VANDO -  
(VOV WORLD) /  
(VOV World)_មានសភាពអ៊ូអរ សស្រាក់សស្រាំ និងសម្បូររុងរឿងជាបណ្ដា
ចំណុចលេចធ្លោនៅពេលដែលនិយាយអំពីរដ្ឋធានីហាណូយ(ប្រទេសវៀតណាម)។ ប៉ុន្តែ ទន្ទឹមនឹងនោះ ហាណូយនៅមានចំណុចដ៏ជ្រាលជ្រៅអណ្ដែតអណ្ដូងធ្វើអោយ អ្នកផងទាំងពួងពេលដែលឃ្លាតឆ្ងាយនៅតែអាឡោះអាល័យជានិច្ច។ នោះគឺសំ
ណង់ ស្ថាប័ត្យកម្ម ផ្កាយីហ៊ុប ឬពេលផឹកកាហ្វេជាមួយមិត្តភក្តិ។
|
ហាងកាហ្វេចល័តតាមដងវិថី |
ក៏មកពីគ្រាប់កាហ្វេ Buon Me Thuot ចាតំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម ប៉ុន្តែ ហាងកាហ្វេចល័តមិនជ្រើសរើសទីកន្លែងដូចហាងកាហ្វេប្រពៃណីដែលបរិ
យាកាសស្ងៀមស្ងាត មានការតុបតែងលំអរទេ។ ហាងកាហ្វេចល័តនេះបាននាំរស់
ជាតិកាហ្វេឈ្ងុយឆ្ងាញ់ទៅដល់គ្រប់ដងវិថីហាណូយ ដោយរទេះសណ្ដោង ឬកង់
ដោយមានផ្ទុកគ្រប់របស់របរផ្សេងៗ។បង Nguyen Duc Trung ជនមួយនាក់នៅ មណ្ឌលនគរ Thang Long - សង្កាត់ Yen Hoa ខ័ណ្ឌ Cau Giay បានអោយដឹងថា៖
“ ខ្ញុំឃើញថា៖ផឹកកាហ្វេតាមរបៀបនេះសន្សំសំចៃពេលវេលាបានច្រើន
ដោយសារយើងត្រូវរង់ចាំអស់តែប៉ុន្មាននាទី។ បន្ទាប់នោះ អាចផឹកកាហ្វេនេះនៅ
ក្នុងការិយាល័យរបស់ខ្លួន ឬក្នុងពេលដើរ។ ទីពីរគឺតំលៃថោក ស្មើនឹងពាក់កណ្ដាល បើប្រៀបនឹងកាហ្វេក្នុងហាង។”
ប្រសិនបើ កាហ្វេមួយកែវនៅក្នុងហាងមានតំលៃគិតជាមធ្យមពី២០ដល់២
៥ពាន់ដុងវៀតណាម នោះ ឥឡូវនេះ គ្រាន់តែចំណាយមួយម៉ឹនដល់មួយម៉ឹនប្រាំពាន់ដុងវៀតណាម មិត្តអាចពិសារកាហ្វេក្តៅឈ្ងុយ១កែវក្នុងរដូវត្រជាក់ឬកាហ្វេ
ទឹកកក់នៅរដូវក្តៅហើយ។ ដូច្នេះ កាហ្វេចល័តនេះបានឆ្ពោះទៅបណ្ដាមុខសញ្ញា
ជាអ្នក មានចំណូលទាប ដូចជា៖និស្សិត ពលករទូទៅ ឬអ្នកជាប់រវល់កិច្ចការ…។ល។
|
ហាងកាហ្វេចល័តនាំរស់ជាតិកាហ្វេឈ្ងុយឆ្ងាញ់ទៅដល់គ្រប់ដងវិថីហាណូយ |
Arobi កាហ្វេ, Rome កាហ្វេឬ Double កាហ្វេជាបណ្ដាពាណិជ្ជសញ្ញាកាហ្វេដែលបានពេញនិយមជាច្រើនក្នុងរបៀបលក់ចល័ត។ កាហ្វេចល័តត្រូវបាន ដាក់
ក្នុងកែវ ជ័រយកទៅពិសារ ឬពិសារនៅនឹងកន្លែងក៏បានដែរ។ មិនគ្រាន់តែប៉ុណ្ណោះ
ទេ អតិថិជនអាចទិញកាហ្វេតាមការហៅទូរស័ព្ទទៀតផង។
បង Nguyen Van Duy -នាយកសាខាប្រចាំនៅភាគខាងជើងវៀតណាម-នៃ ពាណិជ្ជសញ្ញា Arobi កាហ្វេបានចែករំឡែកថា៖
“ ក្នុងរយៈពេលខាងមុខនេះ យើងខ្ញុំមានផែនការជំរុញការអភិវឌ្ឍន៍អោយខ្លាំងក្លាជាងទៀត នៅទីក្រុង Bien Hoa និងរដ្ឋធានីហាណូយ។ យើងខ្ញុំបានដាក់ គោលដៅលក់់ដាច់៤៥ពាន់កែវក្នុង១ខែ ដើម្បីនាំ Arobi ក្លាយទៅជាពាណិជ្ជ
សញ្ញា ដ៏ល្បីឈ្មោះនៅក្នុងនិងក្រៅប្រទេស។”
កាហ្វេចល័តបានមានវត្តមាននៅប្រទេសជាច្រើនលើពិភពលោក។ និងនៅ រដ្ឋធានីហាណូយ កាហ្វេចល័តបានរួមចំណែកចូលក្នុងឃ្លាំងម្ហូបអាហារតាមដង
វិថី នាំមកនូវរូបភាពទាក់ទាញជាច្រើនថែមទៀតចំពោះជនវៀតណាម និងជន បរទេសទៀតផង៕
VANDO
-VOV WORLD