មុខម្ហូបបង្អែម Khuc bach នៅទីក្រុងហាណូយ

មុខម្ហូបបង្អែម Khuc bach នៅទីក្រុងហាណូយ - ảnh 1
បង្អែម Khuc bach គឺជាកាដូរដ៏ថ្លៃថ្លាត្រជាក់នៅប៉ុន្មានថ្ងៃក្នុងរដូវក្តៅនៃទីក្រុងហាណូយ។ (24h.com.vn)


        VOV-ទើបនឹងមានវត្តមាននៅទីក្រុងហាណូយប៉ន្តែបង្អែម Khuc bach ទទួល បានការនិយមចូលចិត្តពីអ្នករើសចំណីអាហារ។ បង្អែម Khuc bach គឺជាកាដូរដ៏ ថ្លៃថ្លាត្រជាក់នៅប៉ុន្មានថ្ងៃក្នុងរដូវក្តៅ​នៃ​ទីក្រុង​ហាណូយ។

        មិនចំឡែកជាមួយអ្នកនៅភាគខាងត្បូងទេ ប៉ុន្តែនៅរដូវក្រៅឆ្នាំនេះ​មុខម្ហូប
Khuc bach ទើបនឹងបានក្លាយទៅជាមុខម្ហូបពេញនិយម ពិសេសពិស្រទាប់​ជន​វ័យ​ក្មេងទីក្រុងហាណូយ។ នៅមានឈ្មោះមួយទៀតថាបង្អែមតៅហូ Prunus dulcis
បង្អែម Khuc bach ត្រូវបានធ្វើពី gelatin, whipping cream និង Prunus dulcis។ តម្លៃនៃ
បង្អែម Khuc bach ក៏ប្រហាក់ប្រហែលនឹងបណ្ដាមុខម្ហូបបង្អែមផ្សេងៗ មានពី ១៥ពាន់ដល់២៥ពាន់ដុងក្នុងមួយចានទៅតាមកន្លែងនីមួយៗ។ នៅ​ហាង​មួយ ចំនួនមុខម្ហូបបង្អែមនេះមានបន្ថែមរស់ជាតិថ្មីដូចជា ផ្លែឈើ តៅហូនិងកាកាវ
ជាដើម។ បណ្ដាប្រភេទបង្អែម Khuc bach នេះសុទ្ធតែមានឈ្មោះហៅខុសពីគ្នា ដែលឈ្មោះនោះគឺបានដល់រស់ជាតិដ៏វិសេសរបស់ខ្លួនទៅហើយ។ បើទោះបី
ជាមានរស់ជាតិ​យ៉ាងម៉េច​ក្តី ប៉ុន្តែបង្អែម Khuc bach នៅតែកំពុងជាមុខម្ហូបឆ្ងាញ់
ចំពោះអ្នករើសចំណីអាហារ។ លោក Huy Duong អតិថិជនមួយនាក់ដែលពិសារ
បង្អែម Khuc bach បានឲ្យដឹងថា៖

        “បង្អែម Khuc bach នោះស្ដាប់ទៅមានឈ្មោះចំឡែកតែប៉ុណ្ណោះទេ។ ប៉ុន្តែ
តាមពិតវា​ជា​បង្អែម​​ fromage​, Prunus dulcis រួមផ្សំជាមួយទឹកដោះគោ។​ក្នុងពេល
ពិសារ​វា​មាន​រស់​ជាតិ​ឆ្ងាញ់និងត្រជាក់។ ពិសេសគឺក្នុងប៉ុន្មានថ្ងៃក្ដៅដូច្នេះ។ ខ្ញុំ
បានអាន​ព័ត៌មាន​ជាច្រើន​លើ​បណ្ដាញ Internet អំពីមុខម្ហូបចំឡែកនេះដូច្នេះទើប
បានទៅ​ពិសារ​សាក។”

        ក្រោយពីបង្អែម Khuc bach​ ក្លាយទៅជាការជ្រើសរើសរបស់សិស្ស​និស្សិត​
ជាច្រើននោះ ហាងលក់បង្អែម ហាងកាហ្វេជាច្រើនបានបញ្ចូលបន្ថែម​មុខម្ហូប
នេះចូលក្នុងអាហរប័ណ្ណរបស់ហាងខ្លួន។​ នាដើមរដូវក្តៅ នៅទីក្រុង​ហាណូយ​ទើបតែមានហាងលក់បង្អែមនេះប្រមាណ២-៣តែប៉ុណ្ណោះ ឥឡូវនេះបាន​មាន​ហាងជាង៣០ប្រកបអាជីវកម្មមុខម្ហូបនេះ។

        មិត្តសៅភក្តីនិងលោកអ្នកនាងជាទីមេត្រី!

សង្ឃឹមថា មិត្តពេញចិត្តជាមួយ​ព័ត៏មាន​​​ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី​
ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេសវិទ្យុសំលេងវៀត
ណាម​លេខ៤៥​ Ba Trieu Ha​Noi ឬEmail:​VOV5​khmer@yahoo.com.vn។ ព័ត៏មាន
ទាំង​ឡាយ​ត្រូវ​បានផ្សាយឡើងវិញនៅទំព័រ Website​www.vovworld.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ