ប្រជុំផ្សារ Tam Duong Dat នៅខេត្ត Lai Chau

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មាធិការផ្សាយភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធី ផ្សាយជាភាសាខ្មែរសូមឧទ្ទេសនាមដល់អស់លោកអ្នកនាងអំពីពេលប្រជុំផ្សារ Tam Duong Dat (ឬប្រជុំផ្សារ San Thang) នៅខេត្ត Lai Chau ភាគពាយ័ព្យវៀតណាម ។ 
ប្រជុំផ្សារ Tam Duong Dat នៅខេត្ត Lai Chau   - ảnh 1 ប្រជុំផ្សារ Tam Duong Dat នៅខេត្ត Lai Chau  (Vietnam Pictorial)

ស្ថិតនៅជើងភ្នំ Hoang Lien Son ផ្សារ Tam Duong Dat (ឬផ្សារ San Thang) ជាទីកន្លែងជួញដូរជួបប្រាស្រ័យនិងលេងកំសាន្តរបស់ជនជាតិភាគតិចនៅបណ្ដាស្រុក Phong Tho ស្រុក Tam Duong និងទីក្រុង Lai Chau។ នាថ្ងៃព្រហស្បតិ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ផ្សារ Tam Duong Dat មានភាពអ៊ូអរសប្បាយរីករាយដោយអ្នកលក់អ្នកទិញប៉ុន្តែសស្រាក់សស្រាំបំផុតគឺពេលប្រជុំផ្សារនាថ្ងៃអាទិត្យ។ បងប្អូនជនជាតិភាគតិចក្នុងតំបន់មកប្រជុំផ្សារនេះដើម្បីជួញដូរមុខទំនិញកសិផលនិងជួបជុំគ្នា។ លោក Nguyen Tung Hai មកពីទីក្រុង Lai Chau បានឲ្យដឹងថា៖
«ខ្ញុំដូចមនុស្សម្នាផ្សេងៗទៀតបើរឆ្លៀតថ្ងៃសំរាក់លក់អាវ៉ាន់បន្តិចបន្តួចៗ។ ទិញអាវ៉ាន់ជាការបន្ទាប់បន្សិទតែភាគច្រើនគឺនាំគ្រួសារខ្ញុំទៅដើរលេងក្រោយសប្តាហ៍ធ្វើការនឿហត់។ ពេលដែលមានសាច់ញាតិមកទស្សនា ខ្ញុំក៏នាំទៅទស្សនាប្រជុំផ្សារនេះដែរ។ មិនត្រឹមតែយើងខ្ញុំ ប៉ុណ្ណោះទេ ថែមទាំង កុមារាកុមារីគ្រួសារខ្ញុំចូលចិត្តប្រជុំផ្សារចុងសប្តាហ៍នេះណាស់។»
មកដល់ពេលប្រជុំផ្សារ Tam Duong Dat លោកអ្នកនាងនឹងឃើញផលិតផលព្រៃឈើឬផលិតផលដែលប្រជាជននៅទីនេះផលិត។ មិនត្រឹមតែជាទីកន្លែងជួញដូរផ្សារ Tam Duong Dat ក៏ជាទីកន្លែងផ្តុំមកវប្បធម៌របស់បណ្ដាជនជាតិភាគតិច ដូចជា ជនជាតិ Thai ជនជាតិ Mong និងជនជាតិ Dao ជាដើម។ ពីសំលៀកបំពាក់ប្រពៃណីរដល់វត្ថុវប្បធម៌ដូចជា ខែន ខ្លុយ របស់ជនជាតិភាគ តិចសុទ្ធតែត្រូវបានដាក់លក់ដែរ។ ហើយទីនេះបានក្លាយទៅជាទីកន្លែងមកដល់ រកឃើញរបស់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ លោក  Tran Huy Tuan ភ្ញៀវទេសចរ ពីខេត្ត Yen Bai បានចែករំលែកថា៖
«នេះជាលើកដំបូង ខ្ញុំបានចូលរួមពរលប្រជុំផ្សារដូច្នេះ។ ជនរួមជាតិភាគតិចនៅទីនេះមានភាពរស់រាយរាក់ទាក់ណាស់។ មុខទំនិញនៅទីនេះភាគច្រើនជាកសិផល។ តំលៃសមរម្សណាស់ដោយហេតុនេះយើងខ្ញុំទិញឲ្យបានច្រើនណាស់។»
គ្មាននរណាដឹងថាពេលប្រជុំផ្សារ Tam Duong Dat ត្រូវបានបង្កើតពីពេលណាទេ ប៉ុន្តែ នេះជា ផ្សារសំខាន់ក្នុងតំបន់។ ជាផ្សារទ្រង់ទ្រាយធំបំផុតនៅខេត្ត Lai Chau នេះជាទីកន្លែងផ្លាស់ប្តូរព័ត៌មាន ជួបជុំជាមួយសាច់ញាតិមិត្តភ័ក្ត ហើយជាទីកន្លែងជួបប្រាស្រ័យរបស់កូនកំលោះក្រមុំដែរ។ អាស្រ័យដោយអត្តសញ្ញាណវប្បធម៌វិសេសវិសាលនោះពេលប្រជុំផ្សារ Tam Duong Dat ទាក់ទាញ
ភ្ញៀវទេសចរជាច្រើនកុះករពីគ្រប់ទិសទី។ ហើយចំពោះប្រជាជននៅទីនេះពេលប្រជុំផ្សារនេះនៅជាទិវាបុណ្យមួយ។ 
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មាធិការផ្សាយភាសាបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ