ទំនាក់ទំនងរបស់វៀតណម ក្នុង​សហ​គមន័ ​Francophonie

  Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេស នៃ វិទ្យុសំ
លេងវៀតណាម ទទួលបាន សំបុត្រ  នឹងទូរស័ព្ទ​ចំនួន​​​១៦៥ ​របស់​មិត្តអ្នកស្តាប់មក
ពីប្រទេស​ចំនួន៣១ លើសកលលោក។​​ សូមអរគុណអស់លោក អ្នកនាង​​ដែល​​​បាន​
ផ្ញើ​សំបុត្រ​​ ​និងទូរ​ស័ព្ទ​​មកកម្មវិធីយើងខ្ញុំ។

        ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះ តាមសំណូមពររបស់មិត្ត ​ សុភក្តិ ​ យើងខ្ញុំសូមឧទ្ទេសនាមអំពី៖ ​ទំនាក់ទំនងរបស់វៀតណម ក្នុង​សហ​គមន៏ ​Francophonie។
 ​សូម​អញ្ចើញលោកអ្នកនាងតាមដាន​ស្តាប់៖

          គិតតាំងពីពេលក្លាយទៅជា សមាជិក​អង្គការសហប្រតិបត្តិការវប្បធ៌មនិងបច្ចេក​​
ទេស​ (ACCT)_អង្គការដើមដំបូងរបស់អង្គការ Francophonie​ (OIF) នាសព្វថ្ងៃ នាដើមឆ្នាំ 
១៩៧៩ ​វៀតណាមបានសកម្មចូលរួម​សកម្មភាពសហប្រតិបត្តិការ​នៃអង្គការ Francophonie​ ​​។​កត្តាស្នូលមួយក្នុងចំណោមសេចក្ដីស្នូល ដើម្បីជំរុញរាល់​សកម្មភាព Francophonie នៅវៀត ណាមគឺសកម្មភាពប្រើប្រាស់និងបង្រៀន​ជាភាសាបារាំង។ លោក Nguyen Ngoc Son
ឧបការីរដ្ឋមន្ត្រី​ការបរទេស និងជាដំណាងរបស់វៀតណាមនៅអង្គការ Francophonieបាន អោយដឹងថា៖

          “ តាមរយះបណ្ដាសកម្មភាពក្នុងសហគមន៍ យើងខ្ញុំបង្កើនទំនាក់ទំ​នង អភិវឌ្ឍន៍ សម្បូរបែបអំពីវប្បធ៌ម។ ជាមួយការប្រើប្រាស់ភាសារួមជា​ភាសាបារាំង យើងបាន រួម ចំណែកធ្វើអោយភាសាបារាំងនៅវៀតណាមអភិវឌ្ឍន៍ ក៏​ដូចជារួមចំណែកលើកកំពស់ គុណភាពបណ្ដុះបណ្ដាលរបស់វៀតណាម​ជាភាសាបារាំងផងដែរ។”

          ជាពិសេស វៀតណាមបានគូសសញ្ញាសម្គាល់ជាច្រើន ក្នុងដំណើការអភិវឌ្ឍន៍​
របស់ OIF ​ពេលដែលរៀបចំសន្និសីទកំពូល Francophonieលើកទី ៧ប្រកបដោយ​ជោគជ័យ  នាឆ្នាំ១៩៩៧នៅរដ្ឋធានីហាណូយប្រកបដោយជោគជ័យ។ ​ ពិសេស នៅសន្និសីទ លើកទី៧ នេះដែរបានបង្កើតវិស័យធ្វើសកម្មភាពថ្មីមួយទៀត នោះគឺ​វិស័យសេដ្ឋកិច្ច។ លោក Nguyen Ngoc Son បានអះអាងថែមទៀតថា៖

          “ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងសហគមន៍ Francophonie គឺវៀត​ណាមជាស
មាជិក សកម្មណាស់។ វៀតណាមជាប្រទេសមួយ ក្នុងចំណោម​ប្រទេសដើមដំបូងដែល
បាននាំ ចេញការផ្តើមគំនិតថ្មី អំពីកិច្ចសហប្រតិបត្តិការត្រីភាគី ( ភាគីផ្តល់ហិរញ្ញវត្ថុ  ភាគី អនុវត្តគំរោងការណ៍ និងភាគីទទួលផល)។ និងនេះ​ជាប្រធានបទ ដែលសហគមន៍
Francophonie យកចិត្តទុក​ដាក់​ជាច្រើន ​និងឯកភាពថា នឹងបង្កើតក្រុមស្រាវជ្រាវដើម្បីនាំ
ចូលអនុវត្ត​ក្នុងអនាគត។”

ទំនាក់ទំនងរបស់វៀតណម ក្នុង​សហ​គមន័ ​Francophonie - ảnh 1
ទំនាក់ទំនងរបស់វៀតណម ក្នុងសហគមន័ Francophonie(internet)

          ម្យ៉ាងទៀត ជាមួយការចូលរួមសហគមន៍ Francophonie វៀតណាម​មានឱកាសងាយ
ស្រួលជា ច្រើន ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនានា លើទូទាំងពិ
ភពលោក។ ទន្ទឹមនឹងនោះ ការចូលរួមអង្គការ​ Francophonie​ ក៏នាំមកផលប្រយោជន៍ ជាក់
ស្ដែង ចំពោះវៀតណាមអំពីកិត្យា​នុភាព អំពីសម្ភារះ ក៏ដូចជាបទពិសោធន៍ធ្វើសកម្មភាព លើវេទិកាពហុភាគីទៀតផង។ ប្រទេសនានាក្នុងសហគមន៍ Francophonie ជានិច្ចកាល
វាយតំលៃ​ខ្ពស់​ ការរួម​វិភាគទានរបស់វៀតណាម និងមានគោលបំណងថា៖​វៀតណាម​នឹងរួមដំណើរជាមួយប្រទេសសមាជិក OIF នានា ខំប្រឹងប្រែង៖ជំរុញពហុ​បែប​អំពីវប្ប ធ៌ម សន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍ចីរភាព​ អភិវឌ្ឍន៍ភាសា​បារាំងលើទូទាំងពិភព
លោក។

          មិត្ត សុភក្តនិងលោកអ្នកនាងជាទីមេត្រី!

          សង្ឃឹមថា​៖មិត្តពេញចិត្ត​ជាមួយ​ព័ត៍មានពោលខាងលើ។​នាទីប្រអប់សំបុត្រ​មិត្ត​
អ្នក​ស្តាប់ របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។​ រាល់​សំបុត្រ​និងការរួម​មតិ​សូមផ្ញើ​​៖មក
កម្មវិធីផ្សាយ​ជាភាសា​ខ្មែរនៃ​កាណាល់​ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម
 លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo.com.vn​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ