បរិយាកាសទទួលបុណ្យណូអែលនៅរដ្ឋធានីហាណូយ

(VOV5)_សប្ដាហ៍ថ្មីត្រូវបានចាប់ផ្តើម និងយើងខ្ញុំបណ្ដាអ្នកនិពន្ធកម្មវិធីផ្សាយ
ជា​ភាសាខ្មែរ វិទ្យុសម្លេងវៀតណាម មានក្តីសប្បាយរីករាយណាស់ដោយ បានជួបជា
មួយលោកអ្នកនាងក្នុងនាទី៖ប្រអប់សំបុត្រមិត្តអ្នកស្ដាប់។ ក្នុងសប្ដាហ៍កន្លងទៅ 
កាណាល់ផ្សាយជាតិជាភាសាបរទេស  វិទ្យុសម្លេងវៀតណាម ទទួលបានជិត២០០សំ
បុត្រ​និង​ការហៅទូរស័ព្ទ។ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះមិត្តអ្នកស្ដាប់ទាំងឡាយ
ដែលបានផ្ញើសំបុត្រនិងទូរស័ព្ទមកកាន់យើងខ្ញុំ។

       លោកអ្នកនាងជាទីមេត្រី!  

        មិត្តអ្នកស្ដាប់នារីរ័ត្ន នៅកម្ពុជា និងមិត្តអ្នកស្តាប់មួយចំនួនទៀតលើពិភព
លោក ចង់ដឹងថា៖នៅវៀតណាមរៀបចំបុណ្យណូអែលទេ? និងបរិយាកាសទទួលបុណ្យ
ណូអែលនៅរដ្ឋធានីហាណូយយ៉ាងម៉ែចដែរ​? បន្តទៅនេះ យើងខ្ញុំសូមផ្តល់ព័ត៌មាន
ជូនមិត្តអ្នកស្ដាប់។​

បរិយាកាសទទួលបុណ្យណូអែលនៅរដ្ឋធានីហាណូយ - ảnh 1
បរិយាកាសទទួលបុណ្យណូអែលនៅរដ្ឋធានីហាណូយ

នៅវៀតណាម ទោះបីជាមិនម៉ែនជាថ្ងៃបុណ្យបានឈប់សម្រាក់ក្តី ប៉ុន្តែ ​បុណ្យណូ
អែលបានក្លាយទៅជាបុណ្យមួយក្នុងចំណោមបុណ្យនៅវៀតណាម​ ដែលបានរៀបចំឡើង
ចាប់ពីយប់ថ្ងៃតិ២៤ដល់ថ្ងៃទី២៥ខែធ្នូ។ ក្រុមហ៊ុននិងអង្គភាពមួយចំនួនបានអនុញ្ញតិ
អោយបុគ្គលិកឈប់សម្រាក់ក្នុងថ្ងៃបុណ្យណូអែលនេះ។ក្នុងប៉ុន្មានថ្ងៃនេះ ដើមស្រល់ណូ
អែលត្រូវបានតុបតែងនៅកន្លែងជាច្រើន។ នៅលើដើមស្រល់នេះ គេតុបតែងប្រដាប់
លេងណូអែលជាច្រើនប្រភេទ ដូចជា៖ ជួង ផ្កាព្រិល ប្រអប់កាដូ​…ជាដើម។ នៅទីក្រុង
ធំៗ ដូចជាហាណូយ ហ្វេ ​ដាណាំង ​ទីក្រុងហូជីមិញនិងតំបន់សហគមន៍​កាតូលិក បាន
រៀបចំពិធីទទួល​បុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មីសកលដោយមានសកម្មភាពជា
ច្រើន។ ពិធី​បុណ្យណូអែលនៅវៀតណាមជាឱកាសមួយសំរាប់ជីវភាពវប្បធម៌សហគ
មន៍ដ៏​សប្បាយរីករាយ។ ពិសេស ក្នុងឱកាសនេះយុវជនបានប្រមូលផ្តុំនៅមណ្ឌល​លេង
កំសាន្តនានា។ ក្នុងបុណ្យណូអែល គូរសង្សារតែងតែជូនកាដូអោយគ្នាទៅ​វិញទៅមក
 កុមារទន្ទឹមរង់ចាំលោកតាណូអែលមានវត្តមាន សមាជិកគ្រួសារនិងមិត្តភក្តិប្រមូល
ផ្តុំរៀបចំពិធីជប់លៀង និងប្រជាជនកាន់សាសនាកាតូលិកប្រមូលផ្តុំនៅវិហារនានា។​

    នៅបណ្ដាវិថីធំៗនៅរដ្ឋធានីហាណូយ ហាងធំៗ ផ្សារទំនើប សុទ្ធតែតុបតែងស្អាត
ឆើតឆាយ ដោយមានដើមស្រល់ អំពូលភ្លើង រូបលោកតាណូអែល ដែលធ្វើអោយទី
ក្រុង​ហាណូយកាន់តែស្អាតអស្ចារ្យ។ ម្ចាស់ហាងកាហ្វេមួយនៅវិថី Ly Thuong Kiet បាន
អោយដឹងថា៖​

    “នេះមិនត្រឹមជាឱកាសដើម្បីតុបតែងហាងទទួលបុណ្យណូអែលនិងចូលឆ្នាំថ្មី
ប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយដើម្បីទាក់ទាញភ្ញៀវ ដោយមានបរិយា​កាសគួរ
អោយចាប់អារម្មណ៍ ថ្មីស្អាតទៀតផង។”​

កន្លែងដែលអ្នកផង​ចាប់អារម្មណ៍បំផុតនោះគឺបណ្ដាវិហារកាតូលិច ដូចជា៖​វិហារ 
Ham Long និងវិហារធំ ដោយមានទិដ្ឋភាពស្អាតអស្ចារ្យ។ អ្វីៗទាំងអស់នេះសុទ្ធ​តែ​
បាន​​សាសនិកកាតុលិករៀបចំ តុបតែងឡើងពីមុននេះកន្លះខែ​។ អ្នកស្រី Minh Ly
 នៅខ័ណ្ឌ Cau Giay រដ្ឋធានីហាណូយបានអោយដឹងថា៖ 

          “ ចាប់ពីពេលយប់ គ្រួសារខ្ញុំបាននាំគ្នាទៅបឹង Hoan Kiem ហើយ​ទៅ​ដើរលេង
ជំវិញបឹងសប្បាយទទួលបុណ្យណូអែល។ នៅហាណូយ បុណ្យណូអែលបានក្លាយទៅជា
ចំណុចវប្បធម៌មួយ ពោរពេញទៅដោយលក្ខណះវប្បធម៌​សំរាប់ប្រជាជនគ្រប់រូបហើយ។ ”​​

        សង្ឃឹមថាអស់លោកអ្នកនាងនិង​ប្រិយមិត្តពេញចិត្តជាមួយព័ត៌មាន​ពោល
ខាងលើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធី​ផ្សាយជាភាសា
ខ្មែរកាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu 
ខ័ណ្ឌ Hoan​ Kiemរដ្ឋធានី ហាណូយឬemail៖ vov5khmer@yahoo.com.vn។នាទីប្រ
អប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនា
សប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ