បង្អែមប្រពៃណីនៅទីក្រុងហាណូយ
VAN DO -  
(VOV WORLD) /  
(VOV 5)_ក្នុងសប្ដាហ៍ កន្លងទៅកាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេង វៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទជាច្រើនរបស់មិត្តអ្នកស្ដាប់ មកពីប្រទេស និងតំបន់ដែនដីលើទូទាំងពិភពលោក។ ដែលក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបានសំបុត្រចំនួន៥ ពីមិត្តចិន្តា នារីរដ្ឋ បុប្ផា…នៅកម្ពុជា។ ជាពិសេស ក្នុង
សំបុត្ររបស់មិត្តចិន្តា និស្សិតឆ្នាំទី១ សកលវិទ្យាល័យ ជាតិហាណូយបានអោយ
ដឹងថា៖ ក្នុងរដូវក្តៅ មិត្តចូលចិត្តទទួលទានបង្អែម នៅរដ្ឋធានីហាណូយ ប្រទេស
វៀតណាម និងមានគោលបំណងថានឹងបានឧទ្ទេសនាមបន្ថែម អំពីបង្អែម ប្រពៃ ណីនៅទីក្រុងហាណូយទៀតផង។
|
បង្អែមប្រពៃណីនៅទីក្រុងហាណូយ |
មិត្តចិន្តានិងមិត្តអ្នកស្ដាប់ទាំងឡាយជាទីមេត្រី!
បង្អែមនៅទីក្រុងហាណូយរួមមាន៖បង្អែមគ្រាប់ឈូក បង្អែមសណ្ដែកខ្មៅ បង្អែមសណ្ដែកខៀវ …ជាដើម។ ប្រភេទ បង្អែមនិមួយៗសុទ្ធតែមានរស់ ជាតិ ដោយឡែករបស់ខ្លួន ប៉ុន្តែគួរអោយជក់ចិត្តណាស់។ ក្នុងប្រភេទបង្អែមនិមួយៗ មិត្តនឹងឃើញរស់ជាតិដ៏ឈ្ងុយឆ្ងាញ់ ពីផ្កាក្រូចថ្លុង ផ្កាម្លិះ ឬភាព ត្រជាក់ស្រួលនៅ លើអណ្ដាតបន្ទាប់ពីបានពិសារបង្អែម។ បងស្រី Kuniko អតិថិជនជប៉ុនមួយនាក់ បានអោយដឹងថា៖
“ ខ្ញុំបានរស់នៅហាណូយ បានជាង១ឆ្នាំហើយ។ ខ្ញុំបានស្គាល់និង ពិសារ
មុខ ម្ហូបជាច្រើនហើយ។ និងថ្ងៃនេះ ខ្ញុំមកដល់ទីនេះដើម្បីទទួលទានបង្អែម ហា
ណូយ។ វាឆ្ងាញ់ណាស់ និងមានរស់ជាតិដ៏ពិសេស។”
របៀបកែច្នៃបង្អែមរបស់ជនហាណូយមិនស្មុគ្រស្មាញពេកទេ ប៉ុន្តែវាក៏ទាម
ទារការប៉ិនប្រសពរបស់អ្នកធ្វើបង្អែមគឺត្រូវយកចិត្តទុកដាក់ជាពិសេសទើបឆ្ងាញ់
បាន។ លោកស្រី Thu Hoa ម្ចាស់ហាងបង្អែម១កន្លែងនៅវិថី Kim Ma រដ្ឋធានីហា
ណូយ បានអោយដឹងថា៖
“ បើនិយាយអំពីការធ្វើបង្អែមប្រពៃណី ត្រូវធ្វើដោយដៃទាំងអស់។ និង
តម្រូវ ការដើមដំបូង នោះគឺត្រូវម៉ត់ចត់ យកចិត្តទុកដាក់ជាច្រើន ទើបធ្វើអោយ
បង្អែម ឆ្ងាញ់បាន។ ឧទាហរណ៍៖ អណ្ដាតភ្លើងខ្លាំងឬតូច ក៏ខុសគ្នាដែរ។”
វិថីនានានៅរដ្ឋធានីហាណូយ នាសព្វថ្ងៃ ពាសពេញទៅដោយបណ្ដារបស់ឆ្ងាញ់និងពិសេសគឺគ្រប់ទិសទីហូរមកដល់ ដូច្នេះ បើមានបំពងរកពិសារ
បង្អែមប្រពៃណីនេះ សូមអញ្ជើញលោកអ្នកនាងមកមណ្ឌលវិថីបុរាណ ដូចជា៖
វិថី Hang Da ផ្សារ Dong Xuan …ល។ មកដល់ទីនេះ មិត្តនឹងបានកាន់ចានតូច
រំលេចដោយពណ៌ដ៏ស្អាតពីបង្អែម និងក្លិនក្រអូប។ ពេលទទួលទានបង្អែមភ្លាម
មិត្តនឹងបន្ធូរភាពក្តៅក្នុងប៉ុន្មានថ្ងៃនារដុវក្តៅនេះ។
មិត្តចិន្តាជាទីមេត្រី!
សង្ឃឹមថាមិត្តនឹងពេញចិត្តជាមួយបណ្ដាព័ត៍មានពោលខាងលើ ។ យើងខ្ញុំ
សង្ឃឹមថា នឹងបន្តទទួលបានសំបុត្ររបស់មិត្ត និងមិត្តអ្នកស្ដាប់ផ្សេងៗទៀត។ សូមផ្ញើសំបុត្រមកអាស័យដ្ឋាន៖ ម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជា
ភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem
រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@yahoo.com.vn៕
VAN DO
-VOV WORLD