ប្រជាកសិករខេត្ត Tra Vinh ទទួលបានរដូវអំណោយផលដោយសារផលិតកម្មស្រូវគុណភាពខ្ពស់


ប្រជាកសិករខេត្ត Tra Vinh ទទួលបានរដូវអំណោយផលដោយសារផលិតកម្មស្រូវគុណភាពខ្ពស់ - ảnh 1
ប្រជាកសិករខេត្ត Tra Vinh ទទួលបានរដូវអំណោយផលដោយសារផលិតកម្មស្រូវគុណភាពខ្ពស់ (travinh.gov.vn)

        Vovworld-ក្នុងសប្ដាហ៍កន្លងទៅ កាណាលផ្សាយជាភាសាបរទេសនៃវិទ្យុ​
សម្លេង​វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៨ មកពីប្រទេសនិង
​ដំបន់​ដែនដីចំនួន៣២របស់មិត្តអ្នកស្ដាប់។ ក្នុងនោះកម្មវិធី​ផ្សាយជាភាសាខ្មែរ​ទទួលបានសំបុត្រចំនួន២ពីមិត្តអ្នកស្ដាប់នៅរាជធានីភ្នំពេញ។ ក្នុងនាទីប្រអប់​សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ សូមអញ្ចើញលោកអ្នកនាង​ស្ដាប់អត្ថបទ​សសេរ
​ក្រោមចំណងជើងថា ប្រជាកសិករខេត្ត Tra Vinh ទទួលបានរដូវអំណោយ​ផល​ដោយសារផលិតកម្មស្រូវគុណភាពខ្ពស់។

        Tra Vinh ជាដំបន់ឆ្នេរសមុទ្ររងឥទ្ធិពលជាច្រើនដោយការស្ងួតប្រៃជាដើម​ហេតុនេះហើយទិន្នផលស្រូវជានិច្ចកាលទទួលបានទាបបើប្រៀបនឹងបណ្ដាខេត្ត
ក្នុងដំបន់។ សំដៅដោះស្រាយបញ្ហាពោលខាងលើ ក្នុងប៉ុន្មានឆ្នាំកន្លងមក​ទន្ទឹម​នឹងការជំរុញឃោសនាចលនាប្រជាជនផលិតកម្មស្រូវគុណភាពខ្ពស់នោះ ខេត្ត​ក៏បានបង្កើនការងារជំរុញកសិកម្មបង្កើនសមត្ថភាពដាំស្រូវនិងអភិវឌ្ឍន៍បណ្ដា​មូលដ្ឋានផលិតកម្មពូជ្យស្រូវធានាគុណភាពដើម្បីផ្គត់ផ្គង់សំរាប់ប្រជាកសិករនៅ
ដំបន់។

        លោក Pham Van Huong នៅឃុំ​Huyen Hoi ស្រុក Cang Long បានឲ្យដឹង​ថា រដូវប្រាំងឆ្នាំ២០១៣-២០១៤បានប្រើប្រាស់ពូជ្យស្រូវគុណភាពខ្ពស់ OM-10423
ទាំងស្រុង។ នៅចុងរដូវទិន្នផលទទួលបាន៩តោនក្នុង១ហែកតា។ ស្រូវ​ទើបនឹង
ប្រមូលផលបានត្រូវបានឃ្មុញមកទិញនៅស្រែមិនខាតចំណាយនិង​ខ្ពស់ជាង
ពូជ្យស្រូវ IR 50404 មុននេះ។ ក្រោយពីដកចំណាយទាំងអស់លោក​មានចំណេញ
៤០លានដុង ស្មើរនឹងចំណូលក្នុងទូទាំងឆ្នាំបើប្រៀបនឹងឆ្នាំមុនៗ។

        “ទទួលបានទិន្នផលដូច្នេះគ្រួសារសប្បាយណាស់។ ​ទីមួយគឺទិន្នផល​ស្រូវ​ខ្ពស់ពី៨ដល់៩តោនក្នុង១ហែកតា។ ទី២តំលៃខ្ពស់។ ចំណេញទទួលបាន​ប្រមាណពី២,៥លានដល់៣លានដុងក្នុងមួយហែកតា។ សប្បាយណាស់។”

        ដោយមានផ្ទៃដីដាំស្រូវប្រមាណ៨ម៉ឺនហែកតាផលិតកម្មបាន២ដល់៣រដូវ​
ក្នុងមួយឆ្នាំ ឆ្នាំទៅមិញ Tra Vinh ទទួលបានកំរិត១,៣លានតោនស្រូវក្នុងមួយ​ឆ្នាំ។ តាមបណ្ដាអ្នកជំនាញការនេះជាទិន្នផលខ្ពស់បំផុតចំពោះដំបន់នេះហើយ។ ស្ដីពីទិសដៅនាពេលខាងមុខ លោក Nguyen Van Phong អនុប្រធានគណៈ​កម្មាធិការ
ប្រជាជនខេត្ត Tra Vinh បានឲ្យដឹងថា៖

        “ចំពោះការផ្ទេរប្តូរដំបន់ស្រូវគុណភាពខ្ពស់ ខេត្តបន្តជួយឧបត្ថម្ភពូជ្យស្រូវ​សំរាប់
ប្រជាកសិករ។ បើប្រៀបធៀបនឹង១ហែកតាស្រូវគុណភាពខ្ពស់ជាមួយ​១​ហែកតា
ស្រូវ IR 50404 នោះ ស្រូវគុណភាពខ្ពស់មានចំណេញខ្ពស់ជាង១០​លាន​ដុងក្នុង
មួយហែកតា។ ហេតុនេះហើយ ខេត្តនឹងបន្តបញ្ជាណែនាំបើក​ទូលាយ ទី២គឺបញ្ជា
ណែនាំឲ្យមន្ទីកសិកម្មនិងបណ្ដាមូលដ្ឋានស្វែងរកដៃគូរដើម្បី​ទិញផលិតផលសំរាប់
ប្រជាកសិករ។”

        ដោយអ្វីៗដែលទទួលបាននៅរដូវប្រាំង២០១៣-២០១៤នោះ ប្រជាកសិករ Tra
Vinh ឆ្នាំនេះបានជឿជាក់ប្រើប្រាស់ពុជ្យស្រូវគុណភាពខ្ពស់ទាំងស្រុង។ នេះ​ជា
បុព្វបទល្អដើម្បីដំបន់បើកទូលាយផ្ទៃដីពុជ្យស្រូវគុណភាពខ្ពស់ឡើងដល់៦០%នៃ
ផ្ទៃដីសរុបដូចនឹងផែនការបានដាក់ចេញ ឆ្លើយតបបានតម្រូវការនាំចេញ​និង​បង្កើន
ចំណូលសមរាប់ប្រជាកសិករ។

លោកអ្នកនាងជាទីមេត្រី!

ដើម្បីបញ្ចប់នាទីពេលនេះ យើងខ្ញុំសូមប្រកាសចំលើយសំនួរ​ក្នុងខែកញ្ញាគឺ  Dayde&Pille ជាអ្នកមៅការដែលបានសាងសង់ស្ពាន Long Bien នៅទីក្រុង​ហាណូយ។ ​យើងខ្ញុំសូម
ជូនពរមិត្តសុភានៅរាជធានីភ្នំពេញបានឆ្លើយត្រូវនឹង​សំនួរ​នេះ។ យើងខ្ញុំនៅបន្តទទួល​
ចំឡើយ​របស់មិត្តអ្នកស្ដាប់តាមត្រាប្រៃសណី។ ជាបន្តទៅនេះសូមអញ្ចើញ​លោក​អ្នក
នាងចូលរួមឆ្លើយសំនួររបស់ខែតុលា។ ក្នុង​ខែកញ្ញា នៅកម្ពុជាមានពិធីបុណ្យធំមួយ
ដែលបានរៀបចំជាប្រចាំឆ្នាំ។ មិត្តអ្នក​ស្ដាប់ចូរឲ្យដឹងអំពីឈ្មោះរបស់ពិធីបុណ្យនេះ។ រាល់ចំលើយសំបុត្រ  email ​សូមផ្ញើ​មក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ
កាណាល់ផ្សាយជា​ភាសា​​បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu 
ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ ឬ Email÷ vov5khmer@​yahoo​.com.vn។ ចំលើយ
ត្រូវ​និមួយៗនឹង​ទទួលបានកាដូពិសេសមួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃ​វិទ្យុ​
សម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ