រូបសណ្ឋានទេសចរណ៍ផ្ទះចំការបច្ចេកវិទ្យាខ្ពស់នៅក្រុង Da Lat

(VOVworld)-មិត្តឈុនដានីនិងមិត្តអ្នកស្តាប់ជាទីមេត្រី!

        ស្ថិតនៅកណ្តាលដើមស្រល់ព័ទ្ធជុំវិញក្រាស់គ្មឹកនៅលើខ្ពង់រាប Langbiang
ទីក្រុង Da Lat ខេត្ត Lam Dong ជាទីតាំង សម្រាកលំហែកាយអស្ចារ្យរបស់វៀត
ណាម។ ស្ថិតនៅកំពស់ ១.៤៧៥ប្រៀប នឹងនីវ៉ូទឹកសមុទ្រ Da Lat មានអាកាស
ធាតត្រជាក់ត្រជុំដោយសីតុណ្ហាភាពមធ្យមប្រចាំគឺ១៧,៨អង្សាសេ ដែលនៅខែ
មេសាសីតុណ្ហាភាពខ្ពស់បំផុគឺ១៩,១ អង្សាសេ ហើយដល់ខែធ្នូគឺ១៥,៧អង្សា
សេ។ សីតុណ្ហាភាពជាមធ្យម ក្នុងមួយថ្ងៃគឺ១៥អង្សាសេដល់២៤អង្សរសេ ដូច្នេះ
ក្នុងមួយថ្ងៃនៅ Da Lat ដូច ជាមានរដូវទាំង៤អញ្ជឹង។ ក៏ដោយសារបានធម្មជាតិ
អំណោយផលដូច្នេះ Da Lat មានប្រៀបខ្លាំងសម្រាប់អភិវឌ្ឍន៍ផ្នែកទេសចរណ៍។
ទន្ទឹមនឹងវិស័យ ទេសចរណ៍ប្រពៃណី នាប៉ុន្មានឆ្នាំថ្មីៗនេះ Da Lat បានពង្រីករូប
សណ្ឋានថ្មី ពោរពេញទៅដោយយថាទស្សន៍ នោះគឺទេសចរណ៍ផ្ទះចំការកសិកម្ម
មាន បច្ចេកវិទ្យាខ្ពស់។ ចំការបន្លែខៀវស្រាងាត់ស្អាត រង strawberry ទុំក្រហមឬ
សួនផ្កាបង្អួតព័ណ៌រីកស្គុះស្គាយក្នុងខ្យល់ត្រជាក់។​ទាំងអស់នេះបានបង្កើតឡើង ផលិតផលទេសចេណ៍ ថ្មីគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ ពេលមកដល់
ទីក្រុងខ្ពង់រាបនេះ។ លោក Nguyen Dinh Loc កសិករ មួយនាក់នៅភុមិផ្កា Thai
Phien ក្រុង Da Lat បានឲ្យដឹងថា៖

       “ការផ្សារភ្ចាប់កសិកម្មជាមួយទេសចរណ៍ជាការងារល្អនិងចាំបាច់ណាស់។  តាំងពីពេលបានទទួលស្គាល់ថាជាភូមិផ្កាមក គឺមានភ្ញៀវទេសចរមកទស្ស​ណា
ជាច្រើនកុះករ។ ហើយពេលដែលភ្ញៀវទេសចរណ៍មកសួរអំពីវិធីដាំផ្កា យើងខ្ញុំ
ត្រៀមជាស្រេចផ្តល់ចំលើយ។ ការរាក់ទាក់រួសរាយរបស់ភូមិផ្ការ Thai Phien នេះ នាំមកឲ្យភ្ញៀវទេសចរណ៍នូវអារម្មណ៌ស្រួលណាស់”។

រូបសណ្ឋានទេសចរណ៍ផ្ទះចំការបច្ចេកវិទ្យាខ្ពស់នៅក្រុង Da Lat - ảnh 1
សួនផ្កាស្អាតនៅំភូមិផ្កា Thai Phien

       តាមអ្នកស្រី Nguyen Thi Nhung ភ្ញៀវមួយនាក់មកពីទីក្រុងហូជីមិញ ថា គ្មានអ៊ីគួរឱ្យចាប់អារម្មណ៍ជាងបើសិន បានកាត់ទងផ្កាស្អាតៗដោយខ្លួនឯង ឬស្វែងយល់ដោយផ្ទាល់នូវដំណើរការដាំដុះនិងថែទាំដើមឈើតាមទិសកសិ កម្មបច្ចេកវិទ្យាខ្ពស់ដូច្នេះ។ អ្នកស្រី Nhung បានចែករំលែកថា៖

       “នាងខ្ញុំពេញចិត្តណាស់ពេលដែលបានមកទស្សនាចំការ។​ដោយសារមក
ដល់ទីនេះ យើងនឹងបានឃើញផ្ទាល់ភ្នែកដំណាំរីកធំធាត់យ៉ាងដូចម្តេច។​តាម
នោះ នាងខ្ញុំក៏បានស្គាល់អំពីបច្ចេកវិទ្យាជីវសាស្រ្ត ស្អាតហើយនាំមកផលិត
ផលល្អ សុវត្ថិភាពសម្រាប់អតិថិជនផងដែរ”។

       លោកស្រី Nguyen Thi Bich Ngoc នាយិការរងនៃមន្ទីវប្បធម៌កីឡានិង
ទេចរណ៍ខេត្ត Lam Dong បានឲ្យដឹងថា ដោយឃើញច្បាស់នូវប្រសិទ្ធិភាព ដំបូងដែលរូបសណ្ឋានទេសចរណ៍នាំមកជូនផ្នែកទេសចរណ៍រតំបន់បានមាន ទិសដៅក្នុងការចលនាអង្គការទេសចរណ៍នានា ជម្រុញការងារពន្លឿន និង តភ្ជាប់ទួរទេសចរណ៍ដើម្បីបំរើភ្ញៀវទេសចរ។ លោកស្រី Nguyen Thi Bich Ngoc
បានឲ្យដឹងថា៖

       “យើងខ្ញុំកំពុងមានកម្មវិធីជាច្រើន ជាពិសេសគឺបង្កើនការផ្សព្វផ្សាយ សម្រាប់ប្រភេទរូបសណ្ឋាននេះ។ ទី២គឺរួមផ្សំជាមួយរដ្ឋអំណាចតំបន់ដើម្បីជម្រុញ
ការកសាងពាណិជ្ជសញ្ញាសម្រាប់ប្រភេទទេសចរណ៍ផ្ទះចំការនេះ។  ម្យ៉ាងវិញ
ទៀត យើងខ្ញុំក៏មានសំណើរជួយឧបត្ថម្ភអង្គភាពអាជីវកម្មទេសចរ ណ៍បណ្តុះ
បណ្តាលប្រភពធនធានមនុស្ស ជាពិសេសការងារផ្សព្វផ្សាយ ទៀតផង”។

       មិត្តឈុនដានីនិងមិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឈឹមថា​មិត្តពេញចិត្តនឹង ព័ត៌ មានដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ បើមានពេល សូមអញ្ជើញមិត្តនិងក្រុម គ្រួសារមកទស្សនានិងការរកឃើញអំពីរូបសណ្ឋានទេសចរណ៍ផ្ទះចំការនៅទី
ក្រុង Da Lat ខេត្ត Lam Dong។ យើងខ្ញុំសង្ឃឹមថានឹងទទួលបានព័ត៌មានពី
មិត្តអ្នកស្តាប់នៅ អាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ ផ្សាយជា
ភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem
​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។នាទីប្រអប់សំបុត្រ មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្ត
នាសប្ដាហ៍ខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ