ទស្សនាវិមាន Doc Lap

(VOVworld) - នាសប្ដាហ៍កន្លងទៅ ក្នុងចំណោមសំបុត្រជាច្រើនដែលបានផ្ញើរមក
កាណាល់ ផ្សាយជាភាសាបរទេសពីគ្រប់ទិសទីលើពិភពលោក កម្មវិធីផ្សាយជា
ភាសារខ្មែរ ទទួលបានសំបុត្រចំនួន២របស់មិត្តអ្នកស្ដាប់នៅកម្ពុជា។ក្នុងនាទីប្រអប់
សំបុត្រមិត្ត អ្នកស្ដាប់ពេលនេះ តាមសំណូមពររបស់លោក សម្បត្តិនៅខេត្តកំពង់ធំ
យើងខ្ញុំ សូមឧទ្ទេសនាមជាមួយលោកអ្នកនាងអំពីវិមាន Doc lap (វិមានឯករាជ្យ) ជា
រម្មនីយដ្ឋានមួយដែល ភ្ជាប់ស្និទ្ធិស្នាលទៅនឹងជ័យជំនះប្រវត្តិសាស្រ្តថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥របស់ ប្រជាជាតិវៀតណាម តាមនោះរំដោះតំបន់ភាគខាងត្បូងទាំងស្រុង
ឯកភាពប្រទេសជាតិ។
ទស្សនាវិមាន Doc Lap - ảnh 1
វិមាន Doc Lap

ចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ កក្កដា ឆ្នាំ១៩៦២ ហើយបើកសម្ពោធ
នាថ្ងៃទី៣១ តុលា ឆ្នាំ១៩៦៦ វិមានឯករាជ្យត្រូវបានកសាងឡើងនៅលើមូលដ្ឋាននៃ
វិមានទេសាភិបាលឥណ្ឌូចិនដែលត្រូវបានគូរប្លង់ដោយស្ថាបត្យករ បារាំងកាលពីឆ្នាំ
១៨៦៨។វិមានឯករាជ្យធ្លាប់ជាទីតាំងស្នាក់នៅនិងធ្វើការរបស់ បណ្ដាប្រធានាធិបតីវៀតណាមសាធារណៈរដ្ឋឬហៅថារដ្ឋអំណាចSai Gon ចាប់ តាំងពីឆ្នាំ១៩៥៥រហូត
ដល់ឆ្នាំ១៩៧៥។វិមាននេះត្រូវបានគូរប្លង់ដោយស្ថាបត្យករ Ngo Viet Thu ជាជន
វៀតណាមដំបូងនិងតែមួយគត់ដែលដណ្ដើមបានរង្វាន់ Premier Grand Prix de Rome
 លើវិស័យស្ថាបត្យកម្ម។ស្ថាបត្យកររូបនេះបាន គួបផ្សំយ៉ាងសមស្របនូវលក្ខណៈ
ស្ថាបត្យកម្មទំនើបនិងលក្ខណៈស្ថាបត្យកម្ម ប្រពៃណីអាស៊ីដើម្បីបញ្ចូលក្នុងសំណង់
របស់ខ្លួន។លោក Nguyen Trung Truc មគ្គុទេសក៍ម្នាក់នៃក្រុមហ៊ុន Saigontourist បាន
សំណេះសំណាលថា៖  
“ចំណុចពិសេសមួយនោះគឺបរិវេណវិមានទាំង ស្រុងនៅពេលមើលពីខាងលើគឺមាន
រូបរាងជាអក្សរ Cat មានន័យថាសំណាងល្អ និងភាពសុខសានត្រាណ។នេះជាអត្ថ
ន័យមួយក្នុងចំណោមអត្ថន័យដ៏ធំធេងដែល ស្ថាបត្យករ Ngo Viet Thu ចង់បង្ហាញ
តាមរយៈសំណង់នេះ។”
នៅខាងមុខវិមានឯករាជ្យគឺវាលស្មៅខៀវស្រាងាត់ដែលព័ទ្ធជុំវិញនៅចំកណ្ដាល
នាំមកនូវអារម្មណ៍លំហែកាយសំរាប់ភ្ញៀវទេសចរណ៍នៅពេលមកទស្សនាសំណង់
នេះ។វិមានឯករាជ្យមានផ្ទៃដីសរុបចំនួន២០ពាន់ម៉ែត្រក្រឡា។វិមាននេះមានបន្ទប់
ចំនួន៩៥ ហើយបន្ទប់និមួយៗមានរបៀបស្ថាបត្យកម្មនិងតុប តែងដ៏សមស្របទៅ
នឹងតួនាទីរបស់បន្ទប់នោះ។លោក Truc បានឲ្យដឹងថា ការ តុបតែងនិងរៀបចំទាំង
អស់នៃសំណង់នេះសុទ្ធតែជានិមិត្តរូបឲ្យវប្បធម៌ប្រពៃណី ទ្វីបអាស៊ីនិងលក្ខណៈ
វប្បធម៌ពិសេសដោយឡែករបស់ប្រជាជាតិវៀតណាម។
“ចំណុចមួយក្នុងចំណោមចំណុចវិសេសវិសាល និងគួរឲ្យចាប់អារម្មណ៍បំផុតនៃ
ស្ថាបត្យកម្មនៃវិមានDoc lap នោះគឺវាំងននផ្កាថ្ម នៅជាន់ទី២យកតាមលំនាំរូបភាព
ដើមឫស្សី ដែលជាដើមឈើមួយក្នុង ចំណោមដើមឈើប្រពៃណីរបស់វៀតណាម។
នេះជាអត្ថន័យមួយអំពីវប្បធម៌ ដែលស្ថាបត្យករ Ngo Viet Thu បានបញ្ជូលក្នុងស្ថាប
ត្យកម្មនៃវិមាននេះ”។
ទស្សនាវិមាន Doc Lap - ảnh 2
រថគ្រោះលេខ៣៩០បានបុកដួលរលំខ្លោងទ្វារធំឈានចូលវិមាន។

ភ្ញៀវទេសចរណ៍មកទស្សនាវិមានDoc lapមិនត្រឹមតែដោយសារលក្ខណៈស្ថាបត្យ
កម្មវិសេសវិសាលនៃសំណង់នេះប៉ុណ្ណោះទេ ថែមទាំងទីនេះជាសក្ខីភាពនៃរបត់
សំខាន់ៗក្នុងប្រវត្តិសាស្ត្រប្រជាជាតិ។នាវេលាម៉ោង១០និង៤៥នាទីថ្ងៃទី៣០ មេសា
 ឆ្នាំ១៩៧៥ រថគ្រោះលេខ៨៤៣នៃកងទ័ពរំដោះភាគខាងត្បូងបានបុកទៅលើខ្លោង
ទ្វារតូចនៃវិមាន ធ្វើឲ្យខ្លោងទ្វារបាក់ផ្អៀង។បន្ទាប់នោះ​ រថគ្រោះលេខ៣៩០បាន
បុកដួលរលំខ្លោង ទ្វារធំឈានចូលវិមាន។នាម៉ោង១១និង៣០នាទីថ្ងៃដដែល ទង់
របស់រណសិរ្ស ប្រជាជាតិរំដោះភាគខាងត្បូងបានបក់រវឹកនៅលើដំបូលវិមានDoc
lap បញ្ចប់រយៈពេល ៣០ឆ្នាំតស៊ូវេទនានិងអង់អាចក្លាហានរបស់ប្រជាជាតិវៀត
ណាម។តំបន់ភាគខាង ត្បូងត្រូវបានរំដោះទាំងស្រុង ប្រទេសជាតិទទួលបានឯក
ភាព។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា
ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
 ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo. com.vn។នាទីប្រអប់
សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់ប្រិយមិត្ត
នាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ