ប៉ុស្ដិ៍ផ្សាយព័ត៌មានជាសាធារណៈ

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី។

ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន  ២១៥  មកពីប្រទេសនិងតំបន់ ចំនួន ៤៣ លើទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបាន សំបុត្រ និងទូរស័ព្ទចំនួន ៧ របស់មិត្ត រស្មី មិត្តដានី មិត្តសុភក្ត្រា និង មិត្តសុខ សំណាង មកពីកម្ពុជា។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ សូមឧទ្ទេសនាមអំពី ប៉ុស្ដិ៍ផ្សាយព័ត៌មានជាសាធារណៈតាមសំណើររបស់មិត្ត សុខ សំណាង មកពីកម្ពុជា។

មិត្ត សុខ សំណាង និងមិត្តអ្នកស្ដាប់ជាទីមេត្រី!

តាមដងវិថីមួយចំនួននៅរដ្ឋធានីហាណូយ ឬនៅខាងមុខទីស្នាក់ការបោះពុម្ភផ្សាយការសែត និងនៅទីស្នាក់ការប៉ូលីសនៅមានប៉ុស្ដិ៍ផ្សាយព័ត៌មានជាសាធារណៈ។ ប៉ុស្ដិ៍ផ្សាយព័ត៌មានទាំងនេះត្រូវបានបង្កើតឡើង ដើម្បីបម្រើកិច្ចការយោសនាជូនប្រជាជន ឲ្យក្ដាប់ជាប់នូវព័ត៌មានដ៏សម្បូរបែបអំពីជីវភាពរស់នៅ។

ប៉ុស្ដិ៍ផ្សាយព័ត៌មានជាសាធារណៈ - ảnh 1 ប៉ុស្ដិ៍ផ្សាយព័ត៌មានជាសាធារណៈ (internet)

ប៉ុស្ដិ៍ផ្សាយព័ត៌មានត្រូវបានរចនាឡើងដ៏សាមញ្ញ ជាមួយនឹងស៊ុមដែកដ៏រឹងមាំ ដោយបានដាក់ឈ្មោះរបស់កាសែត។ នៅខាងក្នុងត្រូវបានតាំងបង្ហាញនូវទំព័រកាសែតនីមួយ។ រីឯខាងក្រៅវិញ មានកញ្ចក់ការពារទឹកភ្ញៀង និងខ្យល់។ នាគ្រាលំបាកដោយគ្មានប្រាក់កាសដើម្បីទិញកាសែតនោះ ប៉ុស្ដិ៍ផ្សាយព័ត៌មានជានិច្ចកាលជាទីមកដល់ចម្បងសម្រាប់ប្រជាជន សំដៅជ្រាបអំពីព័ត៌មានក្នុងប្រទេស និងអន្តរជាតិ។ ប្រកានេះ ហាក់ដូចជាបានក្លាយទៅជាទម្លាប់ដែលមិនអាចខ្វះបានរបស់ប្រជាជនហាណូយជារៀងរាល់ថ្ងៃឡើយ។

នាបច្ចុប្បន្ន ប៉ុស្ដិ៍ផ្សាយព័ត៌មាន ទទួលបានការនិយមចូលចិត្តរបស់មនុស្សចាស់ជរា ជាពិសេសគឺចំពោះលោកតាៗដែលបានចូលនិវត្តន៍ហើយ។ លោក Van អាយុ ៥៣ ឆ្នាំ ជាមិត្តអ្នកអានមួយរូបនៃប៉ុស្ដិ៍ផ្សាយព័ត៌មាននៅសង្កត់ Hang Ma បានឲ្យដឹងថា៖

ទោះបីជាមានកាសែតក៏ដោយ ប៉ុន្តែខ្ញុំនៅតែអានកាសែតនៅទីនេះជាញឹកញាប់ណាស់ ។ នេះក៏គឺជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាត របស់ប្រជាជននៅទីក្រុងហាណូយ។ ខ្ញុំនៅចាំបានថា៖ កាលពីប៉ុន្មានឆ្នាំមុន មានមនុស្សជាច្រើនកុះករបានមកកាន់ខាងមុខទីស្នាក់ការបោះពុម្ភផ្សាយការសែតហាណូយថ្មី ដើម្បីអានការសែតផងដែរ។

ប៉ុស្ដិ៍ផ្សាយព័ត៌មានជាសាធារណៈ - ảnh 2 ប៉ុស្ដិ៍ផ្សាយព័ត៌មានជាសាធារណៈ (internet)

សព្វថ្ងៃនេះ ប៉ុស្ដិ៍ផ្សាយព័ត៌មានជាសាធារណៈ មិនត្រឹមតែទាក់ទាញបានការយកចិត្តទុកដាក់របស់មិត្តអ្នកអានវ័យចំណាស់ប៉ុណ្នោះនោះទេ ថែមទាំងយុវវ័យទៀតផង។ នៅតាមប៉ុស្ដិ៍ផ្សាយព័ត៌មានជាសាធារណៈមួយចំនួនដូចជា៖នៅសង្ដាត់ Hang Ma Hang Dao ប៉ុស្ដិ៍ផ្សាយព័ត៌មានដោយឥតគិតថ្លៃនៅវិថី Dang Tien Dong កំពុងក្លាយទៅជាទីកន្លែង " Check-in" របស់យុវវ័យជាញឹកញាប់។ មិត្តអ្នកអានមួយរូប នៃប៉ុស្ដិ៍ផ្សាយព័ត៌មានការសែតហាណូយថ្មី កញ្ញា Nguyen Thuy Quynh អាយុ ២១ ឆ្នាំ ជានិស្សិត មហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសបានចែករំឡែកថា៖

 "នាងខ្ញុំបានអានកាសែតនៅប៉ុស្ដិ៍ផ្សាយព័ត៌មានជាលើកដំបូងដូច្នេះ ខណៈដែលកំពុងទន្ទឹងរង់ចាំមិតភក្តិថតរូប " Check-in" ។ នាពេលនោះ នាងខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ដោយសារប៉ុស្ដិ៍ផ្សាយព័ត៌មាននៅទីនេះ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងមានការសែតជាច្បាប់ផ្សាយថ្មីៗទៀតផង។ ចាប់ពីពេលនោះ មក នាងខ្ញុំនិយមចូលចិត្ត និងមានទំលាប់អានកាសែត នៅប៉ុស្ដិ៍ផ្សាយព័ត៌មាននាពេលចុងសប្ដាហ៍ផងដែរ "។

ពិតណាស់ថា ប៉ុស្ដិ៍ផ្សាយព័ត៌មានទាំងនេះមិនត្រឹមជាគឺជាទីកន្លែងបំប៉នស្មារតីរបស់ជនហាណូយជាច្រើនរូបប៉ុណ្ណោះទេ ថែមទាំងជាអនុវស្សាវរីយ៍មួយដ៏ស្រស់បំព្រងរបស់មនុស្សជំនាន់មុនៗទៀតផង។ សព្វថ្ងៃនេះ ប៉ុស្ដិ៍ផ្សាយព័ត៌មាននឹងក្លាយទៅជាជាទីមកដល់ និងជាចំណងចំណូលចិត្តរបស់មនុស្សជានិច្ចផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ