ផ្នែកទេសចរណ៍រមណីយដ្ឋាននៅវៀតណាម

(VOVWORLD) - ក្នុងសបា្តហ៏កន្លងទៅ កាណាល់ជាតិផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៥៧របស់មិត្តអ្នកស្ដាប់មក ពីគ្រប់ទិសទីលើពិភពលោក។ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបាន សំបុត្រចំនួន៤របស់មិត្តអ្នកស្ដាប់កម្ពុជា។
ផ្នែកទេសចរណ៍រមណីយដ្ឋាននៅវៀតណាម - ảnh 1 មណ្ឌលទេសចរណ៍រមណីយដ្ឋាន InterContinental Danang Sun Peninsula (រូបថត៖Internet)

(VOVworld) - លោកអ្នកនាងជាទីមេត្រី!

រដូវក្ដៅបានមកដល់ហើយ។នេះពេលវេលារវល់បំផុតក្នុងឆ្នាំរបស់មណ្ឌលទេស ចរណ៍រមណីយដ្ឋាននៅវៀតណាម។ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំទទួលបាន សំណូមពរមួយចំនួនរបស់លោកអ្នកដែលចង់ដឹងបន្ថែមអំពីការអភិវឌ្ឍន៍នៃផ្នែកទេសចរណ៍រមណីយដ្ឋាននៅវៀតណាម។ក្នុងនាទីប្រអប់សំបុត្រថ្ងៃនេះ យើងខ្ញុំ សូមឆ្លើយសំណួរនេះ។

លោកអ្នកនាងជាទីមេត្រី!

ដោយមានឆ្នេរសមុទ្រប្រវែងជាង៣ពាន់២រយគីឡូម៉ែត្រ រួមជាមួយកោះស្អាតៗ និងសុវត្ថិភាពនោះ វៀតណាមមានឧត្តមភាពដ៏ធំធេងដើម្បីអភិវឌ្ឍន៍ផ្នែក ទេសចរណ៍សមុទ្រ ពិសេសគឺទេសចរណ៍រមណីយដ្ឋាន - resort។តាមលទ្ធផល ស្រាវជ្រាវរបស់ក្រុមប្រឹក្សាទេសចរណ៍ពិភពលោក វៀតណាមស្ថិតក្នុងតុប ប្រទេសចំនួន១០ដែលមានការអភិវឌ្ឍន៍លើផ្នែកទេសចរណ៍យ៉ាងខ្លាំងបំផុតក្នុង ដំណាក់កាលពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៦។កាលពីឆ្នាំ២០០៨ មណ្ឌលទេសចរណ៍ រមណីយដ្ឋាន Nam Hai នៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាមត្រូវបាន ទស្សនាវក្ដី TTG Asia របស់សឹង្ហបុរីជ្រើសរើសជាមណ្ឌលទេសចរណ៍រមណីយ ដ្ឋានល្អបំផុតនៅទ្វីបអាស៊ី។រីឯមណ្ឌលទេសចរណ៍រមណីយដ្ឋាន InterContinental Danang Sun Peninsula មាន៣លើកជាបន្តបន្ទាប់ដែលត្រូវបាន World Travel  Awards ជ្រើសរើសជាមណ្ឌលទេសចរណ៍រមណីយដ្ឋានដ៏ល្អប្រណិតបំផុតលើ ពិភពលោកចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៦។វៀតណាមមិនត្រឹមតែមានទេស ភាពធម្មជាតិនិងខឿនវប្បធម៌គួរឲ្យទាក់ទាញប៉ុណ្ណោះទេ ថែមទាំងជាប្រទេស សុវត្ថិភាពនិងស្ថិរភាពខាងនយោបាយទៀតផង។ដោយហេតុនេះ មិនធ្លាប់មាន ពេលណាដែលផ្នែកធ្វើអាជីវកម្មលើមណ្ឌលទេសចរណ៍រមណីយដ្ឋាននៅវៀតណាម អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដូចរយៈពេលប៉ុន្មានឆ្នាំកន្លងមកឡើយ។

ផ្នែកទេសចរណ៍រមណីយដ្ឋាននៅវៀតណាម - ảnh 2មណ្ឌល Bayaan Tree Lang Co (រូបថត៖Internet)

        មិនភ្ញាក់ផ្អើលទេនៅពេលមណ្ឌលទេសចរណ៍រមណីយដ្ឋានជាច្រើននៅវៀត ណាមត្រូវបានភ្ញៀវទេសចរជាតិនិងអន្តរជាតិវាយតំលៃខ្ពស់ ដោយសារវាមាន ផ្នែកខាងមុខឆ្ពោះទៅរកសមុទ្រខាងកើត ហើយមានទេសភាពធម្មជាតិស្រស់ បំព្រងនិងអាកាសធាតុបរិសុទ្ធិត្រជាក់ស្រួល។ក្រៅពីនោះ វាក៏មានមណ្ឌលវីឡា ប្រណិតនិងទំនើបដើម្បីលោកអ្នកអាចសំរាកលំហែកាយ ហើយគយគន់ទេស ភាពស្រស់ស្អាត ពិសេសគឺឆ្នេរសមុទ្រគ្មានទីបញ្ចប់។អាចនិយាយពីរមណីយ ដ្ឋានមួយចំនួនដ៏ល្បីល្បាញបំផុតនៅវៀតណាមដូចជា InterContinental Danang Peninsula Six Senses Con Dao Six Senses Ninh Van Bay Hyatt Regency Da Nang Vinpearl Nha Trang ជាដើម។

ការកើនឡើងនៃវណ្ណៈកណ្ដាលនាបច្ចុប្បន្ននៅវៀតណាមធ្វើឲ្យតម្រូវការទេសចរណ៍ក៏មានការផ្លាស់ប្ដូរដែរ។អ្នកដែលមានប្រាក់ចំណូលជាមធ្យម ឥឡូវគេចូល ចិត្តទៅទេសចរណ៍នៅមណ្ឌលរមណីយដ្ឋានច្រើនជាងមុន។ក្នុងចំណោមភ្ញៀវ ទេសចរអន្តរជាតិ១០លាន់នាក់ដែលមកវៀតណាមកក្នុងឆ្នាំ២០១៦ មាន៧០% ជ្រើសរើសផ្នែកទេសចរណ៍នេះ។ប្រការនេះបើកចេញឱកាសក៏ដូចជាការសាក ល្បងជាច្រើនចំពោះរដ្ឋាភិបាល វិនិយោគិននិងប្រជាជនវៀតណាមក្នុងការ អភិវឌ្ឍន៍ផ្នែកទេសចរណ៍ពោរពេញទៅដោយសក្ដានុពលនេះ។

ផ្នែកទេសចរណ៍រមណីយដ្ឋាននៅវៀតណាម - ảnh 3 មណ្ឌល Fusion Maia Da Nang (រូបថត៖Internet)

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកពេញចិត្តជាមួយព័ត៌មានពោលខាងលើហើយបន្តផ្ញើរសំបុត្រ និងផ្ដល់មតិទៅកាន់កម្មវិធី។មុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំមានសេចក្ដីជូនដំណឹងតូចចង់ផ្ញើរចំពោះអស់លោកអ្នក។ចាប់ពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៧ នាទី “ស្ដាប់ផ្ទាល់” នៅលើគេហទំព័រ vovworld.vn / vov5.vn បានផ្សាយកម្មវិធីនានាដែលត្រូវបានផ្សាយជារៀងរាល់ថ្ងៃនៅវៀតណាមនៅលើរលក FM តាមប្រេកង់ ១០៥.៥ / ១០៥.៧ MHz ជាបន្តបន្ទាប់ពីវេលាម៉ោង៧ដល់ ម៉ោង២៤តាមម៉ោងវៀតណាម (ពោលគឺវេលាម៉ោង០ដល់ម៉ោង១៧តាមម៉ោង UTC)។នេះជាឱកាសដើម្បីមិត្តអ្នកស្ដាប់របស់ VOV៥លើទូទាំងពិភពលោក ស្ដាប់កម្មវិធីលើរលក FM របស់យើងខ្ញុំ ដែលមាននាទីថ្មីថ្មោងនិងសម្បូរបែប។

រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។

ប្រតិកម្មទៅវិញ

ផ្សេងៗ