ទិសដៅសហប្រតិបត្តិការបណ្តុះបណ្ដាលប្រភពធនធានមនុស្សថ្មីរវាងវៀតណាមនិងកម្ពុជា
VAN DO -  
Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសា បរទេស នៃវិទ្យុសំលេង
វៀតណាម ទទួលបានសំបុត្រ នឹងទូរសព្ទចំនួន ៣១៨របស់មិត្តអ្នកស្តាប់មកពីប្រទេស
ចំនួន ៣០ លើសកលលោក។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រពី
លោកចាប សោភ័ណ ថោងបូរ៉ាន់ មករា វ៉ាសៅលី នៅកម្ពុជា។ សូមអរគុណអស់លោក
អ្នកនាងដែលបានផ្ញើសំបុត្រ និងហៅទូរស័ព្ទដល់កម្មវិធីយើងខ្ញុំ។
លោកអ្នកនាងជាទីមេត្រី!
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ នាពេលនេះ តាមសំណូមពររបស់មិត្ត វ៉ាសៅលី
យើងខ្ញុំសូមឧទ្ទេសនាម អំពីទិសដៅ សហប្រតិបត្តិការ បណ្តុះបណ្ដាលប្រភពធន ធាន មនុស្សថ្មី ដែលទើបបានក្រសួងអប់រំនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាចុះហត្ថ
លេខា។ សូមអញ្ចើញលោកអ្នកនាងតាមដានស្ដាប់។
មិត្តវ៉ាសៅលីនិងមិត្តអ្នកស្ដាប់វិទ្យុជាទីមេត្រី!
ក្នុងរយះពេលប៉ុន្មានថ្ងៃចុងខែសីហាកន្លងទៅ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះ
បណ្ដាលវៀតណាម Pham Vu Luan រួមជាមួយ រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា កម្ពុជា អឹមសិទ្ឋី បានចុះហត្ថលេខាលើផែនការ កិច្ចសហប្រតិបត្តិការអប់រំ បណ្ដុះ
បណ្ដាលប្រភពធនធានមនុស្សអោយប្រទេសនិមួយៗ។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ នេះ ត្រូវបានផ្អែកទៅលើ កិច្ចព្រមព្រៀង នៅសម័យប្រជុំលើកទី ១២ របស់គណះកម្មា
ធិការចំរុះនៃប្រទេសទាំងពីរ និងពិធីសារសហប្រតិបត្តិការរវាងក្រសួងអប់រំ និងបណ្ដុះ
បណ្ដាលវៀតណាម ជាមួយ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដំណាកកាល ២០១១
- ២០១៥។ តាមនោះ ភាគីវៀតណាម នឹងទទួលនិស្សិតកម្ពុជាចំនួន ១២០នាក់ មកបំ
ពេញ ការសិក្សាថ្នាក់ឧត្តមសិក្សា ក្រោយថ្នាក់ឧត្តមសិក្សា រៀនភាសាវៀតណាម…។
ល។ រីឯ ភាគីកម្ពុជា ទទួលនិស្សិតវៀតណាមចំនួន ១៥នាក់ ទៅរៀននៅមហាវិទ្យាល័យ
របស់ កម្ពុជា ក្នុងឆ្នាំ ២០១២។ ក្រៅពីនោះ ភាគីកម្ពុជាទទួលកម្មាភិបាលវៀតណាម
ចំនួន ២០នាក់ ទៀត ទៅរៀនភាសាខ្មែរ ក្នុងរយះពេល ២ឆ្នាំ។ក្រៅពីកម្មវិធីផ្តល់អាហារ
រូបករណ៍ ប្រទេសទាំងពីរនឹងរៀបចំការផ្លាស់ប្តូរបណ្ដាគណះប្រតិភូជាមួយគ្នា រួមមាន៖
គណះប្រតិភូជាន់ខ្ពស់ គណះប្រតិភូទៅផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍…ជាដើម។
|
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះ បណ្ដាលវៀតណាម Pham Vu Luan រួមជាមួយ រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា កម្ពុជា អឹមសិទ្ឋី (vando) |
កត់សំគាល់នូវការជួយឧបត្ថម្ភប្រកបដោយមានប្រសិទ្ធភាពរបស់ក្រសួងអប់រំ និង បណ្តុះបណ្ដាល វៀតណាម ក្នុងរយះពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា កម្ពុជា អ៊ឹម សេទ្ធី បានអោយដឹងថា៖ នាបច្ចុប្បន្ន មាននិស្សិតកម្ពុជាចំនួន៩៥០នាក់កំពុងបំពេញការសិក្សារនៅវៀតណាម។ និងក្នុងចំណោមបណ្ដានិស្សិតដែលត្រូវបានបញ្ចប់
ការសិក្សានៅវៀតណាម វិលត្រឡប់ទៅប្រទេសវិញ មានមនុស្សភាគច្រើន កាន់តួនាទី
សំខាន់នៅកម្ពុជា។ រដ្ឋមន្ត្រី អ៊ឹមសិទ្ធីបានអះអាងថា៖
“ទំនាក់ទំនងពិសេស រវាងក្រសួងអប់រំ វៀតណាមនិងកម្ពុជាដែលបានមានពីយូរណាស់មកហើយ និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ យើងខ្ញុំជានិច្ចកាលចង់ចាំ និងកត់សម្គាល់រាល់ការជួយឧបត្ថម្ភដ៏ធំធេងរបស់ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម
ដែលបានលៃទុកអោយយើងខ្ញុំ ពីពេលយើងខ្ញុំរួចផុតពីការប្រល័យពូជសាសន៍ ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩មក។ ពិសេសគឺលើវិស័យបណ្ដុះបណ្ដាលថ្នាក់មធ្យមសិក្សា ថ្នាក់ឧត្តមសិក្សារនិងក្រោយឧត្តមសិក្សា។ ”
មិត្ត វាសៅលី នឹង លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា៖មិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។ រាល់សំបុត្រនឹងមតិចូលរួមយោបល់សូមផ្ញើមកកម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn៕
VAN DO