ស្វែងយល់អំពី​ លេណដ្ឋាន ​Vinh Moc ស្រុក Vinh Linh ខេត្ត Quang Tri

ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសជាតិ វិទ្យុសម្លេង​វៀតណាម
 ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៨៧ មកពីប្រទេសនិងតំបន់ដែនដីជាច្រើនលើ
ពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទចំនួន
៣មកពីកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអស់លោកអ្នកដែលបានផ្ញើសំ
បុត្រនិងទូរស័ព្ទមកកាន់យើងខ្ញុំ។

          ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្ត​ កង់ 
សុទ្ធារិទ្ធិ ពីរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) យើងខ្ញុំសូមអញ្ជើញលោកអ្នក
នាងធ្វើការស្វែងយល់អំពី​លេណដ្ឋាន ​Vinh Moc ស្រុក Vinh Linh ខេត្ត Quang Tri 
(ភាគកណ្ដាលវៀតណាម) ទីមកដល់របស់ភ្ញៀវទេសចរណ៍ជាច្រើនកុះករ។

ស្វែងយល់អំពី​  លេណដ្ឋាន ​Vinh Moc ស្រុក Vinh Linh ខេត្ត  Quang Tri  - ảnh 1
លេណដ្ឋាន Vinh Moc

ស្វែងយល់អំពី​  លេណដ្ឋាន ​Vinh Moc ស្រុក Vinh Linh ខេត្ត  Quang Tri  - ảnh 2
លេណដ្ឋាន Vinh Moc

Vinh Linh ជាស្រុកមួយនៅភាគខាងជើងខេត្ត Quang Tri ត្រូវបានបែង​ចែកជា
២ដោយ​ វិតារន្ដរ១៧ តាមកិច្ចព្រមព្រៀង Geneva ឆ្នាំ១៩៥៤។ ចាប់ពីឆ្នាំ ១៩៦៥ ​ អាមេ
រិកបានចាប់ផ្តើមសង្គ្រាមបំផ្លាញភូមិភាគខាងជើងវៀតណាម ដោយកម្លាំងទ័ពអា
កាស​ ហើយទឹកដី Vinh Linh បានក្លាយទៅជាទីកន្លែងប្រជុំគ្រាប់​បែកនៃសមរភូមិ
ទាំងមូល។ ក្នុងរយៈពេលពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧២ តំបន់ដី Vinh Linh ​នេះមានផ្ទៃ
ដីជាង៨២០គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ ត្រូវទទួលគ្រាប់បែកចំនួន៥០ហ្មឺនតោន និង
គិតជាមធ្យម មនុស្សម្នាក់នៅទីនេះត្រូវទទួល៧តោនគ្រាប់បែក។


ស្វែងយល់អំពី​  លេណដ្ឋាន ​Vinh Moc ស្រុក Vinh Linh ខេត្ត  Quang Tri  - ảnh 3
ភ្ញៀវទេសចរនឹងចាប់អារម្មណ៍ខ្លាំងចំពោះជួរអក្សរធំមួយ ក្នុងបន្ទប់តាំងបង្ហាញ៖ រស់ឬមិនរស់ ដែលបានដកស្រង់ពីរឿង Hamlet របស់អ្នកអក្សរសាស្ត្រអង់គ្លេស William Shakespeare

ប្រព័ន្ធភូមិក្រោមដី-លេណដ្ឋាន Vinh Linh ត្រូវបានបង្កើតឡើងដើម្បីប្រជា​ជន​
រស់​នៅ ​តស៊ូប្រឆាំង និងលេណដ្ឋាន Vinh Moc គឺគួរអោយយកចិត្ត​ទុក​ដាក់​បំផុត។


ស្វែងយល់អំពី​  លេណដ្ឋាន ​Vinh Moc ស្រុក Vinh Linh ខេត្ត  Quang Tri  - ảnh 4
លេណដ្ឋាន Vinh Moc

លេណដ្ឋាន Vinh Moc ត្រូវបានជីកក្នុងរយៈពេល២ឆ្នាំ ដោយមានប្រវែង​សរុប​ជិត​២គីឡូម៉ែត្រ ហើយបានបែងចែកជា៣ជាន់៖ ជាន់ទីមួយមានជំរៅ១៣​ម៉ែត្រ​ ជាន់ទី២ 
មានជំរៅ១៥ម៉ែត្រ និងជាន់ទី៣ មានជំរៅជាង២៣ម៉ែត្រ និង១៣​ទ្វារចេញចូល។លេណ
ដ្ឋាននេះត្រូវបានកសាងឡើងដូចជាភូមិមួយក្រោមដី ​ដោយមាន៩៤គ្រួសារ មានសាល
ប្រជុំ មានអណ្ដូង ឃ្លាំងអង្ករ បន្ទប់មន្ទីរពេទ្យ …លៗ។ មកទស្សនាតំបន់កេរ្ត៍ដំណែល 
Vinh Moc ភ្ញៀវទេសចរនឹងចាប់អារម្មណ៍​ខ្លាំង​ចំពោះជួរអក្សរធំមួយ ក្នុងបន្ទប់តាំង
បង្ហាញ៖ រស់ឬមិនរស់ ដែលបានដក​ស្រង់ពីរឿង Hamlet របស់​អ្នកអក្សរសាស្ត្រអង់
គ្លេស William Shakespeare​ឃ្លានេះកាន់តែមានអត្ថន័យជ្រាលជ្រៅថែមទៀត និងធ្វើ
រញ្ជូលចិត្តយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរ ដោយសារនៅក្បែរូបថតជនបទមួយដ៏សម្បូរ
ធូធារ នាខែកុម្ភះឆ្នាំ១៩៦៥នេះ គឺរូបថតជនបទនេះ ត្រូវគ្រាប់បែកបំផ្លាញ់។ អធិ
ប្បាយអំពីប្រការនេះ លោកស្រី Thuy An មន្ត្រីមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត 
Quang Tri បានអោយដឹងថា៖

          “ ដោយសារភាពឃោឃៅរបស់សង្គ្រាម បានបង្ខំអោយមនុស្សនៅទីនេះត្រូវ​ជ្រើស
រើសដំណោះស្រាយចំនួន២តែប៉ុណ្ណោះគឺ ត្រូវចាកចេញពីទីនេះ ឬចូលក្នុងក្រោមដី 
ហើយប្រជាជនស្រុកVinh Moc បានជ្រើសរើសដំណោះស្រាយទី២។ ​រសឬមិនរស ត្រូវ
បានប្រជាជន Vinh Moc ឆ្លើយតបវិញដោយសកម្មភាពមួយ​ គឺទារកចំនួន១៧នាក់
ត្រូវបានសម្រាលនៅទីនេះ ចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨។”

លេណដ្ឋានមិនគ្រាន់តែជាទីកន្លែងការពារអាយុជីវិតសំរាប់ប្រជាជន Vinh Moc
ប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជនរស់នៅ តស៊ូប្រឆាំងនឹងសត្រូវនៅ​លើ​ស្រុកកំណើត
របស់ខ្លួនប្រមូលផ្តុំអាវុធ ស្បៀងអាហារ ជួយសង្គ្រោះយុទ្ធជនជំងឺ។

          ឆ្នាំ ១៩៧៦ ក្រសួងវប្បធម៌ និងព័ត៍មានវៀតណាមបានទទួលស្គាល់ភូមិ​លេណ
ដ្ឋាន Vinh Moc ជាកេរ្តិ៍ដំណែលជាតិ ហើយបញ្ជូលក្នុង​បញ្ជីរាយនាម​កេរ្តិ៍ដំណែលសំខាន់
ពិសេស។

          មិត្ត កង់ សុទ្ធារិទ្ធិ និងមិត្តអ្នកស្ដាប់ជាទីមេត្រី ​សង្ឃឹមថាមិត្តពេញ​ចិត្តជា​មួយ
​ពត័មានពោលខាងលើ។ រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖​កម្មវិធី
ផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀត​ណាម លេខ៤៥
វិថី Ba Trieuខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។
នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់របស់យើងខ្ញុំ​​សូ​មបញ្ចប់នៅត្រឹមនេះ។សូមជួបអស់
ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ