(VOVworld) - ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រចំនួន២០៣របស់មិត្តអ្នកស្ដាប់មកពី ប្រទេសនិងដំបន់
ដែនដីចំនួន៤២។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួល បានសំបុត្រចំនួន២
របស់មិត្តអ្នកស្ដាប់នៅខេត្តកំពង់ធំ កម្ពុជា។មិត្ត សូវុទ្ធីបានសួរថា ក្នុងកម្មវិធីថ្មីៗនេះ ខ្ញុំបានស្ដាប់បទសរសេរមួយចំនួនអំពី ជនជាតិ Dao ក្រហមនៅស្រុក Sapa របស់
វៀតណាម។ខ្ញុំចូលចិត្តណាស់និង ចង់ស្វែងយល់ថែមទៀតអំពីលក្ខណៈវប្បធម៌
ដ៏វិសេសវិសាលក្នុង ជីវភាពរស់នៅរបស់ជនជាតិនេះ។ក្នុងកម្មវិធីប្រអប់សំបុត្រ
មិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីទំនៀមទំលាប់ធ្វើសការៈបូជា
ជីដូនជីតារបស់ជន រួមជាតិ Dao ក្រហមនៅភូមិ Ta Phin ស្រុក Sapa។
ក៏ដូចជាជនជាតិ Kinhដែរ ការធ្វើសការៈបូជាជីដូនជីតារត្រូវបានជនជាតិ Dao ក្រហមយកចិត្តទុកដាក់ជាពិសេស។ក្នុងផ្ទះរបស់គ្រួសារ Dao ក្រហមទាំង អស់ បើទោះបីក្រីក្រខ្សត់ខ្សោយក្ដី ប៉ុន្តែត្រូវមានតុសការៈបូជាជីដូន ជីតាជានិច្ច។ពួគ
កេចាត់ទុកជីដូនជីតាជាព្រះ ហេតុនេះហើយពេលគ្រួសារមាន ភារកិច្ចផ្សេងៗ
ដូចជា រៀបការ ធ្វើផ្ទះ ឬរងជំងឺ សុទ្ធតែធ្វើការបួងសួងដល់ជីដូនជីតា ដើម្បីជីដូន
ជីតាប្រទានពរឲ្យកូនចៅជ្រៀសផុតពីគ្រោះចង្រៃ។ក្រៅពីពេលដែលមានកិច្ច
ការ ជនជាតិ Dao ក្រហមនៅសែនព្រែនជីដូនជីតាក្នុងឱកាសពីថ្ងៃទី២៥ខែទី
១២ដល់ថ្ងៃទី ១៥ខែទី១តាមច័នគតិ ដើម្បីអញ្ជើញជីដូនជីតាមកផ្ទះទទួលបុណ្យ
តេត ជាមួយកូនចៅ រំលឹកគុណរបស់ជីដូនជីតា និងសំដែងគោលបំណងថា ជីដូន ជីតានឹងប្រទានពរឲ្យសមាជិកគ្រប់រូបក្នុងគ្រួសារក្នុងឆ្នាំថ្មីខាងមុខ មានសុខ
ភាពល្អបរិបូព៍ រដូវអំណោយផល សត្វចិញ្ចឹមនិងបក្សីអភិវឌ្ឍន៍បានធំធាត់ជ្រៀស
ផុតពីជំងឺទាំងឡាយ។
ជនជាតិ Dao ក្រហមជានិច្ចកាលត្រៀមរៀបចំឲ្យស្ពកសែនព្រែនយ៉ាងហ្មត់ចត់។
ជារៀងរាល់ឆ្នាំ នារីជនជាតិ Dao ក្រហមបើទោះបីជាជាប់រវល់ជាមួយ ការងារធ្វើ
ស្រែចំការក្ដី ប៉ុន្តែនៅបានលៃទុកពេលវេលាដើម្បីដេរខោអាវថ្មី១សំរាប់ សំរាប់
សមាជិកក្នុងគ្រួសារ។ខោអាវថ្មីនេះ គឺសំរាប់ ស្លៀកពាក់ក្នុងឱកាសសែនព្រែន
ជីដូនជីតា។បងស្រី Tan Ta May ជនជាតិ Dao ក្រហមម្នាក់ដែលរស់នៅនៅភូមិ
Ta Phin បានឲ្យដឹងថា៖
“គ្មានខោអាវថ្មីគឺមិនអាចសែនព្រែនបានឡើយ តែបើគ្មានទេ ក៏ត្រូវខ្ចីគេស្លៀក
ពាក់ដែរ។ពីព្រោះបរុសមិនចះប៉ាក់ទេ ហេតុនេះហើយនារីជារៀងរាល់ឆ្នាំត្រូវដេរ បន្ថែមខោអាវថ្មីសំរាប់ប្ដីនិងកូន”។
|
គ្រួសារជនជាតិ Dao ក្រហមត្រៀមរៀបចំស្ពកសែនដើម្បីធ្វើសការបូជាជីដូនជីតា |
ជនជាតិ Dao ក្រហមផ្អែកទៅលើគោលដៅ សារៈសំខាន់នៃឱកាសនិមួយៗ ដើម្បីធ្វើស្ពុកបាយសែនឲ្យបានសមស្រប។ប៉ុន្តែបើទោះបីជាក្នុងឱកាសណាក៏
ដោយ ត្រូវមានមាន់១ក្បាល បាយស និងក្រដាសខ្មោច។ក្នុងឱកាសសំខាន់ៗ
ដូចជា រៀប ការ ធ្វើផ្ទះ ស្ពុកបាយសែនមានបន្ថែមជ្រូក១ក្បាលដែលមានទំងន់
ប្រមាណ ៤០-៥០kg ឬមានបន្ថែមនុំអន្សមខ្មៅជានុំក្នុងឱកាសចូលឆ្នាំថ្មីប្រពៃ
ណី។សៀវ ភៅសែនរបស់ជនជាតិ Dao ក្រហមត្រូវបានសរសេរជាអក្សរ Nho
ដោយ គ្រូសែនក្នុងភូមិ ធម្មតាជាអ្នកមានអាយុជាច្រើននិងមានកិត្យានុភាពខ្ពស់
ក្នុង សហគមន៍។ជាធម្មតា ជនជាតិ Dao ក្រហមនឹងអញ្ជើញគ្រូសែនមកផ្ទះដើម្បី
ធ្វើពិធីសែន។ប៉ុន្តែនាពេលថ្មីៗនេះ ទំនៀមទំលាប់នេះ បានមានការផ្លាស់ប្ដូរ
តូចមួយចំនួន។បុរស Dao ក្រហមដែលមានអាយុ១៥ឆ្នាំ នឹងទៅរៀន អក្សរ
Nho។ដល់ពេលធំដឹងក្ដី អ្នកណាមានចំណេះដឹង គ្រប់គ្រាន់ គាត់អាចធ្វើពិធី
សែនដោយខ្លួនឯងសំរាប់គ្រួសាររបស់ខ្លួនដោយ មិនចាំបាច់អញ្ជើញគ្រូសែន
ឡើយ។ រហូតមកដល់ពេលនេះ ទំនៀមទំលាប់ធ្វើសការៈបូជាជីដូនជីតា នៅ
តែបាន ថែរក្សានិងជាពិធីដ៏ល្អប្រសើរ១ដែលបង្ហាញពីប្រពៃណីនិងសេចក្ដី
គោរព ដឹងគុណចំពោះជីដូនជីតារបស់ជនជាតិ Dao ក្រហម។
ជាទីបញ្ចប់យើងខ្ញុំសូមអញ្ចើញលោកអ្នកនាងឆ្លើយសំនួរខែកុម្ភៈគឺ កម្មវិធី ផ្សាយជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាមនាខែមករាបានឧទ្ទេសនាមអំពី
ដំណើរជំនះលើកំពូលភ្នំ Fansipan។ សូមលោកអ្នកនាងឲ្យដឹងថាកំពូលភ្នំ
Fansipan មានកំពស់ប៉ុន្មានបើប្រៀបនឹងនីវូទឹកសមុទ្រ។រាល់ចំលើយសំបុត្រ
email សូមផ្ញើមក អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយ
ជាភាសាបរទេស វិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌHoan
Kiem រដ្ឋធានីហាណូយ ឬ Email÷ vov5 khmer@yahoo.com.vn។ចំលើយត្រូវ
និមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធី ផ្សាយជាភាសារខ្មែរនៃ
វិទ្យុសម្លេងវៀតណាម៕