តែ Thai Nguyen ចំពោះប្រជាជនហាណូយ
THANH TUNG -  
(VOV) /  
(VOV5)_សប្ដាហ៍ថ្មីត្រូវបានចាប់ផ្តើម និងយើងខ្ញុំបណ្ដាអ្នកនិពន្ធកម្មវិធីផ្សាយជា
ភាសាខ្មែរ វិទ្យុសម្លេងវៀតណាម មានក្តីសប្បាយរីករាយណាស់ដោយ បាន ជួបជាមួយ
លោកអ្នកនាងក្នុងនាទី៖ប្រអប់សំបុត្រមិត្តអ្នកស្ដាប់។ ក្នុងសប្ដាហ៍ កន្លងទៅ កាណាល់
ផ្សាយជាតិជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួលបានជិត២០០សំបុត្រនិងការ
ហៅទូរស័ព្ទ។ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះ មិត្តអ្នកស្ដាប់ទាំងឡាយដែលបានផ្ញើ
សំបុត្រនិងទូរស័ព្ទមកកាន់យើងខ្ញុំ។
ក្នុងនាទី” ប្រអប់សំបុត្រមិត្តអ្នកស្ដាប់”នាពេលនេះ តាមសំណូមពររបស់ មិត្ត
អ្នកស្ដាប់បរទេសមួយចំនួន ដែលក្នុងនោះមានមិត្តអ្នកស្ដាប់កម្ពុជា យើងខ្ញុំសូម
ឧទ្ទេសនាមអំពីតែ Thai Nguyen ចំពោះប្រជាជនហាណូយ។
|
តែ Thai Nguyen ចំពោះប្រជាជនហាណូយ |
លោកអ្នកនាងជាទីមេត្រី!
ខេត្ត Thai Nguyen នៅភាគខាងជើងរដ្ឋធានីហាណូយ មានចំងាយ ជិត ១០០គីឡូ
ម៉ែត្រ ជាតំបន់មានផលិតផលតែឈ្ងុយឆ្ងាញ់បរិសុទ្ធ ហើយត្រូវបាន ប្រសិទ្ធិនាមថាជា
តែល្អដាច់គេ។ តែThai Nguyen ត្រូវបានដាំដុះនៅក្នុង តំបន់ មានលក្ខណះធម្មជាតិអំ
ណោយផល។ដីនៅទីនេះមិនត្រឹមតែជំរុញអោយដើមតែរីកធំធាត់ប៉ុណ្ណោះទេ ថែមទាំង
នាំមកនូវរស់ជាតិឆ្ងាញ់ពិសេសសំរាប់ដើមតែទៀតផង។ រួមជាមួយនោះគឺរបៀបលីង
តែដោយដៃ ដែលបានប្រជាជននៅ ទីនេះផ្ទេរពីជំនាន់មួយទៅជំនាន់មួយ បាន
បង្កើតឡើងផលិតផលតែ ពិសេសរបស់តំបន់ដីThai Nguyen នេះ។ ចំពោះប្រជាជន
ហាណូយម្នាក់ៗ តែThai Nguyen បានជាទឹកពិសារប្រចាំហើយបានហៅកាត់ថា៖តែ
Thai។ តែ Thai Nguyen មានវត្តមាននៅតាមគ្រប់ដងវិថីនិងគ្រប់ក្រុមគ្រួសារ។ គេ
ហូបទឹកតែនៅគ្រប់ពេល វេលា និងគ្រប់ទីកន្លែង។
|
តែ Thai Nguyen ចំពោះប្រជាជនហាណូយ |
មិនគ្រាន់តែជាភេសជ្ជះប៉ុណ្ណោះទេ តែ Thai អាចធ្វើជាអំណោយពិសេស ដោយឡែក
របស់ប្រជាជនហាណូយទៀតផង។ ដើម្បីមានប៉ាន់តែឆ្ងាញ់ មានរស់ជាតិគ្រប់គ្រាន់ ប្រ
ជាជនហាណូយបានមានរូបមន្តអប់ក្លិននិងឆុងតែ។ នោះគឺក្លិនក្រអូបបានពី ផ្កាឈូក
ផ្កាម្លិះ រួមផ្សំជាមួយរស់ជាតិរបស់តែ Thai បានបង្កើតឡើងរស់ជាតិពិសេស មិនអាច
ពិពណនាបាន។ ឧទាហរណ៍៖តែផ្កាឈូកមួយគីឡូក្រាម គេបានប្រើប្រាស់ផ្កាឈូកមួយ
ពាន់ទងដើម្បីអប់ដោយប្រើច្រើនដំណាក់កាលជាច្រើន។
|
តែ Thai Nguyen ចំពោះប្រជាជនហាណូយ |
ការពិសារទឹកតែរបស់ប្រជាជនហាណូយ មិនត្រឹមតែជាការពិសារដើម្បីបំបាត់
ស្រេចទេ វាថែមទាំងបង្កើតឡើងចំណុចវប្បធម៌ដោយឡែករបស់ខ្លួន នោះគឺសិល្បះពិ
សារទឹកតែ។ តាមសិប្បករតែ Tran Quy បានអោយដឹងថា៖ ក្នុងពេលឆុងតែ ប្រជាជន
ហាណូយ យកចិត្តទុកដាក់នៅគ្រប់លំអិតទាំងអស់។ ប្រភេទតែណាគឺត្រូវឆុង ក្នុង ប៉ាន់
ណា ទឹកយកពីណា…លៗ
“ មុនពេលឆុងតែត្រូវក្រលែងប៉ាន់តែ ដោយទឹកពុះយ៉ាងម៉ត់ចត់ដើម្បី ប៉ាន់តែ
ក្តៅឡើងបន្តិចមកដាក់ប៉ាន់ក្នុងចានធំមួយ។ រួចចាក់តែចូលចាក់ទឹកពុះទៅក្នុងប៉ាន់
តែ បិទជិត គំរប ហើយ ចាក់ទឹកពុះទៅលើប៉ាន់ដើម្បីរក្សារកំដៅ ចាំដល់ពេលរួចរាល់
ទើបចាកទឹកតែចូលកែវ ហើយពីកែវចាកចូលពែងបន្តគ្នាដើម្បីពិសារ។ ”
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថាអស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាងលើ។
រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់
ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem
រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.អំបុក.vn។នាទីប្រអប់មិត្តអ្នកស្ដាប់
របស់យើងខ្ញុំសូម បញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕
THANH TUNG
-VOV