(VOVworld)-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសំ
លេងវៀតណាមទទួលបានសំបុត្រ Email និងទូរស័ព្ទ ចំនួន ២៣៥របស់មិត្តអ្នកស្តាប់
មកពីបណ្ដាប្រទេសនិងតំបន់ដែនដីនានាលើសកលលោក។ក្នុងនោះកម្មវិធីផ្សាយ
ជាភាសាខ្មែរទទួលបានសំបុត្រចំនួន៦របស់មិត្តអ្នកស្តាប់នៅកម្ពុជា។ សូមអរគុណ
មិត្តស្ដាប់ទាំងឡាយដែលបានផ្ញើសំបុត្រនិងទូរស័ព្ទអោយយើងខ្ញុំ។
លោកអ្នកនាងជាទីមេត្រី ចំពោះជនវៀតណាមម្នាក់ៗ ស្រុកកំណើតជាបណ្ដា
ពាក្យបំពេរលន្លង់លន្លោច ជាទឹកទន្លេដ៍ត្រជាក់ត្រជុំ ជាកំពង់ដរ ជាសាលាភូមិ។ ចំ
ពោះរូបខ្ញុំ ស្រុកកំណើតនៅមាននំបាញ់ឌុក ដ៏ឆ្ងាញ់ឈ្ងុយឆ្ងាញ់ពិសារ ត្រជាក់ចិត្ត។
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយអស់
លោកអ្នកនាងអំពីមុខម្ហូបអាហារប្រពៃណីនេះ។
|
នំបាញ់ឌុក |
ពីយូរណាស់មកហើយ នំបាញ់ឌុកជានិច្ចកាលបានចាត់ទុកជាអំណោយដ៍សា
មញ្ញប៉ុន្តែពោពេញទៅការទាក់ទាញទឹកចិត្តរបស់ជនបទវៀតណាម ជូនចំពោះជន
គ្រប់រូប នាំមកនូវជីវភាពរស់នៅស្និទ្ធស្នាលផង និងចំឡែកផងនៅក្នុងជីវភាពរស់នៅ
ទំនើប។
ដើម្បីធ្វើនំនេះ មិនមែនជាការងារងាយស្រួលឡើយ។ ធ្វើនំបាញ់ឌុកបានឆ្ងាញ់
ឬអត់ នោះត្រូវពឹងផ្អែកទៅលើការជ្រើសរើសអង្ករ។ នំបាញ់ឌុកត្រូវបានធ្វើពីម្សៅ
អង្ករ លាយផ្សំជាមួយទឹកកំបោរ។ ដំណាក់កាលលាយផ្សំទឹកកំបោរក៏ទាមទារការ
ប៉ិនប្រសប់គួបផ្សំ និងមានបទពិសោធន៍របស់អ្នកធ្វើនំទៀតផង។ ក្រៅពីនោះគេក៏
បានលាយផ្សំជាមួយផេះរបស់ដើមឈើមួយចំនួន ដូចជា៖សណ្ដែកដី ក្រូចថ្លុង…
លៗ។ ក្នុងពេលកូរចំអិននំ ត្រូវកូរវាអោយស្មើដៃ និងជាប់ជាបន្តបន្ទាប់ មិនសូវអោយ
ខ្លោចឈ្ងៀមឡើយ។
ដើម្បីមានរស់ជាតិឈ្ងុយឆ្ងាញ់ គេបានដាក់បន្ថែមសណ្ដែកដីចូលលាយក្នុងនំ។
មនុស្សមួយចំនួនបានដាក់សណ្ដែកដីនៅមានសំបក ដូច្នេះពេលត្រជាក់ នំនឹងមាន
ពណ៌ផ្កាឈូកគួរអោយទាក់ភ្នែកណាស់។ លោកស្រី Do Thi Thanh អ្នកធ្វើនំដ៏ល្បី
ឈ្មោះនៅទីរួមខេត្ត Son Tay ជាយទីក្រុងហាណូយបានអោយដឹងថា៖
“ ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ដូចជា៖ Tam Dao, Yen Bai, Doan Hung …
សុទ្ធតែចូលចិត្តណាស់។ ពីព្រោះនំបានធ្វើពីវត្ថុធាតុដើមធម្មជាតិ ដ៏ល្អសំរាប់សុខភាព
ងាយញ៉ាំ រស់ជាតិឈ្ងុយឆ្ងាញ់ទៀតផង។”
|
នំបាញ់ឌុក |
ពីនំបាញ់ឌុក១ដុំម៉ត់ដូចជាចាហួយ រួមជាមួយគ្រាប់សណ្ដែកដីពណ៌ផ្កាឈូក
គ្រាន់តែបានឃើញគឺចង់ទទួលទានភ្លាមហើយមួយរំពេច។ នំបាញ់ឌុកបើបានជ្រ
លក់ជាមួយទឹកសៀង ជាពិសេសគឺទឹកសៀង Ban ( នៅខេត្ត Hung Yen-ភាគខាងជើងវៀតណាម) ទៀតនោះ ពិតជាមុខម្ហូបអាហារដ៍អស្ចារ្យណាស់។ បង Vu Xuan
Quang នៅរដ្ឋធានីហាណូយបានអោយដឹងថា៖
“ នាបច្ចុប្បន្ន គេមានរបៀបពិសារនំបាញ់ឌុកច្រើនណាស់ ដូចជា៖រយផ្សំជា
មួយសាច់ក្តាម សាច់ជ្រូក ផ្សិតត្រចៀកកណ្ដុរ …ជាដើម។ ប៉ុន្តែ នំបាញ់ឌុកនិង
សណ្ដែកដី ជ្រលក់ជាមួយទឹកសៀង ជារបៀបពិសារឆ្ងាញ់លេខមួយ។”
លោកអ្នកនាងជាទីមេត្រី! ជាទីបញ្ចប់ យើងខ្ញុំសូមអញ្ចើញលោកអ្នកនាង
ចូលរួមឆ្លើយសំនួររបស់ខែវិច្ឆិកា។ ក្នុងខែតុលាកម្មវិធីផ្សាយជាភាសាខ្មែរបានផ្សាយ
អត្ថបទឧទ្ទេសនាមអំពីរោងមហោស្រពហាណូយ។ សូមលោកអ្នកនាងឲ្យដឹងថា
រោងមហោស្រពហាណូយបានបើកការដ្ឋាន សាងសង់នាឆ្នាំណា? រាល់ចំលើយ
សំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់
ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ
HoanKiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@yahoo.com.vn។ ចំលើយ
ត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសាខ្មែរនៃវិទ្យុ
សម្លេងវៀតណាម៕