព័រ÷ http://vovworld.vn/
 យើងខ្ញុំសង្ឃឹមថា÷ បន្តទទួលបានសំបុត្រនិងការរួមមតិរបស់អស់លោកអ្នកនាងចំ
ពោះកម្មិធី។ សំណូមពរទាំងឡាយ សូមផ្ញើមក​÷ កម្មវិធីផ្សាយជាភាសាខ្មែរ កា
ណាល់ផ្សាយ ជាភាសា បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថីBa Trieu ខ៍ណ្ឌ
 Hoan Kiem រដ្ឋធានីះហាណូយ។​ សូម​អរគុណ និងជួបជាមួយលោកអ្នកនាងក្នុងកម្ម វិធីនេះក្នុងសប្ដាហ៍ក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ