មុខម្ហូបតាមដងវិថីនៅទីក្រុងហូជីមិញ

មុខម្ហូបតាមដងវិថីនៅទីក្រុងហូជីមិញ  - ảnh 1
មុខម្ហូបតាមដងវិថីនៅទីក្រុងហូជីមិញ (Image: mua.vn)


(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
 វៀតណាមទទួលបានសំបុត្រ email និងទូរស័ព្ទចំនួន ២០៨​របស់មិត្តអ្នកស្តាប់មកពី
ប្រទេសជាច្រើនលើពិភពលោក។ ក្នុង email ដែលបានផ្ញើរមកកម្មវិធីផ្សាយជាភាសា
ខ្មែររបស់កញ្ញា រស្មី និស្សិតឆ្នាំទី ១ សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា បានសរសេរថា៖
 «ខ្ញុំមានគំរោងនឹងទៅទេសចរណ៍នៅទីក្រុងហូជីមិញ (វៀតណាម) នាប៉ុន្មានថ្ងៃខាង
មុខ។ ក្រៅពីទីកន្លែងមកដល់ល្បីឈ្មោះនៅទីនេះ មុខម្ហូបតាមដងវិថីគឺជាការយក
ចិត្តទុកដាក់ជួរមុខរបស់ខ្ញុំដែរ។ កម្មវិធីអាចឧទ្ទេសនាមអស័យដ្ឋានមួយចំនួននៅ
ទីក្រុងហូជីមិញដែរឬទេ? ខ្ញុំអរគុណច្រើន។»។ សំណួររបស់ប្រិយមិត្ត រស្មី នឹងមានចម្លើយ
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ។ សូម អញ្ជើញលោកអ្នកនាងតាមដាន
ស្តាប់។

        កញ្ញា រស្មី និងលោកអ្នកនាងជាទីមេត្រី!

        មុខម្ហូបអាហារនៅទីក្រុងហូជីមិញគឺជាអត្តសញ្ញាណវប្បធម៌មួយដែលទាក់ទាញ
ភ្ញៀវ ទេសចរជាច្រើនក្រៅពីទីកន្លែងមកដល់ល្បីឈ្ងុយនានានៅទីនេះ។ ក្នុងនោះ
ម្ហូបតាមដងវិថី គឺជាចំណុចលេចធ្លោដែលភ្ញៀវទេសចរណាសុទ្ធតែទទួលស្គាល់ជាគួរ
ឲ្យចាប់អារម្ភណ៍។ បណ្ដាអាស័យដ្ឋានលក់មុខម្ហូបឆ្ងាញ់តែមានតំលៃថោកក្នុងដំណើ
រទេសចរណ៍នៅទីក្រុងហូជីមិញ នៅខាងក្រោមនឹងជួយលោកអ្នកនាងមានដំណើរ
ទស្សនាម្ហូបអាហារពិសេសបំផុត។

        ផ្លូវច្រកលេខ ៨ លើវិថី Truong Dinh ខ័ណ្ឌទី ៣ កំពុងជាទីកន្លែងលក់ម្ហូបតាម
ដងវិថីដែលមានតំលៃថោកបំផុតនៅទីក្រុងហូជីមិញដែលទាក់ទាញភ្ញៀវទេសចរនិង
មិត្តវ័យក្មេងទៅ ទទួលទានជាច្រើនកុះករ។ មុខម្ហូបឆ្ងាញពិសេសនៅទីនេះគឺ៖ ជើង
មាន់ប្រឡាក់អំបិល អាំង នំចៀន ឬ ភ្លាត្រកួន។ ផ្លូវច្រកទី ៨ ជានិច្ចកាលមាន
មនុស្សជាច្រើន ដោយសារ មុខម្ហូបនៅទីនេះមិន ត្រឹមតែឆ្ងាញ់ពិសារ ប៉ុណ្ណោះទេ
ថែមទាំង មួយចាននៅមានតំលៃពី ១៥ ពាន់ដល់ ៤៥ ពាន់ ដុង តែប៉ុណ្ណោះ។

        ផ្លូវច្រកលេខ ១៧៧ លើវិថី Ly Tu Trong នៅខ័ណ្ឌទី ១ ល្បីឈ្មោះដោយមានហាង
ម្ហូប នៅជាប់គ្នារធឹក ជាពិសេសគឺមុខម្ហូប ផាក់ឡូវគោ និងផ្លែឈើត្រជាក់។ ផាក់
ឡូវត្រូវបានធ្វើ ពីគ្រឿងក្នុងគោប្រកឡាក់គ្រឿងទេសចំនួន ៥ មុខ។ ភាពឆ្ងាញ់ពី
ពោះគោគួបផ្សំជាមួយទឹកស៊ុបខ្ទិះដូងភាពជួរនៃអំពិលនិងភាពហឺរក្ដៅនៃម្ទេសរួម
ជាមួយនំប៉័ងបានធ្វើឲ្យផាក់ឡូវក្លាយទៅជាមុខម្ហូបតាមដងវិថីគួរឲ្យចូលចិត្តបំ
ផុតនៅទីនេះ។ លោកស្រី Pham Thanh Lan ម្ចាស់ហាងផាក់ ឡូវមួយ បានឲ្យដឹងថា៖

        «ក្រៅពីផាក់ឡូវឆាជាមួយអំពិលប្រពៃណី យើងខ្ញុំមានផាក់ឡូវម្ទេសឆា។ មិត្ត
វ័យក្នេង ចូលចិត្តណាស់។ ហាងយើងខ្ញុំផ្លាស់ប្តូរមុខម្ហូបតាមចំណូលចិត្តរបស់ភ្ញៀវ
ផងដែរ។ ជាមូល ហេតុគឺ ផាក់ឡូវមិនត្រឹមតែទទួលទានជាមួយនំប៉័ង ប៉ុណ្ណោះទេ
ថែមទាំង ជាមួយមី ទៀតផង។»

        តំលៃសំរាប់ផាក់ឡូវមួយចានប្រហែលជា ២០ ពាន់លាដុង។ បន្ទាប់ពីពិសារ
ផាក់ឡូវ លោកអ្នកនាងអាចទទួលទានចានផ្លែឈើធំមួយតទៅទៀត។

        មកដល់ទីក្រុងហូជីមិញ លោកអ្នកនាងមិនអាចមិនទទួលទានបាញត្រាង
ល្បីល្បាញ នៅហាង Goc Da Lat លើវិថី Le Van Si ខ័ណ្ឌទី ៣ ។ ហាងបាញ់ត្រាងនេះ
ត្រូវបានចាត់ទុក ជាផ្ទះនៃមុខម្ហូបបាញ់ត្រាង ១០០ ប្រភេទ។ ម្ហូបបាញ់ត្រាងល្បី
ឈ្មោះមួយចំនួននៅទីនេះគឺ៖ បាញ់ត្រាងស្អិត បាញត្រាងចៀនហ្វ្រូម៉ា​ បាញ់ត្រាង
ចៀនជាមួយងាវគ្រំ ។ល។ តំលៃសំរាប់​មួយចានពី ១ ម៉ឺន ដល់ ៣ ម៉ឺនដុងប៉ុណ្ណោះ។

        ប្រសិនបើចង់ទទួលទានគ្រឿងសមុទ្រអាំងដែលមានតំលៃពី ៥ ពាន់ ដល់
៣០ ពាន់ដុង លោកអ្នកនាងអាចទៅទស្សនានៅមជ្ឈមណ្ឌលហាងម្ហូបអាហារ
An Duong Vuong នៅខ័ណ្ឌទី ៥​! តំបន់នេះចាប់ផ្តើមធ្វើសកម្មភាពីនាម៉ោងទី
 ១៦ ជារៀលរាល់រសៀល ភ្ញៀវទេសចរមកទៅនេះជាច្រើនកុះករនាយប់ ដោយ
ហេតុនេះ ប្រិយមិត្តគប្បីទៅមុនម៉ោង។ ប្រសិនបើលោកអ្នកនាងចូលចិត្តម្ហូប
អាហាររបស់ចិន នោះគឺមជ្ឈមណ្ឌលម្ហូបអាហារ Hung Vuong លើវិថី Nguyen Kim
ខ័ណ្ឌទី ៥ គឺជាទីកន្លែងមិនអាចមិនអាចរំលងឡើយ។

        កញ្ញា រស្មី និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា ដោយមានបញ្ជីរាយនាម
អាស័យដ្ឋានហាងម្ហូបតំលៃទាបនៅទីក្រុងហូជីមិញនេះ លោកអ្នកអាងអាចសន្សំ
សម្ចៃ ចំណាយតូចមួយក្នុងពេលទៅទេសចរណ៍នៅវៀតណាម។ ជាពិសេសគឺការ
ទទួលទានម្ហូប តាមដងវិថីដ៏ឆាញ់នៅទីក្រុងហូជីមិញ។ សូមអស់លោកអ្នកនាង
ផ្ញើរសំបុត្រចែករំលែកជាមួយ យើងខ្ញុំអំពីដំណើរទស្សនានៅទីក្រុងហូជីមិញ
តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ ថី
 Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។ កម្មវិធីប្រអប់
សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ