ផ្សារផ្ការាត្រី Nghi Tam នៅទីក្រុងហាណូយ។

ផ្សារផ្ការាត្រី Nghi Tam នៅទីក្រុងហាណូយ។ - ảnh 1
ផ្សារផ្ការាត្រី Nghi Tam នៅទីក្រុងហាណូយ។


        VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុ
សំលេងវៀត​ណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១៦៤របស់មិត្តអ្នកស្តាប់
មកពី ប្រទេស​​​ចំនួន៣១លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយ ជាភាសា
ខ្មែរ​ទទួល​បាន​សំបុត្រ​ចំនួន​៥ ពីមិត្តសុភាព ម៉ុន្នី លក្ខណា និងស៊ីថានៅកម្ពុជា។
សូម​អគុណ​អស់លោក អ្នកដែលបានលៃទុកការយកចិត្តទុកដាក់ និង
មនោសញ្ចេតនា​សំរាប់កម្មវិធី។ តាមសំណូមពររបស់មិត្តអ្នកស្តាប់មួយចំនួនដែល
ក្នុងនោះ​មាន​មិត្ត លក្ខណា​នៅរាជធានី​ភ្នំពេញក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់
ពេលនេះ យើងខ្ញុំ​សូមឧទ្ទេសនាមជាមួយ​លោកអ្នកនាងអំពីផ្សារផ្ការាត្រី Nghi Tam
នៅទីក្រុង​ហាណូយ។

                            មិត្តលក្ខណានិងមិត្តអ្នកស្ដាប់ជាទីមេត្រី!

         នៅទីក្រុងហាណូយមានផ្សាររាត្រីជាច្រើនដូចជាផ្សាររាត្រីវិថីបុរាណ (Hang
Dao-Dong Xuan) ផ្សារ Long Bien, Yen Phu បណ្ដាផ្សារ​និស្សិត​​និងផ្សារផ្ការរាត្រី Nghi
Tam។ ប្រសិនបើផ្សាររាត្រីផ្សេងៗបានលក់​បណ្ដា​មុខ​ទំនិញធម្មតាពីខោអាវ
ស្បែកជើងដល់វត្ថុបំរើជីវភាពប្រចាំថ្ងៃនោះ នៅផ្សារផ្កា​រាត្រី​ Nghi Tam គេលក់
មុខទំនិញតែមួយគត់គឺផ្កាគ្រប់ប្រភេទ។ ផ្សារស្ថិត​នៅ​ក្បែរវិថី Nghi Tam សង្កាត់
Quang An ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។​នេះជា​ផ្សារ​ផ្កាលក់ដុំធំបំផុតនៅទីក្រុង ប្រមូលផ្ដុំផ្កាគ្រប់ប្រភេទពីបណ្ដាភូមិដាំផ្កា Tay Tuu, Me Linh, Xuan Phuong​ រឺ Da
Lat។ ផ្សារផ្កាបានមានតាំងពីយូមក ប៉ុន្តែប្រជាជន​នៅ​​ទីនេះក៏មិនចាំបានថា
វាមានតាំងពីពេលណាឡើយ។ ​លោក Stefan ភ្ញៀវ​ទេសចរណ៍​មួយនាក់មកពី
ប្រទេសអង់គ្លេសបានឲ្យដឹងថា៖

         “ចំឡែកណាស់! ផ្សារផ្កានៅទីនេះធំណាស់។​ ខ្ញុំមិនដែលឃើញផ្សារផ្កា​
ណា​ធំ​ដូច្នេះឡើយ។ អស្ចារ្សណាស់និងព័រចំរុះ។​ ខ្ញុំចូលចិត្តណាស់។”

ផ្សារផ្ការាត្រី Nghi Tam នៅទីក្រុងហាណូយ។ - ảnh 2
នៅផ្សារផ្ការាត្រី Nghi Tam គេលក់មុខទំនិញតែមួយគត់គឺផ្កាគ្រប់ប្រភេទ។

        ជាផ្សារផ្កាលក់ដុំបានជាតំលៃផ្កានៅទីនេះថោកណាស់។ បាច់ផ្កា​កុឡាប​មួយ(បាច់ពី៧០ដល់១០០ទង)ត្រឹមតែមានតំលៃប្រមាណ១៥០ពាន់ដុង។ ទៅ ផ្សារផ្កាបានក្លាយទៅជាការនិយមចូលចិត្តរបស់អ្នកជាច្រើនពិសេសគឺមជ្ឈដ្ឋាន
ជនវ័យក្មេង។ មានអ្នកជាច្រើនដើរលេងកំសាន្តក្នុងផ្សារពេញមួយយប់មិនត្រឹម
តែទិញ​ផ្កាប៉ុណ្ណោះទេ ថេមទាំងមានការចាប់អារម្មណ៍អំពីជីវភាពរស់នៅក្នុង
ពេលរាត្រីនៅដំបន់ដី​រដ្ឋធានីរាប់ពាន់ឆ្នាំនេះ។ Ngoc Anh និស្សិតនារីមួយនាក់ នៅក្រុងហាណូយបានឲ្យដឹងថា៖

        “ខ្ញុំបានឃើញថាបរិយាកាសនៅទីនេះអូអរផុលផុសណាស់។ ជនគ្រប់រូប​
បាន​ប្រមូលផ្ដុំទៅក្នុងការងាររបស់ខ្លួន។ ផ្កានៅទីនេះដ៏សម្បូរបែបនិងជីវភាពរស់
នៅទី​នេះ​ខុសពីទីក្រុងហូណាយពេលធម្មតា។”

ផ្សារផ្ការាត្រី Nghi Tam នៅទីក្រុងហាណូយ។ - ảnh 3
ទៅផ្សារផ្កាបានក្លាយទៅជាការនិយមចូលចិត្តរបស់អ្នកជាច្រើនពិសេសគឺមជ្ឈដ្ឋានជនវ័យក្មេង។

         ផ្សារផ្ការាត្រី Nghi Tam បានប្រជុំនាម៉ោង២ព្រលឹម ប៉ុន្តែអ្នកលក់ផ្កាបាន​ដឹក ផ្កាមកផ្សារតាំងពីរម៉ោង១១យប់ថ្ងៃមុន។ ផ្សារផ្កាបានចែកជាពីរវេណ​ដ៏​ច្បាស់​
លាស់។ រយៈពេលពីម៉ោង២ដល់ម៉ោង៤ព្រឹកជាផ្សារសំរាប់ប្រជាកសិករជា​អ្នក
ដាំផ្កាលក់ឲ្យម្ចាស់ហាងលក់ផ្តាមការបោះដុំដូច្នេះតំលៃថោកណាស់។ ពីម៉ោង
៤ព្រឹកតទៅជាវេណទី២ ផ្កាពេលនេះបានលក់​ឲ្យ​ប្រជាជនដូច្នេះតំលៃថ្លៃជាង
បន្តិច។

ផ្សារផ្ការាត្រី Nghi Tam នៅទីក្រុងហាណូយ។ - ảnh 4
បាច់ផ្កាកុឡាបមួយ(បាច់ពី៧០ដល់១០០ទង)ត្រឹមតែមានតំលៃប្រមាណ១៥០ពាន់ដុង។
                                មិត្តលក្ខណានិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
       សង្ឃឹមថា មិត្តពេញចិត្តជាមួយ​ព័ត៏មាន​​ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​បរទេសវិទ្យុសំលេងវៀតណាម​លេខ
៤៥​ Ba Trieu Ha​Noi ឬEmail:​VOV5​khmer.@yahoo.com.vn។ ព័ត៏មានទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​www.vovworld.vn៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ