ទំនៀមទំលាប់ចំរើនជន្មាយុ-ភាពស្អាតនៃវប្បធម៌វៀតណាម
BICH NGOC -  
មិត្តបុនហេងនិងមិត្តអ្នកស្តាប់ជាទីមេត្រី!
ក្នុងអារម្មណ៌របស់ប្រជាជនវៀតណាម ប្រការសុភមង្គលធំជាទីបំផុត
សម្រាប់កូនចៅគ្រួសារដេលមានជនអាយុយឺនយូរ។ ពិធីចំរើនជន្មាយុៈជាលក្ខណៈ
វប្បធម៌ស្អាតជាប្រពៃណីដ៏ល្អ របស់ប្រជាជនវៀតណាម ដោយប្រកាសនេះ
សម្តែងនូវការគោរព ទឹកចិត្តកតាញូរតបស្នងសងគុណរបស់កូនចៅចំពោះជន
ចាស់ជរា។
ជាធម្មតា គេជានិច្ចកាលរៀបចំពិធីនេះសម្រាប់ជនមានអាយុ៧០ឆ្នាំឡើងទៅ។
ពិធីជន្មាយុ ធ្លាប់បានប្រារព្វឡើងក្នុងឪកាសថ្ងៃកំណើត ឬក្នុងឪកាសបុណ្យតេតប្រពៃណីរបស់វៀតណាម។
ក្នុងថ្ងៃនេះផ្ទះបានតុបតែងលំអដោយផ្កា របស់របរ
ដែលមានខ្លះនៅឪកាសនេះគឺស្លា ម្លូ ស្រាជាដើម។ កូនចៅមកប្រសិទ្ធពរជូនលោកតា លោកយាយ ឪពុកម្តាយឲ្យមានអាយុយឺនយូរ។ រួមជាមួយគ្រួសារ តំណាងរបស់សមាគមជនចាសជរា រដ្ឋអំណាចមូលដ្ឋានបានមកជូនអំ
ណោយ។ចែករំលែកក្តីសប្បាយរីករាយជាមួយគ្រួសារយើងខ្ញុំ លោក Hoang Van Lam សមាជិកសមាគមន៍ជចាស់ជរានៅឃុំ Kieu Kỵ ស្រុក Gia Lam ហាណួយបានចែករំលែកថា៖
“ពេលក្នុងឪកាសនិទាឃៈរដូវមកដល់ម្តងៗយើងខ្ញុំជាប់រវល់ជាមួយការងាររៀបចំពិធីជន្មាយុឲ្យជនចាស់ជរាក្នុងឃុំ។ មានអាយុយឺនយូរជា ប្រកាដ៏ថ្លៃថ្នូបំផុតមនុស្សម្នាក់ៗ។ ដោយហេតុនេះ យើងខ្ញុំចង់ថែរក្សាចរឹតលក្ខណៈស្អាតនេះ។កូនចៅដឹងគុណលោកតាលោយាយ ឪពុកម្តាយ គឺមុនបង្អស់ប្រសិទ្ធិពរជូនលោកតាលោកយាយ ឪពុកម្តា យមានអាយុយឺនយូរ"។
តាមទំនៀមទំលាប់របស់តំបន់នីមួយៗនិងលក្ខណៈគ្រួសារនីមួយៗ ពិធីចំរើនជន្មាយុ បានរៀបចំឡើងដោយខុសៗគ្នា ។ ប៉ុន្តែ ពិធីចំរើនជន្មាយុរបស់ជនវៀតណាម
សុទ្ធតែមានអត្ថន័យមនុស្សសាស្ត្រដ៏ខ្ពង់ខ្ពស់។ នេះគឺជាគុណធម៌៖ហូបទឹកនឹកដល់ប្រភពដើម បួងសួងអោយលោកតាលោកយាយ មានសុខភាពល្អ អាយុយឹនយូរ។ តាមរយៈការរៀបចំពិធីជន្មាយុជនចាស់ជរានឹងមានអារម្មណ៍កក់ក្តៅ សុភមង្គល។
មិត្ត Bun Heng និងមិត្តអ្នកស្ដាប់ជាទីមេត្រី!
នៅខាងលើនេះយើងខ្ញុំបានឧទ្ទេសនាមអំពីចំណុចមួយចំនួននៃ
ពិធីជន្មាយុនៅវៀតណាម។ ក្នុងឱកាសចូលឆ្នាំថ្មីមមីឆស័ក យើងខ្ញុំសូមប្រសិទ្ធពរអស់លោកអ្នកនាងមានសុខភាពល្អ សុភមង្គល គ្រប់ប្រការ៕
BICH NGOC