វៀតណាមរួមដំណើផ្សព្វផ្សាយតែមអាស៊ាន

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទមួយចំនួនរបស់មិត្តអ្នកស្ដាប់មកពី ប្រទេសនិងតំបន់ដែនដីទូទាំងពិភពលោក។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមនោ សញ្ចេតនានិងការផ្ដល់មតិរបស់លោកអ្នក។ ពីទីក្រុងបាំងកក ប្រទេសថៃ លោក Kasem Thangthong ជាមនុស្សចូលចិត្តការស្រាវជ្រាវអំពីតែមម្នាក់បានសួរថា “ក្នុងឱ កាសរំលឹកខួបលើកទី៥០ នៃទិវាបង្កើតអា ស៊ាន វៀតណាមបានផ្សព្វផ្សាយតែមអស៊ាន ដែរឬទេ? ប្រសិនបើមាន តើឈុតតែមនោះយ៉ាងដូចម្ត៉េច?ដែរ”។ ខាងក្រោមនេះ យើងខ្ញុំសូមធ្វើការបកស្រាយសំណួរបស់លោក Kasem Thangthong។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់។
វៀតណាមរួមដំណើផ្សព្វផ្សាយតែមអាស៊ាន - ảnh 1ផ្កាឈូកជាផ្កាជាតិរបស់វៀតណាម ដោយបានពុម្ភលើស្គរសំរឹទ្ធ និង logo ASEAN Post ខាងលើ 

លោកអ្នកនាងជាទីមេត្រី! ឆ្នាំ២០១៧ ជាឆ្នាំគូសសញ្ញានូវកំណាត់ផ្លូវរយៈពេល ៥០ឆ្នាំបង្កើតនិងរីកធំធាត់របស់អាស៊ាន ដោយសមិទ្ធិគួរឲ្យមោទនៈជាច្រើន ដែលអះ អាងនូវតួនាទីរបស់សហគមន៍រឹងមាំមួយអាស្រ័យលើសសរទ្រូងទាំង៣នោះគឺ នយោ បាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម បង្កើតនូវបុព្វបទសម្រាប់ការបោះជំហាន ទៅមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជននិងលើកកំពស់ឋានៈរបស់អាស៊ានក្នុង តំបន់និងលើឆាកអន្តរជាតិ។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតែមប្រៃសណី យ៍ក៏ដូចជាជម្រុញការស្រាវជ្រាវតែម រួមចំណែកលើកកំពស់មនសិការអំពីវប្បធម៌ ប្រវត្តិសាស្ត្រនិងជីវភាពរស់នៅរបស់ សហគមន៍ ប្រទេសអាស៊ានទាំងអស់បានឯកភាព ផ្សព្វផ្សាយប្រភេទ តែមថ្មីមួយ គឺ “តែមអាស៊ាន” ដែលប្រធានបទដោយប្រទេសជា សមា ជិកដាក់ចេញសំណើរនិងជ្រើសរើស។ អញ្ជើញថ្លែងមតិក្នុងពិធីផ្សព្វ ផ្សាយឈុតតែម ក្នុង កាសរំលឹកខួបលើកទី៥០នៃទិវាបង្កើតអាស៊ាន អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយ លោក Nguyen Minh Hong បានគូសបញ្ជាក់ថា៖

        “ប្រៃសណីយ៍វៀតណាមនិងប្រៃសណីយ៍ម៉ាឡេស៊ីមានគោលគំនិតរួមគឺ ៖ រយៈ ពេល២ឆ្នាំម្តង នឹងផ្សព្វផ្សាយប្រភេទតែមប្រៃសណីយ៍មួយ ក្រោមប្រធានបទ “តែម អាស៊ាន” ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់។ តាម នោះ គំរូតែមរបស់ប្រទេសសមា ជិកអាស៊ាននឹងមាន logo រួម គឺ “ASEAN Post” រួម ជាមួយរូបភាពពិសេសរបស់ប្រទេសខ្លួន។ ទទួលបានគំរូ “ASEAN Post” នោះ ប្រ ទេសអាស៊ានទាំងអស់បានចូលរួមការរចនាគំរូតែម។ តាមនោះ គំរូរចនារបស់វិចិត្រករ វៀតណាម ទទួលបានរង្វាន់លេខ១និងទទួលសំលេងគាំទ្រខ្ពស់ដើម្បីបានប្រើប្រាស់ លើសម្រាំងតែមអាស៊ាន។ ខ្ញុំសង្ឃឹមថា ដោយភាសាដោយឡែក ប្រកបអត្ថន័យច្រើន នោះ គំរូតែមតូចមួយរបស់វៀតណាម នឹងជាសារពហុទិសមួយ រួមចំណែក ទៅក្នុងការចាប់បដិសន្ធិ អភិវឌ្ឍន៍និរន្តរភាពនិងភាពសម្បូររុងរឿងរបស់សហ គមន៍អាស៊ាន”។

        សម្រាំងតែម “រំលឹកខួបលើកទី៥០នៃទិវាបង្កើតអាស៊ាន” របស់ វៀតណាម រចនា ដោយវិចិត្រករ To Minh Trang នៅអគ្គក្រុមហ៊ុនប្រៃ សណីយ៍វៀតណាម។ សម្រាំងនេះ បានសម្តែងនូវផ្កាឈូក ជាផ្កាជាតិរបស់វៀតណាម ដោយបានពុម្ភលើស្គរសំរឹទ្ធ  និង logo ASEAN Post ខាងលើ។ គំរូតែមនេះ បានបញ្ជាក់នូវអត្តសញ្ញាណវប្បធម៌ ចរិយាសម្បត្តិនិងស្មារតីរបស់ជនវៀតណាម និងជានិមិត្តរូបឲ្យភាពស្រស់បំព្រង ដែល បានជនវៀតណាមគ្រប់រូបនិយមចូលចិត្ត។ តែមមានគំរូបមួយក្នុងតម្លៃ៣ពាន់ដុង។ ការ ផ្សព្វផ្សាយ “តែមអាស៊ាន” គឺបង្ហាញនូវការបោះជំហានថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិ ការរវាងប្រទេសអាស៊ាននានា ដើម្បីសហគមន៍មួយសន្តិភាព ស្ថិរភាព សម្បូររុងរឿង និងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

        សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌ មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់ប្រិយមិត្ត នាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ