មុខម្ហូបគ្រីគល់រាំងខនៅភូមិ Dai Hoang ខេត្ត Ha Nam
PHUONG LIEN -  
(VOV WORLD) /  
|
មុខម្ហូបគ្រីគល់រាំងខនៅភូមិ Dai Hoang ខេត្ត Ha Nam (dasavina.org) |
(VOVworld) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់
ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិង
ទូរស័ព្ទរបស់មិត្តអ្នកស្តាបចំនួន ១៨០ នាក់មកពីប្រទេសចំនួន ៣៧ លើពិ
ភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយជា
ភាសាខ្មែរសូមឆ្លើយ សំណួររបស់មិត្តអ្នកស្តាប់ដែលបានសរសេរថា៖ «មាន
ត្រីប៉ុន្មានប្រភេទនៅ វៀតណាមហើយមុខម្ហូបធ្វើពីត្រីអ្វីឈ្ងុយឆ្ងាញ់បំផុត
យ៉ាងម៉េចដែរ?»។
លោកអ្នកនាងជាទីមេត្រី! ដោយមានឆ្នេរសមុទ្រប្រវែងចំនួន ៣២៦០
គីឡូម៉ែត្រនិងប្រព័ន្ធបឹងទន្លេស្អេកស្កះនោះវៀតណាមមានមោទនភាព
គឺជាប្រទេសដែលមានជលផលដ៏សម្បូរបែប ជាពិសេសគឺត្រីមានចំនួន
២៤៧០ ប្រភេទ។ ដោយហេតុនេះ វៀតណាមមានប្រៀបខ្លាំងក្នុងការនាំ
ចេញជលផលទៅកាន់ទីផ្សារអាមេរិក ជប៉ុននិងសហភាពអឺរ៉ុប។
នាប៉ុម្មានឆ្នាំថ្មីៗនេះ អតិថិជនបរទេសបានស្គាល់ដល់ជាមួយរស់ជាតិ
ឈ្ងុយ ឆ្ងាញ់នៃមុខម្ហូបដែលធ្វើឡើងពីផលិតផលត្រីទឹកសាបនាំចូលពី
វៀតណាម ដូចជា៖ ត្រីត្រានិងត្រីប្រា។ ក្នុងជីវភាពប្រចាំថ្ងៃ ប្រជាពលរដ្ឋ
វៀតណាមក៏មានមុខ ម្ហូបអាហារគួរឲ្យទាក់ទាញដែលបានធ្វើពីត្រីដែរ។
ក្នុងនោះ មានមុខម្ហូបត្រីគ្រីគល់ រាំងខល្បីឈ្មោះនៅភូមិ Dai Hoang (ឬ
ហៅថាភូមិ Vu Dai) ស្រុក Ly Nhan ខេត្ត Ha Nam (ភាគខាងជើងវៀត
ណាម) ដែលទទួលបានការពេញនិយមរបស់អតិថិ ជន។
ដូចត្រីខនៅតំបន់ផ្សេងៗដែរ មុខម្ហូបត្រីខចំអិនដោយឆ្នាំងដីភូមិ Vu
Dai មានកំណើតពីការពិតជាក់ស្តែងក្នុងការផលិតកសិកម្មនិងជីវភាព
រស់នៅរបស់ប្រជាកសិករនៃប្រទេសដែលមានខឿនអរិយធម៌ដាំស្រូវទឹក។
ប៉ុន្តែរបៀបខប្រពៃណីវិសេសវិសាលបានធ្វើឲ្យមុខត្រីខនៅទីនេះមានរស់
ជាតិឈ្ងុយឆ្ងាញ់ខុសប្លែកពីត្រីខទាំងអស់ក្នុងទូទាំងប្រទេសវៀតណាមនោះ
គឺគ្រឿងផ្សំស្នូលនៃមុខម្ហូបត្រីខនេះរួមមាន៖ ត្រីគល់រាំងខ្មៅ បន្ទាប់ពីត្រី
ត្រូវបានធ្វើឲ្យស្អាតនិងប្រឡាក់ជាមួយគ្រឿងទេស (ខ្ញី រំដេង ក្រូចឆ្មារ ម្រេច
ខ្ទឹម ។ល។) រួចហើយដាក់ខក្នុងឆ្នាំងដីអស់រយៈពេល ១៦ ម៉ោង។ អុសពីដើម
មៀននិងអង្កាមគឺជាវត្ថុធាតិដុតចំអិន ដែលនាំមកនូវរស់ជាតិឈ្ងុយឆ្ងាញ់
ពិសេសឲ្យមុខអាហារត្រីខភូមិ Vu Dai។ ក្នុងពេលដែលឆ្អិន សាច់ត្រីទន់និង
ណែន ឆ្អឹងដ៏អាចបរិភោគទាំងអស់ដែរ។
ត្រីខមួយឆ្នាំងៗត្រូវបានគិតតាមគីឡូក្រាម ឆ្នាំងត្រីខមួយគីឡូមានតំលៃពី
៤ សែនដុង (ស្មើនឹង ១៨ ដុល្លាអាមេរិក) ក្នុងនោះ ឆ្នាំងចំនួន ៤,៥ គីឡូ
មានតំលៃដល់ ១ លាន ១ សែនដុង (ស្មើនឹង ៥០ ដុល្លាអាមេរិក)។ មុខម្ហូប
ប្រពៃណីនេះមិនត្រឹមតែដណ្តើមបានការពេញនិយមរបស់អតិថិជនក្នុង
ប្រទេស ប៉ុណ្ណោះទេ ថែមទាំង របស់មិត្តភ័ក្តអន្តរជាតិ ទៀតផង។ លោក
Tran Vu Luan សប្បករខត្រីនៅភូមិ Dai Hoang ស្រុក Ly Nhan ខេត្ត Ha
Nam បានឲ្យដឹងថា៖
«ឆ្នាំងត្រីខដំបូងដែលត្រូវបាននាំចេញនាឆ្នាំ ២០០២។ នេះគឺជាពេល
វេលា ដែលមិត្តខ្ញុំមានសាច់ញាតិនៅប៉ូឡួញ។ គាត់បានទិញឆ្នាំងត្រីខចំនួន
១០០ ឆ្នាំង ដើម្បីផ្ញើរទៅប៉ូឡួញក្នុងបុណ្យចូលឆ្នាំថ្មី។ បន្ទាប់ពីបរិភោគ គេ
បានហភទូរស័ព្ទ បញ្ជាទិញបន្ថែម។ នាបច្ចុប្បន្ន អតិថិជនពីរុស្ស៊ី អាល្លឺម៉ង់
ថៃ សឹង្ហបុរីសុទ្ធតែទិញ ផងដែរ។ នាប៉ុន្មានខែកំពូល អតិថិជននៅអាមេរិក
អាចទិញឆ្នាំងត្រីខពី ៣០០ ដល់ ៤០០ ឆ្នាំង។»
ឥឡូវនេះ ក្រុមហ៊ុនចំកាត់ពាណិជ្ជកម្មម្ហូបអាហារពិសេសវៀតណាម
(DASAVINA) ដែលត្រូវបានបង្កើតដោយវិស្វករ Nguyen Ba Toan គឺជា
សហគ្រាសផ្គត់ផ្គង់មុខម្ហូបត្រីខដោយឆ្នាំងដី “ភូមិVu Dai” ដោយមាន
គុណភាព ខ្ពស់និងដំណើរផលិតកម្មធានាឲ្យបានបទដ្ឋានអាន័យម្ហូប
អាហារ។ ដើម្បីស្វែង យល់បន្ថែមអំពីរស់ជាតិនៃត្រីខដោយឆ្នាំងដីភូមិ
Vu Dai លោកអ្នកនាងអាចទៅ ទស្សនាគេហទំព័រ៖ www.cakholangvudai.com
ឬ www.dasavina.com ។
លោកអ្នកនាងជាទីមេត្រី! រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាម
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេស
វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email:
vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់
ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំពណ៌ www.vovworld.vn.
។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោក
អ្នកនាងនាសប្តាហ៍ខាងមុខ៕
PHUONG LIEN
-VOV WORLD