ទស្សនះសំបុត្រមិត្ត អ្នកស្តាប់

ទស្សនះសំបុត្រមិត្ត អ្នកស្តាប់ - ảnh 1
នាយឧត្តមសេនីយ៍  Vo Nguyen Giap (Image: VOV)

ក្នុងសប្តាហ៍កន្លងទៅខ្លឹមសារស្នូលនៅក្នុងសំបុត្រ email និងទូរសព្ទជាច្រើនដែល
បានផ្ញើមកកម្មវិធីផ្សាយជាភាសារខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេស វិទ្យុ
សម្លេងវៀតណាមគឺសេចក្តីរំលែកទុកដ៏ជ្រាលជ្រៅចំពោះមុខមរណភាពរបស់
នាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលជានាយឧត្តមសេនីយ៍ឆ្នើមបំផុតក្នុង
សតវត្សទី២០របស់ប្រជាជនវៀតណាមនិយាយដោយឡែកនិងរបស់ពិភព
លោកទាំងមូលនិយាយរួម។ លោក Hean Sarann មត្តអ្នកស្តាប់នៅទូកមាសខេត្ត
កំពតកម្ពុជាបានសរសេរថា៖ “ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រេលែងនៅពេលទទួល ដំណឹងមរណភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap។លោក Vo Nguyen Giap គឺជានាយឧត្តមសេនីយ៍ឆ្នើមបំផុតដែលខ្ញុំបានដឹងឮលំពីលោក។ លោកគ៏កូនសិស្ស
ពូកែរបស់លោកប្រធានហូជីមិញផងដែរ។​ សូមផ្ញើសេចក្តីរំលែកទុកដ៏ជ្រាលជ្រៅ
បំផុតរបស់ខ្ញុំជូនដល់ក្រុមគ្រួសារនៃនាយឧត្តសេនីយ៍ Vo Nguyen Giap។ សូមថ្លែង
អំណរគុណ។”

លោកអ្នកនាងជាទីមេត្រី!
នៅចំពោះការបាត់បង់ដ៏ធំធេងនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់
ដំបងកម្ពុជាបានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនាយកឧត្តមសេនីយ៍ Vo Nguyen Giapដើម្បីមិត្តភ័ក្ត្រអន្តរជាតិនិងអណិកជនវៀតណាមនៅកម្ពុជាសម្តែងនូវក្តីសោក
ស្តាយនិងថ្លែងអំណរគុណរបស់នាយឧត្តសេនីយ៍ចំពោះបុព្វហេតុបដិវត្តន៍នៃប្រជា
ជាតិ។ សម្តែងនូវមនោសញ្ចេតនាសោកស្តាយអាឡោះអាល័យបំផុតរបស់ខ្លួន
អភិបាលខេត្តបាត់ដំបង លោក​ ប្រាជ ចន្ទ បានអះអាងថា៖ ប្រជាជនកម្ពុជាកត់ត្រា
ជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ក្នុងកិច្ចការរំដោះប្រទេសជាតិ
និងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ក៏ដូចជាជួយឧបត្ថម្ភប្រជាជន
កម្ពុជាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ រាល់ព័ត៌មានរូបថតអត្ថបទសរសេស្តីពី
នាយកឧត្តមសេនីយ៍ Vo Nguyen Giap លោកអ្នកនាងអាចមើលអាននៅគេហ
ទំព័ណ៌រ៖ www.vovworld.vnwww.vov.vn

ទស្សនះសំបុត្រមិត្ត អ្នកស្តាប់ - ảnh 2
ការបង្កើតការងារធ្វើសំរាប់ជនពិការនៅវៀតណាម (Image: VOV)

ក្នុងសំបុត្រផ្ញើមកកម្មវិធីរបស់យើងខ្ញុំ មិត្តអ្នកស្តាប់ ប៉ែន សុខណា មកពីកម្ពុជាបានសួរ
ថា៖ការបង្កើតការងារធ្វើសំរាប់ជនពិការនៅវៀតណាមត្រូវបានអនុវត្តយ៉ាងម៉េច?

មិត្ត ប៉ែន សុខណា ជាទីមេត្រ! ការបង្កើតការងារធ្វើសំរាប់ជនពិការនៅវៀតណាម
ត្រូវបានយកចិត្តទុកដាក់ជាពិសេស។ ច្បាប់សំរាប់ជនពិការដែលត្រូវបានរដ្ឋសភា
វៀតណាមនីតិកាលទី ១២ អនុម័ត នាខែមិថុនា ឆ្នាំ ២០១០ បានប្រែគោលមាគ៌ារ
របស់បក្សទៅជាគោលនយោបាយជាលក់ស្តែងរបស់រដ្ឋវៀតណាមដែលលើកទឹក
ចិត្តបណ្ដាស្ថាប័នអង្គការនិងអង្គភាពអាជីវកម្មទទួលជនពិការចូលធ្វើការងារ។
តាមតូរលេខស្ថិតិ នាបេច្ចុប្បន្ន មានជនពិការចំនួន ១៥ សែន នាក់កំពុងធ្វើការ
ងារនៅមូលដ្ឋានផលិតកម្មនិងអាជីវកម្មចំនួន ៤ រយ ក្នុងទូទាំង​ប្រទេសវៀតណាម។
ក្រៅពីនោះ អង្គការ បុគ្គលបានមានការផ្តើមគំនិតជាច្រើន ក្នុងការបង្កើតការងារធ្វើ
សំរាប់ជនពិការ ដូចជា សមាគមគាំពារជនពិការ វៀតណាម (VNAH) សមាគម
មិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍វៀតណាម-បែលហ្ស៊ីក ជាដើម។  

ជាពិសេស បណ្ដាផលិតផលសិប្បកម្មវិចិត្រសិល្បៈរបស់ជនពិការដែលត្រូវបាន
បង្ហាញក្នុងផ្សារណាត់ម្ហូបអាហារអន្តរជាតិ Brusselle បែកហ្ស៊ីក នាដើមខែ តុលា
នេះ បានទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីទស្សនិកជន។ផលិតផលទាំង
ឡាយពោលខាងលើត្រូវបានផ្សព្វផ្សាយនៅស្តង់ទំនិញនៃយុទ្ធនាការ “Life is
beautiful” (ជីវិតនៅតែស្រស់បំព្រង) សំដៅគាំទ្រជនពិការវៀតណាម។ លោកស្រី
Nguyen Thi Minh Thu នីយការទទួលបន្ទុកការអភិវឌ្ឋន៍កម្មវិធីចំណុះអង្គការ  “East
Meets West” បានឲ្យដឹងថា៖

“សមាគមមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍វៀតណាម-បែលហ្ស៊ីកបាន
ជួយ ឧបត្ថម្ភយើងខ្ញុំរៀបចំស្តង់ទំនិញដូចជានេះដើម្បីបង្ហាញនិងឧទ្ទេសនាម
ផលិតផលរបស់ជនពិការវៀតណាម។ យើងខ្ញុំស្វែងរកទីផ្សារសំរាប់ផលិត
ផលពោល ខាងលើនៅទ្វីបអឺរ៉ុប។ យើងខ្ញុំមានគោលបំណងថា៖ ជនវៀតណាម
នៅអឺរ៉ុបនិងប្រជាជននៅទីនេះគាំទ្រយុទ្ធនាការ “ជីវិតនៅតែស្រស់បំព្រង”
ប្រកបដោយជាក់ស្តែង បំផុត។”

មិត្ត ប៉ែន សុខណា ជាទីមេត្រី! សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៌មានពោលខាង
 លើ យើងខ្ញុំ​សង្ឃឹម​បន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។សូមផ្ញើ
សំបុត្រមក​កម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេសវិទ្យុ
សំលេង​វៀត​ណាម​លេខ ៤៥​ Ba Trieu ទីក្រុង Ha​Noi ឬ Email:​
vov5khmer@yahoo.com.vn។ 



ប្រតិកម្មទៅវិញ

ផ្សេងៗ