អត្ថន័យរបស់ទិវានារីវៀតណាមទី២០តុលា
ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានលិខិត និងទូរស័ព្ទចំនួន១៣២មកពីប្រទេស២៦លើពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មេរទទួលបានលិខិតរបស់មិត្ត កែវ ពីសី មិត្តប៊ុនហែង
មកពិខេត្តសៀមរាប និងមិត្តមួយចំនួនទៀតមកពីភ្នុំពេញ(កម្ពុជា) និងហាណូយ
(វៀតណាម)។ សូមអរគុណមិត្តទាំងឡាយដែលបានផ្ញើរលិខិតនិងemailឲ្យយើង
ខ្ញុំ។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ណេលនេះ តាមសូមណូមពររបស់មិតចរិយា
យើងខ្ញុំសូមឧទ្ទេសនាមអំពីទិវានារីវៀតណាមថ្ងៃទី២០តុលា។
|
អប់អរសាទរទិវានារីវៀតណាមថ្ងៃទី២០តុលា |
មិត្តចរិយានិងមិត្តទាំងអស់ជាមេត្រី!
នាថ្ងៃទី២០តុលាឆ្នាំ១៩៣០ សម្ព័ន្ធសមាគមនារីវៀតណាមបានបង្កើត ឡើងនិងពីពេលនោះមកថ្ងៃទី២០តុលាជារៀងរាល់ឆ្នាំបានកំណត់ធ្វើជា
ទិវាប្រពៃណីនិងលើកដំកើងនារីវៀតណាម និងយកឈ្មោះថា “ទិវានារីវៀត
ណាម”។ ក្នុងរយៈកាលជាង៨០ឆ្នាំកន្លងទៅ ដោយមានសមាជិកាជំនួនជាង១៥
លាននាក់ សម្ព័ន្ធសមាគមនារីវៀតណាមបានដឹកនាំនិងជួយនារីវៀតណា
អះអាងនូវតួនាទីរបស់ខ្លួនក្នុងសង្គម។នារីម្នាក់ៗបានមានឱកាសទាក់ទង់ផ្ទាល់
ក្នុងវិស័យជាច្រើនដូចជាអប់រំ វិទ្យាសាស្រ្ត បច្ចេកទេសព័តមានជាដើម។ ដើម្បី
លើកដំកើងតួនាទីក៏ដូចជាការទទួលស្គាល់ស្នាដៃរបស់នារី ចាប់ពីឆ្នាំ២០០៣
សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំប្រគល់រង្វាន់សម្រាប់នារីវៀតណាម។
ទន្ទឹមនឹងនោះ រង្វាន់ Kovalevskaia ជាសកម្មភាពប្រចំាឆ្នាំរបស់សម្ព័ន្ធសមាគម
នារីវៀតណាម សំដៅលើកដំកើងសមូហភាពនិងបុគ្គលជាអ្នកវិទ្យាសាស្ត្រនារី
ឆ្នើមនិងអះអាងនូវតួនាទីរបស់អ្នកវិទ្យាសាស្រ្តស្រីវៀតណាមលើវិស័យស្រាវ
ជ្រាវវិទ្យាសាស្រ្ត។
ក៏ដូចជាទិវានារីអន្តរជាតិថ្ងៃទី៨មិនា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅ
វៀតណាម សកម្មភាពអបអសារទថ្ងៃទី២០តុលាត្រូវបានយកចិត្តទុកដាក់ជាពិសេស។ស្ថាប័នក៏ដូចជាក្រុមហ៊ុនជាច្រើនបានរៀបចំប្រគល់រង្វាន់សម្រាប់នារី ដោយមានស្នាដៃឆ្នើមក្នុងបណ្តាចលនាប្រលងប្រណាំងដូចជាចលនា នារី
សកម្មរៀនសូត្រធ្វើពលកម្មច្នៃប្រឌិត កសាងក្រួសារសុភមង្គលជាដើម។ ស្តី
អំពីថ្ងៃទី២០តុលា បងស្រី Le Hanh Nguyen កម្មាភិបាលក្រុមហ៊ុន Z176ក្រ
សួងការពារជាតិវៀតណាមចែករំលែកថា៖
"ថ្ងៃទី២០តុលា ជាថ្ងៃដើម្បីលើកដំកើងនារី លើកដំកើងអ្នកម្តាយ បងប្អូននារីដែលជានិច្ចកាលធ្វើល្អការងាររបស់រដ្ឋផងនិងរបស់គ្រួសារ
ផង។ ក្នុងឱកាសនេះ យើងខ្ញុំបានបំផុសចលនាជាច្រើនក្នុងនោះមានការ
ប្រឡង “គំរូនារីវៀតណាមជឿជាក់លើខ្លួនឯង។ បងប្អូនស្រីក្នុងក្រុមហ៊ុន
ចូលរួមយ៉ាងសកម្ម”។
មិត្តចករិយានិងលោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា៖មិត្តពេញចិត្តជាមួយព័ត៍មានពោលខាងលើ។នាទីប្រអប់សំបុត្រ
មិត្តអ្នកស្តាប់ របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។ សូមផ្ញើរាល់សំបុត្រនិងការ
រួមមតិមក ៖កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសារបរទេស វិទ្យុ
សម្លេងវៀតណាម លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ
Email : vov5khmer@yahoo.com.vn៕