សប្ដាហ៍ពីថ្ងៃទី២៨ កញ្ញា ដល់ថ្ងៃទី៤ តុលា

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន៤២៦មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៥ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១។ 

មិត្ត Jose Ignacio Cos Lezama នៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញ់ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់វៀតណាមទៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកបានអធិប្បាយថា៖ “នេះជាដំណាក់កាលងាយស្រួលណាស់ នៅពេលដែលកិច្ចខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្តនិងសកម្មភាពជាក់ស្ដែងនានារបស់វៀតណាមនិយាយដោយឡែកនិងប្រជាជនវៀតណាមនិយាយរួមសុទ្ធតែត្រូវបានសហគមន៍អន្តរជាតិ គាំទ្រនិងវាយតម្លៃខ្ពស់”។

សប្ដាហ៍ពីថ្ងៃទី២៨ កញ្ញា ដល់ថ្ងៃទី៤ តុលា - ảnh 1 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញទៅទស្សនាគំរូដាំដើមធូរេនរបស់គ្រួសារលោក Mai Van Au នៅស្រុក Cai Lay ខេត្ត Tien Giang។ (រូបថត៖ TTXVN)

ពាក់ព័ន្ធដល់គ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃនៅតំបន់ដីសណ្ដ ទន្លេ Cuu Long ភាគខាងត្បូងវៀតណាម មិត្ត Johnny Antonio Ramirez Lopez នៅប៉េរូ បានអធិប្បាយអំពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc នៅតំបន់នេះយ៉ាង ដូច្នេះថា៖ “លោកនាយករដ្ឋមន្រ្តីបានផ្ទៀងស្ដាប់ដោយផ្ទាល់នូវការសំណេះ សំណាលនិងបំណងប្រាថ្នារបស់ប្រជាជន។ ប្រការនេះជួយឲ្យខ្ញុំយល់កាន់ តែច្បាស់អំពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងពិតប្រាកដដែល អាជ្ញាធរនិងប្រជាជនវៀតណាមបងប្អូនកំពុងឆ្ពោះទៅរក។ នោះគឺចាត់ទុក ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតនិងការជ្រាបចូល នៃទឹកប្រៃជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសកម្មភាពសំខាន់ៗដូចជា សកម្មភាពកសិកម្ម”។

ពីរាជធានីភ្នំពេញ កម្ពុជា មិត្ត គីម តារ៉ែត បានផ្ញើរក្ដីអបអរសាទរចំពោះ ប្រជាជនវៀតណាមនិយាយរួមនិងទីក្រុងដាណាំងនិយាយដោយឡែក នៅពេលដែលអ្នកជម្ងឺ Covid-19 ចុងក្រោយនៃទីក្រុងដាណាំងបានជាសះ ស្បើយហើយចាកចេញពីមន្ទីរពេទ្យ។ មិត្តអ្នកស្ដាប់រូបនេះចែករំលែកថា៖ “ទោះបី ទីក្រុងដាណាំងជាកន្លែងដំបូងដែលកើតមានរលកទី២នៃជម្ងឺ Covid-19 នៅវៀតណាមដោយមានអ្នកឆ្លងសរុបជិត៤០០នាក់ក៏ដោយ ប៉ុន្តែក្រោយរយៈពេលតែ២ខែប៉ុណ្ណោះ ទីក្រុងនេះមិនមានអ្នកជម្ងឺ Covid-19 ទៀតឡើយ ខណៈដែលប្រទេសវៀតណាមក៏បានឆ្លងកាត់រយៈពេល១ខែ ដែលមិនកត់ត្រាករណីឆ្លងថ្មីក្នុងសហគមន៍នោះឡើយ។ លទ្ធផលនៃពិត ជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសក្នុងបរិបទដែលបរិមាណ ករណីឆ្លង Covid-19 ថ្មីកំពុងកើនឡើងវិញនៅប្រទេសអឺរ៉ុបមួយចំនួន។ ខ្ញុំសូមផ្ញើរក្ដីអបអរសាទរចំពោះប្រជាជនវៀតណាមទាំងអស់”។

សប្ដាហ៍ពីថ្ងៃទី២៨ កញ្ញា ដល់ថ្ងៃទី៤ តុលា - ảnh 2ក្នុងបុណ្យសំពះព្រះខែ កុមារតែងតែចូលរួមលេងល្បែងប្រជាប្រិយជាច្រើនដូចជា ដង្ហែគោម រាំរបាំ ម៉ុងសាយ ច្រៀង តុបតែងស្ពុកផ្លែឈើ ហើយទទួលអំណោយ។ 

ក្រៅពីការចែករំលែកយ៉ាងស្មោះស្ម័គ្រពោលខាងលើ យើងខ្ញុំក៏ ទទួលបានសំណួរគួរឲ្យទាក់ទាញមួយចំនួនពីមិត្តអ្នកស្ដាប់។ មិត្ត ចាន់ សុផា នៅកម្ពុជា បានសួរថា៖ “តើសកម្មភាពអំណរសាទរបុណ្យសំពះព្រះខែ នៅវៀតណាមត្រូវដាក់កំហិតដោយសារជម្ងឺរាតត្បាតដែរឬទេ? ក្នុងឱកាស នេះ តើកុមារនៅវៀតណាមតែងតែចូលរួមសកម្មភាពអ្វីៗ?”

មិត្តចាន់ សុផានិងលោកអ្នកនាងជាទីមេត្រី ដោយសារជម្ងឺ Covid-19 សកម្មភាពអំណរសាទរបុណ្យសំពះព្រះខែឆ្នាំ២០២០នៅវៀតណាមក៏រង ផលប៉ះពាល់ដែរ ប៉ុន្តែបរិយាកាសនៃពិធីបុណ្យឆ្នាំនេះនៅតែសប្បាយអ៊ូអរ ណាស់។ នៅតាមទីក្រុងធំៗដូចជាទីក្រុងហាណូយនិងទីក្រុងហូជីមិញ កន្លែងកំសាន្តជាច្រើននៅតែត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ ហើយទាក់ ទាញមនុស្សយ៉ាងច្រើនកុះករដូចជាវិថី Hang Ma នៅទីក្រុងហាណូយ វិថី ចង្កៀងគោម Luong Nhu Hoc និងវិថីដើរថ្មើជើង Nguyen Hue នៅទីក្រុង ហូជីមិញ។ ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល ក៏ដូចជាបណ្ដាអង្គ ការមហាជន អង្គការសង្គមក៏បានរៀបចំសកម្មភាពអំណរសាទរបុណ្យសំពះ ព្រះខែសម្រាប់កុមារដែលមានស្ថានភាពរស់នៅលំបាក ហើយរៀបចំការ ប្រគល់អំណោយ អាហារូបករណ៍ជូនចំពោះកុមារក្រីក្រតែរៀនសូត្រពូកែ និងកុមារក្នុងគ្រួសារមានគុណូបការៈ ជាដើម។ ក្នុងបុណ្យសំពះព្រះខែ កុមារតែងតែចូលរួមលេងល្បែងប្រជាប្រិយជាច្រើនដូចជា ដង្ហែគោម រាំរបាំ សត្វតោ ច្រៀង តុបតែងស្ពុកផ្លែឈើ ហើយទទួលអំណោយ។

លោកអ្នកនាងជាទីមេត្រី! នាពេលកន្លងទៅ ដោយសារស្ថានភាពជម្ងឺ Covid-19 នៅវៀតណាមត្រូវបានគ្រប់គ្រងយ៉ាងល្អបង្គួរ បណ្ដាសកម្មភាព សេដ្ឋកិច្ចវប្បធម៌និងសង្គមក្នុងប្រទេសក៏ដូចជាសកម្មភាពជួបប្រាស្រ័យ សហប្រតិបត្តិការអន្តរជាតិ ក៏កំពុងត្រូវបានស្ដារឡើងវិញជាបណ្ដើរៗ។ ចាប់ ពីថ្ងៃទី២ដល់ថ្ងៃទី៤តុលាខាងមុខនេះ ពិធីបុណ្យវប្បធម៌វៀតណាម-អាល្លឺម៉ង់ Kulturfest ឆ្នាំ២០២០នឹងត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ បន្តទៅ នេះ យើងខ្ញុំសូមផ្ដល់ព័ត៌មានបន្ថែមទៀតស្ដីពីព្រឹត្តិការណ៍នេះតាមសំណើ របស់មិត្ត Diter Leupold នៅអាល្លឺម៉ង់។

ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-អាល្លឺម៉ង់និងរំលឹកខួបលើកទី៣០ទិវាបុណ្យជាតិសហព័ន្ធ អាល្លឺម៉ង់ វិទ្យុសម្លេងវៀតណាមសហការជាមួយសមាគមន៍សហគ្រាសខ្នាត តូចនិងមធ្យមវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Huong Sen រៀបចំពិធីបុណ្យ វប្បធម៌វៀតណាម-អាល្លឺម៉ង់ Kulturfest ២០២០នៅមជ្ឈមណ្ឌលសន្និសីទ លេខ៣៧ វិថី Hung Vuong ទីក្រុងហាណូយ។ ពិធីបុណ្យនេះចម្លងពីពិធី បុណ្យ Oktoberfest ដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ ក្នុងគោលដៅឧទ្ទេសនាម និងផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារដ៏វិសេសវិសាលរបស់អាល្លឺម៉ង់ចំពោះ ប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ។ ព្រឹត្តិការណ៍នេះថែមទាំងជំរុញ ការយល់ដឹងគ្នា ការជួបប្រាស្រ័យខាងវប្បធម៌និងកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចរវាងវៀតណាមជាមួយអាល្លឺម៉ង់និយាយដោយឡែកនិងប្រទេសអឺរ៉ុប នានានិយាយរួម ឲ្យកាន់តែស្អិតរមួតថែមទៀតផងដែរ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺជាមតិយោបល់និង សំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ដែលត្រូវបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាការផ្ដល់ មតិជាច្រើនថែមទៀតពីប្រិយមិត្តទាំងអស់។ រាល់សំបុត្រ អ៊ីម៉ែលរបស់ប្រិយ មិត្តសូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀត ណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ អ៊ីម៉ែល៖ vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ