វប្បធម៌ផឹកតែនៅវៀតណាម

(VOVworld) - នាសបា្តហ៏កន្លងទៅក្នុងចំណោមសំបុត្រទាំង១៨៥ដែលបានផ្ញើរ
មកកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាមពីប្រទេសនិងតំបន់
ដែនដីចំនួន៣៧នោះ កម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រចំនួន​​៣ពីមិត្តអ្នក
ស្ដាប់កម្ពុជា​។សូមអរគុណចំពោះប្រិយមិត្តអ្នកស្តាប់ដែលបានផ្ញើរសំបុត្រមកកម្ម
វិធី។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមជាមួយ
លោកអ្នកនាងអំពីវប្បធម៌ផឹកតែនៅវៀតណាមតាមសំណូមពររបស់មិត្ត ស្រី ពេជ្រ
 នៅរាជធានីភ្នំពេញ។
វប្បធម៌ផឹកតែនៅវៀតណាម - ảnh 1
ម្ចាស់ផ្ទះចាក់តែអញ្ជើញភ្ញៀវមកលេង

មិត្ត ស្រី ពេជ្រ និងលោកអ្នកនាងជាទីមេត្រី!ផឹកតែជាលក្ខណៈវប្បធម៌មួយ
ដែលមានតាំងពីយូរណាស់មកហើយរបស់ជនវៀតណាមហើយ។របៀបផឹកតែរបស់ជនវៀតណាមគឺសម្បូរបែបណាស់។តាមលោក Hoang Anh Suong ម្ចាស់
ហាងតែ Truong Xuan នៅក្រុងហាណូយថា វប្បធម៌តែវៀតណាម ត្រូវបានចែក
ជា២ប្រភេទ៖ នោះគឺតែរាជ្យវាំងនិងតែប្រជាប្រិយ។តែរាជ្យវាំងជាប្រភេទតែចាប់
ប្រភពពីរាជ្យវង្សនុវង្ស អភិជនពីសម័យបុរាណ ហើយត្រូវបានសិល្បៈករឆុងតែ
ក្នុងរាជ្យវាំងថែរក្សានិងបង្រៀនដល់ជំនាន់កូនចៅតៗគ្នា។តែរាជ្យវាំងគឺស្មុគ
ស្មាញក្នុងទាំងការ ជ្រើសរើសវត្ថុធាតុដើម របៀបឆុងតែ និងរបៀបផឹកតែដូច្នេះ
ហើយមិនងាយស្រួលផ្សព្វ ផ្សាយឡើយ។ផ្ទុយទៅវិញ តែប្រជាប្រិយចាប់ផ្ដើមពី
តំបន់ជនបទ ហេតុនេះហើយ វាស្និទ្ធិស្នាលជាមួយប្រជាជនវៀតណាមស្ទើតែ
គ្រប់រូប។លោក Hoang Anh Suong បានឲ្យដឹងថា៖
“នៅវៀតណាម ប្រជាកសិករផឹកតែជារៀងរាល់ថ្ងៃ។ប្រភេទតែរបស់គេគឺ
សាមញ្ញណាស់។ពេលព្រឹកជារៀងរាល់ថ្ងៃ គេទៅចាំការបេះស្លឹកតែនៅចំការ
របស់ខ្លួន។ក្រោយនោះគេឆុងតែដោយប្រើទឹកអញ្ដូងដាំឲ្យពុះ​។នៅពេលមាន
ភ្ញៀវមកលេងនៅផ្ទះ គេយកតែអញ្ជើញភ្ញៀវ។ដើម្បីឆុងតែឲ្យបានឆ្ងាញ់គឺប្រជា
កសិករត្រូវយកចិត្តទុកដាក់ដល់កត្តាជាច្រើន។តាំងពីការជ្រើសរើសយកស្លឹក
តែយ៉ាងម៉េច ដាំទឹកយ៉ាងម៉េច រហូតដល់ការជ្រើសរើសបរិយាកាសផឹកតែ។
ប្រជាកសិករ គេតែងតែដាក់កម្រាលឬស្សីមួយនៅកណ្ដាលទីធ្លា ហើយផឹកតែ
ក្នុងពេលសំណេះសំណាលជាមួយគ្នាអំពីការធ្វើស្រែ ការសិក្សារបស់កូនចៅ
និងព្រឹត្តិការណ៍លេចធ្លោផ្សេងៗទៀតផង”។
វៀតណាមមាន តែមួយប្រភេទដ៏ល្បីឈ្មោះនៅទាំងក្នុងនិងក្រៅប្រទេសនោះ
គឺតែ Tan Cuong ជាតំបន់ដាំនិងកែច្នៃតែល្បីឈ្មោះបំផុតនៃខេត្ត​ Thai Nguyen ភាគ
ខាងជើងវៀតណាម។តែ Tan Cuong មានក្លិនក្រអូប ទឹកតែពណ៌លឿង ពេលផឹក
មានរសជាតិចត់នាគ្រាដំបូងប៉ុន្តែផ្អែមនាពេលក្រោយ។ក្រៅពីប្រភេទតែដែលត្រូវ
បានដាំដុះ ដោយប្រជាជន វៀតណាមនៅមានប្រភេទតែធម្មជាតិមួយទៀតនោះ
គឺតែ San Tuyet។ស្លឹកតែត្រូវបានជ្រើសយកពីដើមតែធំៗដែលមានអាយុកាល
ឡើងដល់ទៅ រាប់ពាន់ឆ្នាំ នៅបណ្ដាខេត្តព្រៃភ្នំភាគខាងជើងដូចជា Yen Bai Hoa
Binh Son La…តែ San Tuyet ជាប្រភេទតែស្អាតទាំងស្រុង ដោយហេតុនេះនាំមក
នូវអត្ថប្រយោជន៍ជាច្រើនសំរាប់សុខភាព។
វប្បធម៌ផឹកតែនៅវៀតណាម - ảnh 2
តែក្លាយទៅជាអ្វីៗដែលមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម

តែមានវត្តមាននៅក្នុងគ្រប់សកម្មភាពរបស់សង្គម។ជនវៀតណាមផឹកតែក្នុង
គោលដៅជាច្រើនខុសគ្នា។មនុស្សជាច្រើនចូលចិត្តផឹកតែទឹកកកដោយសារវាជា
គ្រឿងភេសជ្ជៈមួយដ៏ស្និទ្ធិស្នាលនិងមានតំលៃថោក។ខ្លះទៀត ផឹកតែ ដើម្បីបង្កើន
សុខភាពឬសមាធិខ្លួនឯង។លោក Hoang Anh Suong ម្ចាស់ហាងតែ Truong Xuan
បានចែករំលែកថា៖
“បើទោះបីជាជាប់រវល់យ៉ាងណាក៏ដោយ យើងគប្បីលៃទុករយៈពេល១៥
ដល់៣០ នាទីជារៀងរាល់ថ្ងៃ ដើម្បីផឹកតែក្នុងបរិយាកាសស្ងប់ស្ងាត់មួយ។ខ្ញុំគិត
ថា នេះជា វិធានការល្អណាស់ដើម្បីយើងបង្កើតថាមពលឡើងវិញ បង្កើតភាព
ស្ងប់ស្ងាត់ក្នុង ព្រលឹង ហើយបំបាត់ភាពតានតឹង”។
មិត្ត ស្រី ពេជ្រនិងលោកអ្នកនាងជាទីមេត្រី!សង្ឃឹមថា លោកអ្នកនាងនិង
ប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំនួររបស់ប្រិយមិត្តសូម
ផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរ
ទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានី
ហាណូយឬ email៖ vov5khmer@yahoo.com. vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ