ពិធីបុណ្យចូលឆ្នាំថ្មី ២០១៤ នៅវៀតណាម
|
ពិធីបុណ្យចូលឆ្នាំថ្មីត្រូវបានរៀបចំឡើងដ៏មហាឡារឹកនៅភូមិវប្បធម៌ បណ្ដាជនជាតិវៀតណាម ជាយទីក្រុងហាណូយ។ (Image: VOV World) |
(VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយ ជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email ចំនួន ១៥២ របស់មិត្តអ្នកស្តាប់នៃប្រទេសចំនួន ៣១ លើសកលលោក។ ជាពិសេស យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីជូនពរក្នុងឱកាសបុណ្យចូល
ឆ្នាំថ្មី របស់ លោក Nguyen Van Den និងលោក Tran Khay នៅខេត្ត Dong Nai (ភាគ
ខាងត្បូងវៀតណាម) ដែលបានផ្ញើមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់
ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម។
លោកអ្នកនាងជាទីមេត្រី! បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិ
ខ្មែរ បានប្រព្រឹត្តទៅដ៏អ៊ូអរសប្បាយរីរាយ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៦ មេសា ក្នុងនៅបណ្ដាទីក្លែងដែលមានជនខ្មែររស់នៅជាច្រើន។ នាថ្ងៃទី ១៥ មេសា កន្លងមកពិធីបុណ្យចូលឆ្នាំថ្មីត្រូវបានរៀបចំឡើងដ៏មហាឡារឹកនៅភូមិវប្បធម៌ បណ្ដាជនជាតិវៀតណាម Dong Mo ជាយទីក្រុងហាណូយ។ នេះគឺជាសកម្មភាព
មួយក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាវប្បធម៌បណ្ដាជនជាតិ
វៀតណាម (ថ្ងៃទី ១៩ មេសា) ដោយប្រធានបទ “អត្តសញ្ញាណវប្បធម៌វៀតណាម” ដែលក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមរៀបចំឡើង។ ពិធីបុណ្យចូល
ឆ្នាំថ្មី ២០១៤ បានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរណ៍ជាច្រើនកុះករ ជាពិសេសគឺនិស្សិតកម្ពុជាដែលកំពុងរៀនសុត្រនិងរស់នៅនៅវៀតណាម។ មិត្ត
ភេ ឌី ណាត និសិ្សតឆ្នាំ ទី ១ នៃមហាវិទ្យល័យពហុបច្ចេកទេសហាណូយ បាន
ចែករំលែកថា៖
“នេះគឺជាលើកដំបូងហើយខ្ញុំបានទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៅទីនេះ។ រូបភាពនៅទីនេះស្អាតណាស់។ ខ្ញុំបានជួបជាមួយព្រះអង្ឃជាជនជាតិខ្មែរ។
ខ្ញុំសប្បាយរីរាយ ណាស់។”
ក៏ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី កំលាំងយុទ្ធជនការពារព្រំដែនខេត្ត An Giang សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Chau Doc
(ខេត្ត An Giang) និងក្រុមគ្រួពេទ្យនៃពន្ទីពេទ្យទីក្រុង Chau Doc បានទៅសាកសួរ
សុខទុកជូនអំណោយនិងផ្តល់ថ្នាំឥតគិតថ្លៃសំរាប់ជនក្រីក្រនៅឃុំ កំពង់ ក្រសាំង
ស្រុក បុរី ជលសារ ខេត្ត តាកែវ កម្ពុជា។ នេះគឹជាសកម្មភាពដែលបង្កាញចំណង
មិត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋអំណាចនិងប្រជាជននៃប្រទេស ទាំង ២ វៀតណាម-កម្ពុជា។
|
ពិធីបុណ្យចូលឆ្នាំថ្មីត្រូវបានរៀបចំឡើងដ៏មហាឡារឹកនៅភូមិវប្បធម៌ បណ្ដាជនជាតិវៀតណាម ជាយទីក្រុងហាណូយ។ (Image: VOV World) |
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា៖ លោកអ្នកនាងបានទទួលពិធីបុណ្យ
ចូលឆ្នាំដ៏ថ្មីសប្បាយរីរាយនិងកក់ក្តៅជាមួយគ្រួសារនិងសាច់ញ្ញាតិរបស់ខ្លួន។ ជាបន្តទៅនេះសូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំណួរប្រចាំខែគឺ៖ “ថ្ងៃណាគឺជាទិវារំដោះភាគខាងត្បូងវៀតណាមទាំងស្រុងនិងឯកភាពប្រទេស
ជាតិវៀតណាម?”។ រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធី
ផ្សាយជាភាសារខ្មែរ កាណាល់ ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម
លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ Email÷
vov5khmer@yahoo.com.vn។ចំលើយត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិ
សេសមួយពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម៕