ភូមិរបរដំសន្លឹកមាស Kieu Kỵ ស្រុក Gia Lam ជាយទីក្រុងហាណូយ
Vovworld-ក្នុងសប្ដាហ៍កន្លងមក កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាមទទួល បានសំបុត្រចំនួន១២៨របស់មិត្តអ្នកស្តាប់មកពីប្រទេសនិងដំបន់
ដែនដីចំនួន៣០។ ក្នុងនោះកម្មវិធីផ្សាយ ជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣ពី
មិត្តសំណព្វ មិត្ត ប៉េងហុង និងមិត្តចិន្តាពីរាជធានីភ្នំពេញ(កម្ពុជា) ។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីភូមិរបរដំសន្លឹកមាស
Kieu Kỵ ស្រុក Gia Lam ជាយទីក្រុងហាណូយ។
|
បាតដៃប៊ិនប្រសបរបស់សិក្បករ Kieu Ky (រូបថតៈ chiinh phu.vn) |
ស្ថិតចម្ងាយពីទីក្រុងហាណូយប្រហែល២០កីឡូម៉ត្រ ភូមិរបរ Kieu Ky ប្រកបមុខរបរដ៏ល្បីឈ្មោះចំនួន២គឺដំសន្លឹកមាសនិងរបរដេស្បែក។ មុខរបរ ដំសន្លឹកមាសនិងប្រាក់បានចាប់បដិសន្ធិនៅទីនេះមុននេះ ៣០០ ឆ្នាំ។ តាម
រឿងដំណាលថា លោក Nguyen Quy Tri ជាអ្នកនៅភូមិ Hoi Xuyen ឃុំ Lieu Trai
(ខេត្តHai Duong)។ ក្នុងពេលដែលទៅបំពេញបេសកកម្មនៅប្រទេសចិន លោក
រៀនបានរបរដំសន្លឹកមាស ប្រាក់ឲ្យស្តើងលាបម្រ័ក្សខ្មុក គ្រឿងសំណែន និង
ពាក្យប្រដូច។ល។ ពេលត្រឡប់មកវៀតណាមវិញ លោកបានផ្សាយរបរ នេះ សម្រាប់ប្រជាជននៅភូមិ Kieu Ky។ បណ្តាជនចាស់ជរាក្នុងភូមិ Kieu Ky បាន
រៀបរាប់ថា មុខរបរដំសន្លឹកមាសជាមុខរបរមានតែមួយគត់នៅវៀតណាម និង
កំពុង បានរក្សារហូតដល់សព្វថ្ងៃ។ បង Nguyen Van Hiep សិប្បករដំសន្លឹក
មាស Kieu Ky បានចែករំលែកថា ៖
“ខ្ញុំបានរៀនមុខរបរនេះតាំងពីមានអាយុ១៨ឆ្នាំតែប៉ុណ្ណោះ។ មុខរបរដំ
សន្លឹកមាសគឺទាមទាបាតដៃប៉ិនប្រសព ហើយមិនអាចជំនួស ដោយម៉ាស៊ីន
បានឡើយ។ នាពេលថ្មីៗនេះ ខ្ញុំបានស្តាឡើងវិញរបៀបលាបថ្នាំព័ណ៌ក្រហម
ទៅលើ ពុទ្ធបដិមាករ រូបគំនូខ្មុកម្រាក់ និងផលិតផលជំនឿនិងគ្រឿងវិចិត្រកម្ម
ជាដើម។ ខ្ញុំមានបំណង ថាផលិតផលរបស់ភូមិរបរ Kieu Ky នឹងមានវត្តមាន
នៅកន្លែងជាច្រើនលើពិភពលោក”។
ប៉ុន្តែ ក្នុងនិន្នាការរួមនៃយន្តការទីផ្សា ការអភិវឌ្ឍន៍មុខរបរប្រពៃណី ជា
ពិសេស មុខរបរដំសន្លឹកមាសក៏កំពុងជួបប្រទះនឹងការលំបាកជាច្រើនផងដែរ។
ប៉ុន្តែ កម្មាភិបាល ប្រជាជន និងសិប្បកររបស់ភូមិ Kieu Ky នៅតែប្តេជ្ញារក្សានិង
អភិវឌ្ឍន៍មុខរបរប្រពៃណីរបស់ខ្លួន លើកទឹកចិត្តឲ្យកូនចៅ រៀន មុខរបរនេះ និងផ្សាយរបរនេះឲ្យជំនាន់ក្រោយៗ។ បង Nguyen Van Hao មេភូមិដំសន្លឹកមាស
Kieu Ky បានឲ្យដឹងថា៖
“ក្នុងភូមិមានគ្រួសារជាង៥០គ្រួ ដែលកំពុងប្រកបមុខរបរដំសន្លឹកមាស
ជាប្រពៃណីរបស់ភូមិ។ យើងខ្ញុំជានិច្ចកាលយកចិត្តទុកដាក់ដល់ការផ្សាយនិង ថែរក្សាមុខរបរនេះឲ្យកូនចៅជំនាន់ក្រោយៗ។ទន្ទឹមនឹងនោះ យើងខ្ញុំក៏យកចិត្ត ទុកដាក់ដល់ការបើកទូលាយទីផ្សារ ដើម្បីនាំមកនូវចំណូលឲ្យបណ្តាគ្រួសារ
ក្នុងភូមិ ទៀតផង”។
មិត្តអ្នកស្តាប់ជាទីមេត្រី! យើងខ្ញុំទើបនឹងបានឧទ្ទេសនាមដោយ ត្រួសៗ
ជាមួយមិត្តអ្នកស្តាប់អំពីភូមិដំសន្លឹកមាស Kieu Kỵ។ យើងខ្ញុំសម្បាយរីករាយ
ដោយបានទទួលសំបុត្រពីមិត្តអ្នកស្តាប់។រាល់សំបុត្រ ឬ email សូមផ្ញើមក
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស
វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយ ឬ Email÷ vov5khmer@yahoo.com.
vn។