សប្ដាហថ្ងៃទី១១ដល់ថ្ងៃទី១៧ មករា ឆ្នាំ២០២១

(VOVWORLD) - ក្នុងសប្ដាហ៍កន្លង ទៅ យើងខ្ញុំសប្បាយរីករាយណាស់ដោយទទួលបានសំបុត្រនិងអ៊ីម៉ែល ចំនួន១២របស់មិត្តអ្នកស្ដាប់ពីកម្ពុជា ដែលក្នុងនោះបន្តមានសេចក្ដីជូនពរ ឆ្នាំថ្មីរបស់បណ្ដាមិត្ត បានផ្ញើរមកកាន់កម្មវិធី។ 
មិត្ត គីម សែនសុខ នៅ មណ្ឌលគីរី បានសរសេរថា៖ “សូមជូនពរកម្មវិធីផ្សាយជាភាសាខ្មែរ ប៉ូស្តិ៍ VOV5 មានឆ្នាំថ្មីមួយជួបតែសេចក្ដីសុខចម្រុងចម្រើន។ ខ្ញុំនឹងគាំទ្របណ្ដា មិត្តជារៀងរហូត”។ មិត្ត លីនដា នៅខេត្ត តាកែវ បានផ្ញើរសេចក្ដីជូនពរថា៖ “ខ្ញុំបានជ្រាបថា នៅទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃនេះគឺត្រជាក់ខ្លាំងណាស់។ សូមឲ្យបណ្ដាមិត្តថែរក្សាសុខភាពឲ្យបានល្អបំផុត។ ជូនពរឆ្នាំថ្មី”។ រីឯមិត្ត ពិសី នៅរាជធានីភ្នំពេញ បានចែករំលែកថា៖ “ខ្ញុំសូមជូនពរឲ្យឆ្នាំ២០២១ ជម្ងឺរាតត្បាតនឹងកន្លងផុតទៅ ហើយខ្ញុំនឹងមានឱកាសមកសាកសួរសុខទុក្ខ ចៅស្រីម្នាក់ដែលកំពុងសិក្សារៀនសូត្រនៅ វៀត ណាម ហើយយើងខ្ញុំនឹង “check-in” នៅស្ពានមាស ទីក្រុងដាណាំង”។
សូមអរគុណរាល់សេចក្ដីជូនពរឆ្នាំថ្មីនិងការចែករំលែកដ៏ស្មោះស្ម័គ្រ របស់មិត្តអ្នកស្ដាប់ទាំងអស់។ សង្ឃឹមថា ក្នុងឆ្នាំ២០២១នេះ រាល់ផែនការ របស់យើង នឹងមិនរងការអាក់ខានដោយជម្ងឺរាតត្បាត ទៀតឡើយ។ បន្តកម្មវិធី ដូចនឹងធម្មតា យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួន របស់មិត្តអ្នកស្ដាប់។  
សប្ដាហថ្ងៃទី១១ដល់ថ្ងៃទី១៧ មករា ឆ្នាំ២០២១ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងបណ្ដាអ្នកតំណាងអនុវត្តពិធីការបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិផ្លាស់ប្ដូរថ្មី-ច្នៃប្រឌិត។ (រូបថត៖ nhandan.com.vn)
មិត្ត លីនដា នៅតាកែវ បានដាក់សំណួរសួរថា៖ “វៀតណាមទើបតែបាន បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិអំពីការផ្លាស់ប្ដូរថ្មី-ការច្នៃប្រឌិត នៅ Hoa Lac។ សូមជម្រាបកម្មវិធីថា តើមជ្ឈមណ្ឌលនេះមានលក្ខណៈពិសេស អ្វីខ្លះ?”
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ការបើកការដ្ឋានសាងសង់មជ្ឈ មណ្ឌលជាតិផ្លាស់ប្ដូរថ្មី- ច្នៃប្រឌិត គឺជាព្រឹត្តិការណ៍ដំបូងក្នុងឆ្នាំ ២០២១ អំពីការផ្លាស់ប្ដូរថ្មី-ការច្នៃប្រឌិត ដែលចាប់ផ្ដើមយុគសម័យថ្មីមួយ ដែលវៀតណាមកំពុងមានបំណងចង់ឈានទៅមុខ។ មជ្ឈមណ្ឌលជាតិ ផ្លាស់ប្ដូរថ្មី- ច្នៃប្រឌិត គឺជាទីកន្លែងប្រមូលផ្ដុំសហគ្រាស សម្ព័ន្ធក្រុម ហ៊ុនបច្ចេកវិទ្យាធំៗទាំងក្នុងស្រុកនិងអន្តរជាតិ ដោយផ្គត់ផ្គង់មូលដ្ឋានស្រាវ ជ្រាវ កន្លែងធ្វើការ សាកពិសោធន៍ផលិតផល និងលក្ខណៈហេដ្ឋារចនា សម្ព័ន្ធដ៏ល្អបំផុត ដើម្បីបម្រើការស្រាវជ្រាវ អភិវឌ្ឍគំនិតបច្ចេកវិទ្យាដោយ ស្របទៅតាមស្ដង់ដារអន្តរជាតិ។ ទន្ទឹមនោះមជ្ឈមណ្ឌលនឹងរួមបញ្ចូលគំនិត ផ្ដួចផ្ដើមច្នៃប្រឌិតនានា ទៅក្នុងប្រព័ន្ធអេកូឡូស៊ីដ៏ពេញលេញមួយ ហើយ នឹងមានការជួយគាំទ្រតាមរយៈយន្តការអនុគ្រោះសំដៅជំរុញការវិនិយោគ ការស្រាវជ្រាវអភិវឌ្ឍនិងការធ្វើពាណិជ្ជកម្មផលិតផល។ ដើម្បីជំរុញការច្នៃ ប្រឌិត នាពេលកន្លងទៅ ក្រសួងផែនការនិងវិនិយោគបានបង្កើតបណ្ដាញ ផ្លាស់ប្ដូរថ្មី-ច្នៃប្រឌិតវៀតណាម ដោយប្រមូលផ្ដុំអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ វៀតណាមលើទូទាំងពិភពលោក។ រហូតមកទល់ពេលនេះ បណ្ដាញមាន សមាជិកជាង១០០០នាក់ ហើយបានបង្កើតការិយាល័យអចិន្រ្តៃយ៍នៅ អាមេរិក អាល្លឺម៉ង់ ជប៉ុននិងអូស្ត្រាលី។ ក្នុងឱកាសពិធីបើកការដ្ឋានសាង សង់មជ្ឈមណ្ឌលនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានសម្រេចជ្រើសរើសថ្ងៃ ទី១០ មករា ជារៀងរាល់ឆ្នាំជាទិវាច្នៃប្រឌិតជាតិ។
 មិត្ត ហាក់ រស្មី នៅខេត្តស្វ័យរៀង បានដាក់សំណួរសួរថា៖ “ក្នុងបុណ្យ តេតឆ្នាំនេះ តើវិថីផ្កា Nguyen Hue ទីក្រុងហូជីមិញត្រូវបានរៀបចំឡើងដែរ ឬទេ? ប្រសិនបើមាន តើទ្រង់ទ្រាយត្រូវថយចុះបើធៀបនឹងឆ្នាំមុនៗដោយ សារផលប៉ះពាល់ពីជម្ងឺរាតត្បាតទេ? ខ្ញុំបានមកទស្សនាព្រឹត្តិការណ៍នេះ៣ លើកហើយ ឆ្នាំនេះស្ដាយបំផុតដោយសារមិនអាចទៅបាន”។
សប្ដាហថ្ងៃទី១១ដល់ថ្ងៃទី១៧ មករា ឆ្នាំ២០២១ - ảnh 2រូបភាព 3D នៃវិថីផ្កា Nguyen Hue ឆ្នាំ២០២១។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២១នេះ វិថីផ្កា Nguyen Hue ទីក្រុងហូជីមិញនៅតែបានរៀបចំឡើង ដូចធម្មតា។ នេះជាលើកទី១៨ហើយដែលវិថីផ្កានេះត្រូវបានប្រារព្ធធ្វើឡើង នៅទីក្រុងហូជីមិញក្នុងឱកាសអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ចាប់ពី លើកដំបូងនៅឆ្នាំ២០០៤មក។ ទ្រង់ទ្រាយនៃព្រឹត្តិការណ៍នេះមិនថយចុះ នោះទេ ផ្ទុយទៅវិញ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមគណៈចាត់ តាំង វិថីផ្កា Nguyen Hue ឆ្នាំ២០២១ ត្រូវបានចែកជា ២ ផ្នែក គឺ “វិថីប្រមូលផ្ដុំ អត្តសញ្ញាណ” និង “វិថីឆ្ពោះទៅអនាគត” ដោយមានរូបសណ្ឋានខុសៗគ្នាជា ច្រើន។ ដំបូងបង្អស់គឺរូបសណ្ឋានសត្វក្របី ជាសត្វសក្តិសិទ្ធិតំណាងឲ្យឆ្នាំឆ្លូវ ត្រីស័ក ២០២១ ដែលត្រូវបានគេប្រសិទ្ធនាមដ៏ជិតស្និទ្ធជា “មិត្តរបស់កសិករ”។ រូប សណ្ឋានហ្វុងក្របី បានបង្ហាញនូវការអភិវឌ្ឍដ៏រឹងមាំ ដោយគោរពតម្លៃខាង ស្មារតី និងថែរក្សាគុណធម៌ដ៏ល្អប្រសើររបស់ប្រជាជាតិវៀតណាម។ លើស ពីនេះទៅទៀត រូបសណ្ឋាន “ទីក្រុងឆ្លាតវៃ” ត្រូវបានដំឡើងនៅចុងវិថីផ្កា ដូចនឹងខ្លោងទ្វារឈានចូលអនាគត។ ការអភិវឌ្ឍយ៉ាងស្វាហាប់និងប្រកប ដោយភាពច្នៃប្រឌិតនៃទីក្រុងហូជីមិញ ត្រូវបានបង្ហាញតាមរយៈរូបសណ្ឋាន ផ្ទះ ធ្វើពីសម្ភារៈស្និទ្ធស្នាលនឹងបរិស្ថាន ដោយអនុវត្តបច្ចេកវិទ្យា ៤.០ ក្នុង គោលដៅបង្កើតឡើងរូបភាពនៃទីក្រុងមួយគួរឲ្យចង់រស់នៅ។  
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺជាមតិយោបល់ និងសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ ដែលត្រូវបានផ្ញើរមកកាន់កម្មវិធីក្នុង សប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ ដូចជាការផ្តល់មតិជាច្រើនថែមទៀតពីមិត្តអ្នកស្ដាប់ទាំងអស់។ រាល់សំបុត្រ របស់អ្នក សូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសា ខ្មែរ វិទ្យុសម្លេងវៀត ណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ