សើនបញ្ចាំងភ្លើងដ៏ស្រស់ស្អាតនៅទីចុងបំផុតនៃមាតុប្រទេស
(VOVWORLD) - មានទីតាំងនៅលើកំពូលភ្នំ Dau Tan ប៉ែកខាងជើងកោះ Vinh Thuc ទីក្រុង Mong Cai ខេត្ត Quang Ninh, សើន Vinh Thuc ជាសើនបញ្ចាំងភ្លើង ទី១ ក្នុងចំណោមសើនទាំង ៩០ ដែលលាតសន្ធឹងតាមឆ្នេរសមុទ្រនៃមាតុប្រទេស។ ដើម្បីឱ្យសើនដំណើរការបញ្ចាំងភ្លើងសម្រាប់បង្ហាញផ្លូវអស់រយៈពេលជាងកន្លះសតវត្សរ៍កន្លងមក តែងតែមានការចូលរួមចំណែកដ៏អស្ចារ្យនិងស្ងៀមស្ងាត់របស់កម្មករនៅទីនេះផងដែរ។
ស្ថិតនៅកំពូលភ្នំ Dau Tan នៅភាគខាងជើងឃុំកោះ Vinh Thuc នៃទីក្រុង Mong Cai សើន Vinh Thuc គឺជាសើនបញ្ចាំងភ្លើង មានទីតាំងទី១ ក្នុងចំណោមសើនទាំងង ៩០ ដែលលាតសន្ធឹងតាមឆ្នេរសមុទ្រនៃមាតុប្រទេស
|
អស់រយៈពេល១៥ឆ្នាំកន្លងមកហើយ ថ្ងៃណាក៏ដូចថ្ងៃណាដែរ ដល់ម៉ោង ៧ ព្រឹក លោក Nguyen Dinh Vuong ជាកម្មករម្នាក់ក្នុងចំណោមកម្មករ ៩ នាក់ ដែលធ្វើការនៅសើន Vinh Thuc បានចាប់ផ្តើមការងាររបស់ខ្លួន។ ភារកិច្ចរបស់លោកគឺដឹកជញ្ជូនឥន្ធនៈឡើងកំពូលសើន ក៏ដូចជារាយការណ៍ពីស្ថានភាពអាកាសធាតុនិងថែរក្សាជួសជុលសើនផង។ នៅវេលាម៉ោងប្រហែល ១១ថ្ងៃត្រង់ លោកនិងសហការី បានធ្វើការរក្សានិងជួសជុលម៉ាស៊ីនភ្លើង ប្រព័ន្ធអាគុយ ថាមពលពន្លឺព្រះអាទិត្យ និងសម្អាតឧស្សាហកម្ម។
ធ្វើការនៅទីខ្ពស់ក្រោមកំដៅពន្លឺព្រះអាទិត្យនិងខ្យល់អាកាសសមុទ្រ ធ្វើអោយមុខមាត់របស់កម្មករដែលមានដើមកំណើតពីហាណូយរូបនេះកាន់តែខ្មៅទៅៗ។ លោក Vuong បានសំណេះសំណាលថា ធ្វើការនៅកន្លែងដែលស្ងាត់ជ្រងំនេះ មានតែពពក មេឃ និងខ្យល់សមុទ្រធ្វើជាមិត្តភក្តិ ពេលខ្លះ លោកនិងសហការីក៏មានអារម្មណ៍ឯកាខ្លាំងដែរ ជាពិសេសក្នុងពិធីបុណ្យទាននិងចូលឆ្នាំថ្មីមកដល់ម្តងៗ។ ការនឹករលឹកស្រុកកំណើត នឹករលឹកក្រុមគ្រួសារ ដ្បិតតែគ្មាននរណាម្នាក់និយាយចេញទេក៏ដោយ ប៉ុន្តែមនុស្សគ្រប់គ្នាតែងតែយល់និងតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក។ លោក Vuong បានចែករំលែកថា៖ “ម្តងម្កាលក៏មានក្រុមភ្ញៀវទេសចរណ៍ពីរបីក្រុមមកទីនេះផងដែរ។ មានគ្នាច្រើន យើងក៏មានអារមុ្មណ៍រវល់តិចតួច ហើយបរិយា កាសមានគ្នាច្រើនក៏រីករាយជាង។ ដោយសារតែលក្ខណៈនៃការងារ ដែលធ្វើការនៅកន្លែងដាច់ស្រយាល ហេតុដូច្នេះ មានក្តីរីករាយ ដ្បិតតែតិចតួចក៏ដោយ ក៏ធ្វើអោយយើងខ្ញុំមានកម្លាំងចិត្តផ្សាភ្ជាប់ជាមួយការងារនៅទីនេះដែរ”។
ដើម្បីសើនដំណើរការបញ្ចាំងភ្លើងអស់រយៈពេលកន្លះសតវត្សកន្លងមកនេះ គឺមានការរួមចំណែកដ៏ធំធេង របស់កម្មករការពារថែរក្សាបង្គោលសើនសមុទ្រផងដែរ
|
សើនបញ្ចាំងភ្លើង មិនត្រឹមតែជាសញ្ញាសំគាល់សម្រាប់ទូកនិងកប៉ាល់ធ្វើដំណើរក្នុងទីងងឹតនៃមហាសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីអធិបតេយ្យភាពកោះសមុទ្របស់វៀតណាមទៀតផងដែរ។ សម្រាប់អ្នកនេសាទគ្រប់រូបដែលបើកកប៉ាល់នៅសមុទ្រនោះ ទោះបីមានខ្យ់ល់ព្យុះនិងរលកក៏ដោយ ប៉ុន្តែ សើនបញ្ចាំងភ្លើង ដូចជាជំនឿស្មារតីលើកទឹកចិត្តចំពោះពួកគេដែរ។
“ខ្លួនខ្ញុំផ្ទាល់គឺយល់ពីអត្ថន័យនៃសើនបញ្ចាំងភ្លើងជាសញ្ញាមួយដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក វាពិតជាមានប្រសិទ្ធិភាពណាស់ នៅពេលមានភ្លៀងឬសំរាប់អ្នកនេសាទយើងធ្វើដំណើរតាមទូក។ ការបើកបរដូចជារូបខ្ញុំ ពេលខ្លះមិនមានពន្លឺនោះទេ ខ្ញុំមិនអាចទៅបានទេ ដោយសារ បានពន្លឺភ្លើងពីសើនអាចជួយយើងកំណត់ទីតាំង។ មើលទៅលើសើន ហាក់ដូចជាវាជាដីគោករបស់យើងអញ្ជឹង”។
“ខ្ញុំពិតកោតសរសើរចំពោះអ្នកដែលប្រកបមុខរបរជាអ្នកថែទាំសើនណាស់។ តាមពិតទៅ ពួកគេត្រូវតែស្រឡាញ់វិជ្ជាជីវៈរបស់ខ្លួន ទើបធ្វើការងារយ៉ាងល្អបែបនេះ។ សូម្បីតែថ្ងៃបុណ្យទានឬថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី ពួកគេក៏មិននឿយណាយដែរ។ នៅលើកោះនេះពិតជាមានមោទនភាពណាស់ ដែលសើនបញ្ចាំងភ្លើង ព្រោះវាបានបង្កើតជាលក្ខណៈពិសេសមួយដែរ។ ក្រឡេកមើលទៅសើន ខ្ញុំក៏មានអារម្មណ៍ផ្សាភ្ជាប់និងស្រឡាញ់ទឹកដីមាតុភូមិរបស់ខ្លួនកាន់តែខ្លាំងដែរ”។
សើនតែងតែបញ្ចាំងពន្លឺជានិច្ច ក្នុងគ្រប់ស្ថានភាពអាកាសធាតុ |
នេះជាការសំណេះសំណាលរបស់លោក Nguyen Van Thang និងអ្នកស្រី Le Thi Thu Huong ជាអ្នកនេសាទពីររូប នៅកោះ Vinh Thuc នៃទីក្រុង Mong Cai។ ដូចលោកអ្នកដែលបានជ្រាប! ពេលដែលនិយាយអំពីសើនបញ្ចាំងភ្លើងនៅទីចុងបំផុនៃមាតុ ប្រទេស អ្នកគ្រប់គ្នាពិតជាមានមោទនភាពណាស់។ អ្នកដែលកំពុងរក្សាសើនគឺតែងតែខិតខំប្រឹងប្រែង ដោយមិនខ្លាចការលំបាកឡើយ ដើម្បី “ភ្លើងសមុទ្រ” បញ្ចាំងពន្លឺជារៀងរហូតនៅកណ្តាលសមុទ្រ។ ព្រោះ ថា ជាងនរណាៗ ទាំងអស់ ពួកគេយល់ថាពន្លឺដែលបានមកពីសើន មិនត្រឹមតែមានប្រសិទ្ធិភាពក្នុងការ “បំភ្លឺផ្លូវនិងកំណត់ទីតាំង” ធានាសុវត្ថិភាពដល់កប៉ាល់និងទូកនៅលើសមុទ្រប៉ុណ្ណោះទេ ថែមទាំងមានន័យ បញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតទៀត ផង៕