វិទ្យុសម្លេងវៀតណាមអំពាវនាវ បរិច្ចាកវត្ថុអនុស្សាវរីយ៍
(VOVworld)-ទីនេះ វិទ្យុសម្លេងវៀតណាម ផ្សាយពីហាណូយរដ្ឋធានីនៃសាធារណ
រដ្ឋសង្គមនិយមវៀតណាម។ រួមជាមួយបាវចនានោះ នាថ្ងៃទី៩កញ្ញាឆ្នាំ១៩៤៥ វិទ្យុសម្លេងវៀតណាម បានចាប់បដិសន្ធិ។ឆ្លងកាត់រយៈ៧០ឆ្នាំ វិទ្យុសម្លេងវៀត
ណាម បានរួមដំណើរ ជាមួយប្រទេសជាតិផ្សាភ្ជាប់សម្លេងនិងបេះដូងរបស់មនុស្ស
វៀតណាមរាប់លាន នាក់។
ទោះបីជាពេលវេលាកន្លងផុតទៅហើយក៏ដោយ ប៉ុន្តែមេម័ររបស់វាក៏នៅតែ
បន្សល់ទុកជានិច្ច។ ដើម្បីឆ្ពោះទៅរំលឹកខួបលើកទី៧០នៃទិវាបង្កើត (ថ្ងៃទី៧កញ្ញា
១៩៤៥-ថ្ងៃទី៧ កញ្ញាឆ្នាំ២០១៥) ខុទ្ទកាល័យវិទ្យុសម្លេងវៀតណាម ដំណើរការក
សាងបន្ទាប់ប្រពៃណី សំដៅ រក្សាទុកនូវប្រពៃណីដ៏ត្រចះត្រចង់របស់វិទ្យុសម្លេង
វៀតណាម សម្រាប់ជំនាន់បច្ចុប្បន្ននិងជំនាន់ក្រោយៗទៀត។
ក្នុងឱកាសនេះដែរ វិទ្យុសម្លេងវៀតណាម មានបំណងថា មិត្តអ្នកស្តាប់លើទូទាំងប្រទេសផ្តល់ព័ត៌មាន ឯកសារដោយរូបភាព សម្លេង ឬវត្ថុនានា ដែល ទាក់ទិនដល់ប្រវត្តិសាស្រ្តបង្កើតនិងរីកធំធាត់របស់វិទ្យុសម្លេងវៀតណាមតាំងពី ខែកញ្ញាឆ្នាំ១៩៤៥មក។ ជាពិសេសគឺព័ត៌មាន និងវត្ថុអនុស្សាវរីយ៍ក្នុងករតស៊ូ ប្រឆាំងអាណានិគមបារាំងនិងចក្រពាត្តិអាមេរិករបស់ប្រទេសជាតិ។ ឯកសារ
ទាំងអស់នេះ នឹងជាទ្រព្យសម្បត្តិមានដ៏តម្លៃ និងជាការលើកទឹកចិត្តដ៏ធំធេង
សម្រាប់ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។
ព័ត៌មានលំអិតដែលលោកអ្នកនាងផ្ញើមកជាមួយវិទ្យុយើងខ្ញុំ សូមផ្ញើរមក៖
បងស្រី Nguyen Kim Phuong ការិយាល័យវិទ្យុសម្លេងវៀតណាម លេខ ៥៨ វិថី
Quan Su ទីក្រុងហាណូយ ប្រទេសវៀតណាម។
ទូរស័ព្ទ៖ ០១៦៨៧៧៣៨៥៤៥ ឬ ០៤.៣៩៣៦៥២១៧
វិទ្យុសម្លេងវៀតណាមសូមថ្លែងអំណរគុណ!