ប្រសិទ្ឋភាពក្នុងការចិញ្ចឹមគោយកទឹកដោះនៅវៀតណាម។
(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ១១៧ របស់មិត្តអ្នក ស្តាប់មកពីប្រទេស
ចំនួន ៣៦ ប្រទេសលើពិភពលោក។ ជាពិសេស ក្នុងសំបុត្រ អេឡេកត្រូនិកផ្ញើរមក
កម្មវិធីផ្សាយជាភាសារខ្មែរ មិត្ត ជាម ច័ន្ទនី នៅ ខេត្ត កំពង់ចាម កម្ពុជា បានសរសេរ
ថា៖ “តាមរយៈវិទ្យុសម្លេងវៀតណាមនិងកាសែត ខ្ញុំដឹងថា៖ វៀតណាមបានអនុវត្ត
រូបសណ្ឋាន VACR (ចំការ - ស្រះចញ្ចឹមត្រី - ទ្រង់បសុសត្វ- ព្រៃឈើ) ប្រកបដោយ
ជោគជ័យ។ នាបច្ចុប្បន្ន ខ្ញុំយកចិត្តទុកដាក់ជាច្រើនដល់ រូបសណ្ឋានចិញ្ចឹមគោយក
ទឹកដោះនៅវៀតណាម ដោយសារ បណ្ដាផលិតផលទឹកដោះគោរបស់វៀតណាម
ត្រូវបាននាំចេញទៅកាន់ទីផ្សារកម្ពុជាយ៉ាងច្រើន។ កម្មវិធី អាចឧទ្ទេសនាមបន្ថែម
អំពីរូបសណ្ឋានពោលខាងលើដែរឬទេ?”។
មិត្ត ជាម ច័ន្ទនី ជាទីមេត្រី! កម្មវិធីយើងខ្ញុំនឹងឆ្លើយសំណួររបស់មិត្តតាមរយៈ
អតបទសរសេរឧទ្ទេនាមអំពីរូបសណ្ឋានចិញ្ចឹមគោយកទឹកដោះដែលនាំមក
ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សំរាប់ប្រជាកសិករវៀតណាមក្នុងនាទីប្រអប់សំបុត្រ
មិត្តអ្នកស្តាប់ពេលនេះ។
|
ការចិញ្ចឹមគោយកទឹកដោះរបស់វៀតណាម (Image: dddn.vn) |
មិត្ត ជាម ច័ន្ទនី និងមិត្តអ្នកស្តាប់ជាទីមេត្រី! ការចិញ្ចឹមគោយកទឹកដោះនៅចំឡែក ចំពោះប្រទេសនានានៅអាស៊ី-អាគ្នេយ៍ ដូចជា ឡាវនិងកម្ពុជា ដោយសារលក្ខណៈ អាកាសធាតុត្រូពិកនិងខ្យល់រដូវ ម្យ៉ាងទៀត បណ្ដាប្រទេសពោលខាងលើគ្មាន ប្រពៃណីចិញ្ចឹនគោយកទឹកដោះទេ។ ប៉ុន្តែ វៀតណាមគឺជាឧទាហរណ៍ពិសេសក្នុង ចំណោមបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍អំពីការចិញ្ចឹមគោយកទឹកដោះប្រកបដោយ
ជោគជ័យ។ ដោយសារ វៀតណាមមានបណ្ដាតំបន់ខ្ពង់រាបដែលមានអាកាសធាតុ
ត្រជាក់ដូចជា៖ Moc Chau (ខេត្ត Son La ភាគខាងជើងវៀតណាម) ឬ Da Lat (ខេត្ត
Lam Dong ភាគកណ្ដាលវៀតណាម)។ ក្រុមហ៊ុនទឹកដោះគោធំៗរបស់វៀតណាម
ដូចជា៖ Vinamilk Friesland Campina Vietnam និង TH True Milk ជាដើមបានជួយ
ឧបត្ថម្ភប្រជាកសិករក្នុងការផ្តល់ពួជគោ បច្ចេទេសចិញ្ចឹម និងការលក់ទឹកដោះគោ
។ ហ្វូងគោ មានចំនួន ១០ ក្បាល អាចផ្តល់ទិន្នផលពី ៨០ ដល់ ៩០ គីឡូហ្គ្រាមទឹក
ដោះគោ/ថ្ងៃ។ ជាមធ្យមទឹកដោះគោ ១ គីឡូមានតំលៃពី ១៤ ពាន់- ១៥ ពាន់ដុង
(ស្មើនឹង ១ ដុល្លាអាមេរិក)។ គ្រួសារនិមួយៗមានប្រាក់ចំណូលពី ៣០ - ៣៥ លានដុង/គោមួយក្បាល/ឆ្នាំ ក្នុងនោះ ចំណេញបានពី ២០-២៥ លានដុង/គោមួយ
ក្បាល/ឆ្នាំ។
ការចិញ្ចឹមគោយកទឹកដោះបានបើកចេញផ្លូវថ្មីមួយដែលនាំមកប្រសិទ្ធភាពសេដ្ឋកិច្ច ខ្ពស់និងស្ថិរភាពជាងបើប្រៀបនឹងការដាំស្រូវឬបន្លែ។ ចែករំលែកបទពិសោធន៍ក្នុង
ការធ្វើមានពីការចិញ្ចឹមគោយកទឹកដោះ លោក Tong Van Roi អតីតយុទ្ធជនមួយនាក់
នៅឃុំ Moc Bac ស្រុក Duy Tien ខេត្ត Ha Nam (ភាគខាងជើងវៀតណាម) បានឲ្យដឹង
ថា៖
“គ្រួសារខ្មុំចិញ្ចឹមគោយកទឹកដោះពីឆ្នាំ ២០០២។ ពេលនោះ គណៈកម្មាធិការបក្ស
និង គណៈកម្មាធិការប្រជាជនបានបំផុសឃុំចលនាចិញ្ចឹមគោយកទឹកដោះស្អាត។ ខ្ញុំចូលរួមភ្លាមមួយរំពិច។ ដើម្បីចិញ្ចឹមគោយកទឹកដោះ យើងត្រូវមានសុខភាពល្អ យល់ដឹងច្បាស់លាស់បច្ចេកទេស។ គ្រួសារនិមួយៗត្រូវមានផ្ទៃដីដាំស្មៅ “ដំរី” ប្រព័ន្ធក្រោលគោត្រូវបានកសាងឆ្ងាយពីទីប្រជុំជនដើម្បីជៀសវាងបំពុលបរិស្ថាន។ ដំណើរច្របាច់ទឹក ដោះគោត្រូវធានាអនាម័យ។”
ប៉ុន្តែ ការចិញ្ចឹមគោយកទឹកដោះនៅបណ្ដាតំបន់វាលទំនាប Bac Bo នៅជួបការលំបាក់
ជាច្រើន លោក Tong Van Roi បានឲ្យដឹងថែមទៀតថា៖
“និយាយរួម ការចិញ្ចឹមគោយកទឹកដោះនៅភាគខាងជើងវៀតណាមលំបាក់ជាង
ដោយ សារលក្ខណៈអាកាសធាតុពិបាកណាស់។ រដូវក្តៅនឹងជះឥទ្ធិពលដល់ការ
ស៊ីរបស់គោ។ ខ្ញុំត្រូវប្រក់ដំណូលក្រោលដោយស្លឹកដើមស្លាដោយត្រជាក់។ នា
សិសរដូវ ខ្ញុំត្រូវបាំងខ្យល់។ នេះគឺ ជាដំណើរការចិញ្ចឹមគោយកទឹកដោះស្អាត
ដោយហេតុនេះ អាចម៌គោនឹងត្រូវបានដឹកជញ្ជូនទៅរណ្តៅ Biogas ដើម្បីធ្វើជា
ឧស្ម័ន្ធដុតសំរាប់គ្រួសារ។”
|
ក្រុមហ៊ុន Friesland Campina Vietnam បាន បើកការដ្ឋានសាងសង់ជាផ្
លូវការតំបន់ចិញ្ចឹមគោយកទឹកដោះចីរភាពនៅឃុំ Moc Bac ខេត្ត Ha Nam ។ (Image: baodautu.vn)
|
នាពាក់កណ្ដាលខែកក្កដា ឆ្នាំ ២០១៤ ក្រុមហ៊ុន Friesland Campina Vietnam បាន បើកការដ្ឋានសាងសង់ជាផ្លូវការតំបន់ចិញ្ចឹមគោយកទឹកដោះចីរភាពនៅឃុំ Moc
Bac ខេត្ត Ha Nam ។ គំរោងការណ៍នេះនឹងជួយឧបត្ថម្ភប្រជាកសិកររួមចំណែកក្នុង
ការ ធានាសន្តិសុខស្បៀងអាហារ បង្កើតការងារធ្វើនិងកាត់បន្ថយការនាំចូលទឹក
ដោះគោ នៅវៀតណាម។
មិត្ត ជាម ច័ន្ទនី ជាទីមេត្រី! សង្ឃឹមថា៖ មិត្តពេញចិត្តជាមួយព័ត៌មាន ពោលខាងលើ។ មុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះសូមអញ្ចើញលោកអ្នកនាង
ចូលរួមឆ្លើយសំនួរប្រចាំខែសីហា។ចូរមិត្តឲ្យដឹងថា÷តំលៃប្រាក់ពាណិជ្ជកម្មនាំចេញសំ
លៀកបំពាក់និងស្បែកជើងរបស់កម្ពុជាក្នុងឆមាសទី ១ ឆ្នាំ២០១៤ ទទួលបានប៉ុន្មាន?
រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធី ផ្សាយជាភាសារខ្មែរ
កាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ
Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer@yahoo.com.vn។ ចំលើយត្រឹមត្រូវ
និមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសារខ្មែរនៃវិទ្យុសម្លេង
វៀតណាម៕