ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិ Ha Nhi នៅខេត្ត Dien Bien

ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិ Ha Nhi នៅខេត្ត Dien Bien  - ảnh 1
ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិ Ha Nhi (dilichao.com)

VOV-បុណ្យចូលឆ្នាំថ្មីរឺដែលហៅថាបុណ្យតេតប្រពៃណីរបស់ជនរួមជាតិជាជន
ជាតិ Ha Nhi ត្រូវបានហៅថា Ho Su Cha។ ជនរួមជាតិជាជនជាតិ Ha Nhi នៅឃុំ
Sen Thuong ស្រុក Muong Nhe ខេត្ត Dien Bien បានប្រារព្ធពិធី៣ថ្ងៃក្នុងខែធ្នូ ជាពេល
ដែលរដូវប្រមូលផលបាន​រួច​រាល់ ដើម្បីរៀបចំបុណ្យតេត។​

ជនរួមជាតិជាជនជាតិ Ha Nhi ឆ្នាំនេះបានប្រារព្ធពិធីបុណ្យតេតនាថ្ងៃទី១៦ធ្នូ។ ​គ្រួសារជាង១០០គ្រួក្នុងឃុំ ជាប់រវល់ត្រៀមរៀបចំឲ្យបុណ្យតេតធំបំផុតក្នុងឆ្នាំ។
នាពេលព្រលឹម​ថ្ងៃ​បុណ្យតេត នារី Ha Nhi ភ្ញាក់ពីដំណេកដើម្បីធ្វើនំអាយ។ នេះ
ជា​ប្រភេទ​នំ​ប្រពៃណីដែលជនជាតិ Ha Nhi ធ្វើដើម្បីសែននាថ្ងៃដើមឆ្នាំ។​ លោក
Toan Po Sinh ប្រធានសមាគមកសិករឃុំ Sen Thuong បានឲ្យដឹងថា៖

“តាមទំនៀមទំលាប់ក្នុងបុណ្យតេត Ha Nhi របស់យើងខ្ញុំ​ក្នុង​ពេលព្រឹកព្រលឹម បងប្អូននារីបានធ្វើនំអាយ។ មុនពេលចាក់ជ្រូកត្រូវពិសារ​មុន។ មនុស្សម្នាក់ៗ
ក្នុងគ្រួសារត្រូវពិសារនុំ។ នំអាយដើម្បីធ្វើ ly (ធ្វើសែន)។ ក្រោយពេលធ្វើ ly រួច
រាល់ បណ្ដាសមាជិកក្នុងគ្រួសារទើបបានពិសារ។”

ក្រោយរយៈពេលកន្លះម៉ោង ស្ពកតូចមួយដើម្បីសែនជីដូនជីតាក្នុងពេលព្រះ​អាទិត្យរះជាលើកដំបូងក្នុងឆ្នាំថ្មីត្រូវបានរៀបចំរួចរាល់។​​ នារីបានយកនំឡើង​
ផ្ទះ​ធំ។ នៅផ្ទះធំបុរសជាមេគ្រួសារបានរងចាំជាស្រេចដើម្បីរួមគ្នាយកស្ពកសែន
មកតុ​សក្ការ​បូជា​​ជីដូនជីតា។

តាមប្រពៃណីដ៏យូរលង់មក តុធ្វើសក្ការបូជារបស់ជនរួមជាតិជាជនជាតិ Ha Nhi ត្រូវបានដាក់ក្នុងបន្ទប់ដេករបស់ម្ចាស់ផ្ទះ។ ក្រោយពេលត្រៀមរៀបចំ​រួចរាល់​ជន
រួមជាតិជាជនជាតិ Ha Nhi បានចាប់ផ្ដើមសែនព្រែន។ ម្ចាស់ផ្ទះក្រោយពេលបួង​
សួង​យកនុំនិងល្ងលាយជាមួយអំបិលដាក់នៅជ្រុងតុសក្ការបូជានៅដើមគ្រែ។​ពិធី
ការ​និមិត្តរូបនេះសម្ដែងការគោរពរាប់អានរបស់កូនចៅចំពោះជីដូនជីតា។ លោក
Toan Po Sinh បានឲ្យដឹងទៀតថា៖

“កាលពីមុនចាស់ៗបានរៀបចំរយៈពេល៧ថ្ងៃ។ ឥឡូវនេះដោយសារ​លក្ខណ
កូនចៅទៅរៀនសូត្រនិងបងប្អូនមួយចំនួនទៅរកស៊ីឆ្ងាយ ដូច្នេះរៀបចំ​រយៈពេល
៣ថ្ងៃតែប៉ុណ្ណោះទេ។​ គ្រួសារនីមួយៗបានចាក់ជ្រូក១ក្បាល អញ្ចើញ​បង​ប្អូនអ្នក
ជិតខាងមកលេង។ នាពេលរាត្រីក៏រៀបចំច្រៀងរាំរបាំ xoe ដោយឡែក​របស់​ជន
ជាតិ Ha Nhi ផងដែរ។”

ដល់ពេលថ្ងៃត្រង់ ស្ពុកបាយសែនឆ្នាំថ្មីមានសាច់មួយចាន បាយមួយចាន ស្រា
មួយកែវ តែមួយកែវនិងទឹកមួយកែវត្រូវបានដាក់លើតុសក្ការបូជាជីដូនជីតា ត្រូវ​បានជនរួមជាតិជាជនជាតិ Ha Nhi ដំណើរការដ៏ពិសិទ្ធិនិងគោរពរាប់អាន។ ក្នុង
ពេលនោះ ភ្ញៀវនៅគ្រប់ទិសទីបានហូរមកឃុំដើម្បីជូនពរឆ្នាំថ្មី។ ជនគ្រប់រូប​បាន​
ជូនពរគ្នា a tha pi po ជូនពរសុខភាពចំពោះជនរួមជាតិជាជនជាតិ Ha Nhi ស្មោះ
ត្រង់រាក់ទាក់ជាមួយភ្ញៀវ។

មិត្តលីហេងនិងមិត្តអ្នកស្ដាប់ជាទីមេត្រី! សង្ឃឹមថា មិត្តពេញចិត្តជាមួយ​ព័ត៌មាន​​​
ពោល​ខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តា
មិត្ត។​សូម​ផ្ញើសំបុត្រមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​
បរទេសវិទ្យុ​សំលេងវៀតណាម​លេខ៤៥​ Ba Trieu Ha​Noi ឬEmail:​VOV5​khmer@
yahoo.com.vn។ ព័ត៌មានទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​​
www.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ