វប្បធម៏ពិសារទឹកតែរបស់ជនវៀតណាម

វប្បធម៏ពិសារទឹកតែរបស់ជនវៀតណាម - ảnh 1
(Image: Internet)
(VOV)-ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង
វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន​​ 208 របស់មិត្តអ្នកស្តាប់ពីប្រទេស​
ចំនួន​​​ 33 លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារ ខ្មែរទទួលបាន
សំបុត្រចំនួន​​4  ពី បណ្តា​មិត្ត មុនី​ រតនះ​នឹង​ស្រីពេជ្ជ។សូមអរ គុណបណ្តាមិត្ត
អ្នកស្តាប់ ដែលបានផ្ញើសំបុត្រនឹងទូរស័ព្មកកម្មវិធី។ក្នុងនាទី ប្រអប់សំបុត្រ
មិត្តអ្នកស្តាប់ពេលនេះតាមសំណូមពររបស់មិត្ត ស្រីពេជ្ជ យើង ខ្ញុំសូមឧទ្ទេស
នាមអំពីវប្បធម៏ពិសារទឹកតែរបស់ជនវៀតណាមតាមរយះអត្ថ បទសរសេរ
របស់អ្នកយកការណ៏​​​Manh Cuong ។​ សូមអញ្ចើញមិត្ត​​​​ស្រីពេជ្ជ នឹង​មិត្តអ្នកស្តាប់
តាមដ្ឋានស្តាប់។ ​       

 
វប្បធម៏ពិសារទឹកតែរបស់ជនវៀតណាម - ảnh 2
(Image:Internet)
 ផឹកទឹកតែគឺជាលក្ខណះវប្បធម៏មានតាំងពីយូរៗមក​របស់ប្រជាជនវៀត
ណាម។អាចនិយាយបានថា៖តែមានវត្តមាននៅក្នុងគ្រប់សកម្មភាពរបស់សង្គម
ពិសេសគឺក្នុងឱកាសបណ្តាពិធីបុណ្យដូចជាពិធីសែនព្រេន ​ពិធីរៀប មង្គលការ​
ពិធីបុណ្យសព។ល។  វប្បធម៏ពិសារទឹកតែ ​​សិល្បះឆុងតែរបស់ជនវៀតណាម​
មានលក្ខណះ ពិសេសដោយឡែក​។វាមិនទទួលរងឥទ្ធិពលពីចិន​ កូរ៉េខាង
ត្បូង​ឫ​ជប៉ុន ទេ។បង Hoang Thanh ម្ចាស់ហាងតែTrang An ហាណូយបានឲ្យដឹង
ថា៖ វិធីឆុងតែ​គឺនិយមតាមបទពិសោធរបស់មនុស្សម្នាក់ៗ​និយមតាមគុណភាព នឹងរស់ជាតិរបស់ប្រភេទតែនិមួយៗ។មុនពេលឆុងតែត្រូវក្រលែងប៉ាន់តែ ដោយ
ទឹកពុះ​យ៉ាងម៉ត់ចត់ដើម្បីប៉ាន់តែក្តៅឡើងហើយ​ចាក់តែចូល ចាក់ទឹកពុះទៅក្នុង
ប៉ាន់តែ បិទជិតគំរបហើយ ចាក់ទឹក
ពុះទៅលើប៉ាន់​ដើម្បីរក្សារកំដៅ​​ ជួយត្រួយតែជ្រាប់ជាប្រក្រតី។​បង​Hoang Thanh
ប្រាប់ឲ្យដឹងថា៖         ជីតាខ្ញុំបង្ហាត់ខ្ញុំវិធីឆុងតែ។​ដើម្បីមានប៉ាន់តែឆ្ងាញ់ពិសារ១
គឺត្រូវអនុវត្ត ត្រឹមតាមបទដ្ឋាន ពីវិធីឆុងតែដល់វិធីពិសាទឹកតែ​។   វិធីឆុងតែនឹង
ពិសារទឹកតែ របស់វៀតណាម មានតាំងពីយូរៗណាស់មក​។​វាត្រូវបានផ្សាយតៗ
គ្នាក្នុង ប្រជាជននឹងផ្ទេរពីជំនាន់១ទៅជំនាន់១ផ្សេងទៀតក្នុងគ្រួសារនិមួយៗ         តែមានប្រភេទជាច្រើន​ដូចជាតែស្រស់​ តែគ្រាប់​ តែ bom ​តែ​Voi  តែ​ឈូក។
ល។​តែឆ្ងាញ់បំផុតគឺត្រូវគិតដល់តែ​Thai Nguyen  នឹងតែSuoi Giang មិនត្រឹមតែ
ជាគ្រឿងភេសជ្ជះមានរស់ជាតិឆ្ងាញ់ពិសារប៉ុណ្ណោះទេ​តែក៏ជា ឧសថដ៏ល្អ១
ទៀតផង។ ​
មិត្ត​​ស្រីពេជ្ជ ​  នឹងអស់ លោកអ្នកនាងជាទីមេត្រី! នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។
សង្ឃឹមថា៖អស់លោកអ្នកពេញចិត្តចំពោះព័ត៍មានខាងលើ។អស់លោកអ្នក
អាចអានឫស្តាប់នាទីនេះជាថ្មីម្តងទៀត​លើគេហទំព័រមានអាស័យដ្ឋាន៖​
ww.vov world.vn។សង្ឃឹមថា៖អស់លោកអ្នកបន្តផ្ញើសំបុត្រ​ នឹងមតិរួមយោបល់
មក កម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជា
ភាសារបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem -
រដ្ឋធានី Hanoi ឬ Email : vov5​khmer@yahoo.com.vn​៕ ​​​

ប្រតិកម្មទៅវិញ

ផ្សេងៗ