VAN DO -  
(VOVWORLD) -នៅក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំ នឹងឆ្លើយសំនួរថា៖ តើសិល្បះ Beatbox នៅវៀតណាមមានការអភិវឌ្ឍន៍យ៉ាងដូចម្តេច? របស់មិត្តធិកានៅ ភ្នំពេញ (កម្ពុជា) និងមិត្តអ្នកស្ដាប់មួយចំនួនទៀត។ សូមអញ្ជើញលោកអ្នកនាង តាមដានស្ដាប់៖
Beatbox គឺជាផ្នែកមួយនៃកត្តាមូលដ្ឋាននៅក្នុង hiphop ។ Beatbox អាចយល់សាមញ្ញថា៖អ្នកសំដែងបាន ប្រើមាត់និងសម្លេងរបស់ខ្លួនដើម្បីបង្កើតសម្លេងរបស់ ឧបករណ៍បុរាណនិងទាន់សម័យដូចជាឧបករណ៍ស្គរ ឌីជេ និងប្រភេទសូរសម្លេង ផ្សេងៗ។ នៅពេលដែលយើងធ្វើសំឡេងផ្ទាល់ពីមាត់ជាមួយនឹងសម្លេងខុសៗគ្នា យើងអាចហៅវាថា Beat ហើយអ្នកបង្កើតសម្លេងនិងសូរសង្វាក់ខុសគ្នាក្នុង Beatbox ត្រូវបានហៅថា beatboxer។
សិល្បះ Beatbox នៅវៀតណាម |
Beatbox ត្រូវបានគេចាត់ទុកជាប្រភេទសិល្បៈថ្មីមួយនៅវៀតណាម។ រូបភាពមិត្តវ័យក្មេង មានសម្លៀកបំពាក់ទាន់សម័យ សកម្មក្នុងវីឌីអ៊ូនៅលើគេហទំព័រ YouTube នាពេលថ្មីៗនេះបានបង្ហាញការពេញនិយមមួយនៅក្នុងប្រទេសវៀតណាម។
លើសពីនេះទៀតការប្រកួតមួយចំនួនត្រូវបានប្រារព្ធធ្វើនៅប្រទេសវៀតណាមផងដែរ។នេះគឺជាថ្មលើកទឹក ចិត្តនិងជាជំហានសំខាន់សម្រាប់ Beatboxer វៀតណាម។ មិត្ត Phuong Linh (វិទ្យាល័យ Viet Duc) ជាមនុស្សថ្មីម្នាក់ដែលទើបមាន និស័យជា មួយ Beatbox បានអោយដឹងថា៖
"Beatbox ទើបតែបាននាំចូលក្នុងប្រទេសវៀតណាមក្តី ប៉ុន្តែវាត្រូវបានមិត្តវ័យ ក្មេងពេញ និយមចូលចិត្តជាច្រើន។ សម្រាប់អ្នកដែលហាត់វាក្លាយជាទម្លាប់មាត់មិនដំណើរការវាមិនអាចទ្រាំទ្របានសូម្បីនៅពេលដើរឡើងជណ្ដើរក៏ដោយ។ ហើយមិនត្រឹមតែមិត្ត ប្រុសៗទេ មិត្ត ស្រីៗជាច្រើននាក់ក៏ត្រូវបានទាក់ទាញផងដែរដោយសម្លេងរបស់ beatbox។”
Beatboxer Trung Bao |
ទោះយ៉ាងណាក៏ដោយដើម្បីអាចសម្ដែងបាន អ្នកហាត់ត្រូវតែចំណាយពេលហ្វឹកហាត់ជាច្រើន។Beatboxer Trung Bao ដែលទើបដណ្ដើមបានពានរង្វាន់ Beatbox solo អន្តរជាតិ២០១៧ ដោយមានឈ្មោះថា " World Beatbox Camp 2017" បានអោយដឹងថា៖ "នេះមិនមែនជាប្រភេទសិល្បះងាយរអនុវត្តទេ។ដោយសារតែ ក្លាយទៅជាBeatboxer ជំនាញមានន័យថាអ្នកត្រូវតែយកឈ្នះលើបច្ចេកទេសទាំងអស់របស់អ្នកចម្រៀងផង និងអ្នកលេងឧបករណ៍ភ្លេងទៀតផង៖
“ ដើម្បីរៀនសូរសម្លេងមូលដ្ឋានគឺត្រូវចំណាយពេលពី ២ ទៅ ៣ ខែ។ នាគ្រាដើមដំបូង ត្រូវរៀនសូរសម្លេង Kick drum, Snare drum និង hi – hat ។ បន្ទាប់ពីនោះយើងអាចបង្កើតសម្លេងពិបាកថែមទៀត ដូចជា៖ ភ្លេងចង្វាក់តន្រ្តី DJ, Jazz ។ និងក្លាយទៅជាBeatboxerជំនាញ ក្រៅពីការមានទេពកោសល្យ យើងត្រូវមានចំណង់ចំណូលចិត្តរឹងមាំនិងការតស៊ូផងដែរ"។
សិល្បះ Beatbox នៅវៀតណាម |
យោងតាមបណ្ដា Beatboxer ថា៖នៅវៀតណាមមិនមានឯកសារផ្លូវការណាមួយបង្រៀន Beatboxទេ។ មិត្តវ័យក្មេងតែងតែចូលមើលលើអ៊ីនធឺណិតដើម្បីស្វែងរកឯកសារ ហើយមើល Clip បរទេសដើម្បីរៀនសូត្រដោយខ្លួនឯង ហើយបន្ទាប់មកចែករំលែកជាមួយមិត្តភក្តិ និងបង្កើតសម្លេងផ្ទាល់ខ្លួនរបស់ពួកគេ។ ចំណង់ចំណូលចិត្តនេះបានអូសអ្នកចូលចិត្ត Beatbox ទាំងអស់ខិតជិតជាមួយគ្នា។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថាលោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email: vov5khmer@gmail.com។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
VAN DO