ម្ហូបអាហារដ៏វិសេសវិសាលមួយចំនួននៃទីក្រុង Da Nang

(VOVworld) - ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាម ទទួលបានសំបុត្រចំនួន១៨៥ពីប្រទេសនិងតំបន់ដែនដីចំនួន៣៩។ក្នុង
នោះ កម្មវិធី ផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៣របស់មិត្តអ្នកស្ដាប់មកពី
ខេត្តសៀមរាបនិងរាជធានីភ្នំពេញ។មិត្ត ស្រីស៊ីថា មកពីខេត្តសៀមរាបបានសួរថា៖
នារដូវក្ដៅនេះខ្ញុំនិងគ្រួសារមានផែនការទៅកំសាន្តនៅទីក្រុងសមុទ្រ Da Nang របស់
វៀតណាម។តើកម្មវិធីអាចផ្ដល់ឲ្យខ្ញុំព័ត៌មានមួយចំនួនស្ដីពីចំណីអាហារនៅទីក្រុង
នេះបានទេ?ដូច្នេះហើយ ក្នុងកម្មវិធីប្រអប់មិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេស
នាមជាមួយមិត្ត ស្រី ស៊ីថា ក៏ដូចជាលោកអ្នកនាងអំពីម្ហូបអាហារដ៏វិសេសវិសាល
មួយចំនួននៃទីក្រុងសមុទ្រនៅតំបន់ភាគកណ្ដាលវៀតណាមនេះ។

និយាយដល់ចំណីអាហារ Da Nang មិនអាចមិននិយាយដល់ម៉ី Quang ដែលជាម្ហូប
អាហារ១ដ៏ល្បីឈ្មោះនៅទូទាំងប្រទេស។សរសៃម៉ីក្រាស់ ធំ និងស្រួយជាកត្តាសំ
ខាន់ដែលបង្កើតឡើងព្រលឹងរបស់ម្ហូបអាហារនេះ។តាំងពីមុននេះមក ម៉ី Quang មិនមានរូបមន្តណាពិតប្រាកដទេ វាសម្បូរបែបណាស់ដូចជា៖ម៉ី Quang ឆ្អឹងជំនីរ
ម៉ី Quang ត្រី ជាដើម។ប៉ុន្តែម្ហូបជាប្រពៃណីនិងល្បីឈ្មោះបំផុតគឺម៉ី Quang បង្កង
ម៉ីសាច់មាន់ ពងនិងសាច់ជ្រូក។ជាពិសេស ចំណែកដែលមិនអាចខ្វះបានរបស់ម៉ី
Quang គឺសណ្ដែកដីលីងនិងនំក្រៀបអាំង។មីង Nguyen Thi Hoai Thanh ម្ចាស់ ហាង
ម៉ី Quang នៅលេខ១A វិថី Hai Phong ទីក្រុង Da Nang បានឲ្យដឹងថា៖

“ម៉ី Quang មិនដូចគ្នានឹង Pho ទេ។ចង់ធ្វើទឹកស៊ុបរបស់វា យើងត្រូវទិញបង្កងតូច
តាចដ៏ស្រស់ មានសំបកហើយកិនឲ្យម៉ត់យកទឹក។ទឹកស៊ុបត្រូវបានធ្វើពីទឹកបង្កង
ល្អិតៗតែប៉ុណ្ណោះ”។
ម្ហូបអាហារដ៏វិសេសវិសាលមួយចំនួននៃទីក្រុង Da Nang - ảnh 1
ម៉ី Quang

ម្ហូបអាហារម្យ៉ាងទៀតដែលយើងខ្ញុំចង់ឧទ្ទេសនាមជាមួយលោកអ្នកនាងគឺសាច់
កូនគោដុត Cau Mong។របៀបដុតកូនគោគឺបានកេរ្តិ៍ពីជីដូនជីតាដែលនាបច្ចុប្បន្ន
មិនសូវមានមនុស្សអាចធ្វើបានឡើយ។សាច់កូនគោពេលដុតរួចរាល់ហើយត្រូវ
មាន២ស្រទាប់ដាច់ដោយឡែកពីគ្នាគឺសាច់ឆ្អិននិងសាច់នៅឆៅ។សាច់កូនគោដុត
Cau Mong​ ដ៏ឆ្ងាញ់ជាងគេគឺនៅភូមិ Cau Mong ស្រុក Dien Ban ខេត្ត Quang Nam មានចម្ងាយចំនួន១៥គីឡូម៉ែត្រពីទីក្រុង Da Nang។ប៉ុន្តែ នៅក្នុងទីក្រុង Da Nang ក៏មានហាងកូនគោដុតដែលបានកែច្នៃទៅជាម្ហូបអាហារ ដ៏ឈ្ងុយឆ្ងាញ់ដែលទាក់
ទាញភ្ញៀវទេសចរជាច្រើនកុះករដូចជា បណ្ដាហាងនៅវិថី Ngo Quyen ឬវិថី Ong Ich
 Khiem។បង Nguyen Trong Hoang ម្ចាស់ហាងកូនគោ ដុតនៅវិថី Ong Ich Khiem បាន
ឲ្យដឹងថា៖

“សាច់កូនគោដុត Cau Mong អាចកែច្នៃទៅជាម្ហូបអាហារផ្សេងៗទៀតដូចជា សាច់
កូនគោដុតរុំជាមួយប៉ាញ់ចាងជ្រលក់ទឹកត្រី សាច់កូនគោដុតដាក់ទឹកម្ទេសប៉េង
បោះ ទឹកស៊ុបឆ្អឹងកូនគោឬកូនគោស្ងោជាមួយស្លឹកគ្រៃ”។
ម្ហូបអាហារដ៏វិសេសវិសាលមួយចំនួននៃទីក្រុង Da Nang - ảnh 2
កូនគោដុត Cau Mong

មិត្តស្រី ស៊ីថាជាទីមេត្រី!
ដោយបានប្រសិទ្ធនាមជាទីក្រុងដ៏គួឲ្យចង់រស់នៅជាងគេបំផុតនៅវៀតណាមទី
ក្រុង Da Nang មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយទិដ្ឋភាពធម្មជាតិដ៏ស្រស់
ស្អាតអស្ចារ្យ នៃព្រៃភ្នំ ខ្សាច់សនិងសមុទ្រខៀវស្រងាត់ប៉ុណ្ណោះទេ ថែមទាំងនៅ
បន្សល់ទុក ក្នុងដួងចិត្តរបស់មនុស្សនានាដែលធ្លាប់មកកាន់តំបន់ដីនេះនូវចំណាប់
អារម្មណ៍១ដែលមិនអាចភ្លេចបានអំពីរាល់លក្ខណៈដ៏វិសេសវិសាលក្នុងសិល្បៈ
ចំណីអា ហារទៀតផង។យើងខ្ញុំសង្ឃឹមថា ព័ត៌មាននានាពោលខាងលើនឹងមាន
ប្រយោជន៍សំរាប់ ដំណើរទេសចរណ៍របស់មិត្តនិងគ្រួសារ។សូមជូនពរឲ្យមិត្តមាន
ដំណើរទេសចរណ៍១ដ៏សប្បាយរីករាយនិងពោរពេញទៅដោយអនុស្សាវរីយ៍។

លោកអ្នកនាងជាទីមេត្រី!
នាទី “ប្រអប់មិត្តអ្នកស្ដាប់” ដោយមានព័ត៌មានជាថ្មីបំផុតអំពីការប្រឡង “មិត្តយល់
អ្វីអំពីវៀតណាម” ត្រូវបានមិត្តអ្នកស្ដាប់យកចិត្តទុកដាក់ជាច្រើន។គិតដល់ពេលនេះ វិទ្យុសម្លេងវៀតណាមទទួលបានអត្ថបទប្រឡងរបស់មិត្តអ្នកស្ដាប់ពីគ្រប់ទិសទី
ផ្ញើរមក។មិត្ត Vijay Prasad នៅឥណ្ឌាបានឲ្យដឹងថា៖ “បើទោះបីជាអ្នកស្ដាប់ថ្មី១
របស់ VOV ក្ដី ប៉ុន្តែខ្ញុំរំភើបចិត្តយ៉ាងខ្លាំងនឹងការប្រឡងនេះរបស់បណ្ដាមិត្ត។ខ្ញុំ សប្បាយរីករាយយ៉ាងក្រៃលែងដោយសារតាមរយៈការប្រឡងនេះ ខ្ញុំមានឱកាស ស្វែងយល់អំពីទឹកដីវៀតណាម”។

គណៈកម្មការប្រឡងនឹងទទួលអត្ថបទប្រឡងដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៥
(គិតតាមតែមប្រៃសណីនៅកន្លែងផ្ញើរ)។អត្ថបទប្រឡងសូមផ្ញើរតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ-កាណាល់ផ្សាយជាភាសាបរទេស-វិទ្យុសម្លេងវៀត
ណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ឬ email vov5
khmer@yahoo.com.vn ។លោកអ្នកនាងចូរផ្ញើរអត្ថបទប្រឡងមុនកាលកំណត់
ដើម្បីមានឱកាសទទួលបានរង្វាន់ថ្លៃ១នោះគឺដំណើរទេសចរណ៍មកវៀតណាម
រួមជាមួយអំណោយមានអត្ថន័យផ្សេងៗទៀត។សូមជំរៀបលា!

ប្រតិកម្មទៅវិញ

ផ្សេងៗ