ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ
(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ ការណាល់ផ្សាយជា
ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រមួយចំនួន មកពីប្រទេស
និងតំបន់ដែនដីទូទាំងពិភពលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបាន
សំបុត្រចំនួន៣ មកពីមិត្តអ្នកស្ដាប់ អ៊ុំសាវឿននិង រិន្តាធិនមកពីខេត្តកណ្តាលនិង
ខេត្តស្វាយរៀង ប្រទេសកម្ពុជានិងមិត្តសុខពិសី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក
ស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីឆាកល្ខោនកណ្តាល
វាលនៅ វិថីដើរដោយថ្មើជើងនៃទីក្រុងហាណូយតាមសំណូមពររបស់មិត្តអ្នកស្តាប់
សុខ ពិសី។
|
ទិដ្ឋភាពសម្តែងសិល្បៈលើវិថី Hang Buom នាចុងសប្តាហ៍ |
មិត្តសុខពិសីនិងមិត្តអ្នកស្តាប់ជាទីមេត្រី!
វិថីបុរាណហាណូយដោយឈ្មោះមួយទៀតគេហៅថា “វិថីក្រុងហាណូយ
ទាំង៣៦” រួមជាមួយឈ្មោះសាមញ្ញដូចជា Hang Khoai, Hang Duong, Hang Muoi
ដែលតាំងពីយូរណាស់តំណាងឲ្យទីក្រុងហាណូយ។ ជាពិសេស ចាប់ពីថ្ងៃ ទី១ខែ
កញ្ញាឆ្នាំ២០១៦ ក្រុងហាណូយបានចាប់ផ្តើមបើកឲ្យដំណើរការវិថីដើរថ្មើ ជើងជុំ
វិញបឹង Hoan Kiem នៅម៉ោងចាប់ពី១៩ដល់ម៉ោង២៤ថ្ងៃសុខ សៅរ៍និង អាទិត្យ។
គ្រាន់តែដើរតាមវិថីនេះម្តងៗមិត្តនឹងប្រទះឃើញនូវជីវភាពចម្រុះព័ណ៌ ពីក្រុម
គ្រួសារបណ្តើរកូន ក្រុមយុវជនរាំសប្បាយ ទៅដល់ភ្ញៀវទេសចរគ្រប់ជាតិសាស
ន៍សំណេះសំណាល់យ៉ាងអូរអរសប្បាយ។ ការចាប់អារម្មណ៍មួយទៀតមិនអាច
រំលងបាន នោះគឺភ្លក់រស់ជាតិចំណីអាហារដ៏សម្បូរបែបនៅវិថីបុរាណហាណូយ។
រួមជាមួយគ្នានោះនៅពេលយប់ ទីនេះនឹងក្លាយទៅជាឆាកសម្តែងសិល្បៈ
កណ្តាលវាលដោយក្រុមសិល្បៈទាំងជំនាញនិងមិនជំនាញសម្តែង ពីប្រភេទតន្ត្រី
ប្រពៃណី ប្រជាប្រិយទៅដល់ការប្រគុំតន្ត្រីសម័យទំនើប ដែលទាក់ទាញភ្ញៀវ
ទេសចរជាច្រើនរូប។
“នេះជាលើកដំបូងដែលខ្ញុំបានទស្សនាការសម្តែងសិល្បៈកណ្តាលវាល
ផ្ទាល់ដូច្នេះ។ មុននេះ ខ្ញុំធ្លាប់ស្តាប់ចម្រៀង Xam និងចម្រៀង Chau van លើ
កញ្ចក់ទូរស្សន៍ប៉ុន្តែមិនសូវចាប់អារម្មណ៍ទេ។ ប៉ុន្តែថ្ងៃនេះបានស្តាប់ផ្ទាល់ គឺគួរ
ឲ្យចាប់ អារម្មណ៍ណាស់។ ខ្ញុំក៏ភ្ញាក់ផ្អើលដែរ ពេលដឹងថា ការសម្តែងនេះគឺ
សុទ្ធតែឥត គិតថ្លៃ។ ខ្ញុំសង្ឃឹមថា នឹងមានឆាកសម្តែងដូច្នេះឲ្យបានច្រើនថែម
ទៀត”។
នោះជាការចែករំលែករបស់អ្នកស្រី Hang នៅ ខ័ណ្ឌ Hoai Duc ទីក្រុង
ហាណូយពេលអ្នកស្រីនិងក្រុមគ្រួសារមកទស្សនាបរិយាកាសនិងការសម្តែង
សិល្បៈកណ្តាលវាលនៅវិថីដើរថ្មើជើងនៃទីក្រុងហាណូយ។ គ្មានអ្វីអស្ចារ្យជាង
ពេលដែលបានដើរលំហែកាយក្នុងបរិយាកាសត្រជាក់តិចៗនៃរដូវត្រជាក់ហា
ណូយ ដែលមានក្លិនក្រអូបរបស់ផ្កា Sua និងស្តាប់កំសាន្តចង្វាក់ភ្លេងរបស់ ក្រុម
សិល្បៈមិនជំនាញ ឬ សិល្បៈករ សិល្បៈការិនីជំនាញមកពីរោងមហោស្រព ធំៗ
នៃទីក្រុងហាណូយ។ ប្រហែលជា ជាងពេលណាៗទាំងអស់ សិល្បៈករ សិល្បៈ
ការិនីបានខិតមកជិតជាមួយទស្សនិកជនដូចសពថ្ងៃ។នោះជាឆាកល្ខោន
សម្តែងសម្រាប់ទស្សនិកជនគ្រប់វ័យអាយុ ដែលនៅទីនេះ សិល្បៈករ សិល្បៈកា
រិនី មានឱកាសបង្ហាញនូវសមត្ថភាពរបស់ខ្លួន។ សិល្បៈការិនីច្រៀងចម្រៀងប្រជា
ប្រិយ Xam Le Xuan Quynh នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍តន្ត្រីសិល្បៈវៀតណាម
មានក្តីសោមន្សរីករាយដែលបានសម្តែងដោយមានអ្នកទស្សនាច្រើនកុះករ។
“ខ្ញុំសប្បាយណាស់ ពេលដែលបានរួមចំណែកតិចតួចរបស់ខ្លួនទៅក្នុងការ
រក្សាសិក្បៈប្រពៃណីរបស់ជីដូនជីតា។ យប់ណាសម្តែងក៏មានមនុស្សរាប់រយនាក់
ទស្សនាដែរ ទោះបីជាខ្ញុំមានការញប់ញ័រក៏ដោយប៉ុន្តែ តាមនោះគឺបង្ហាញថា
មហាជនយកចិត្តទុកដាក់ខ្លាំងទៅលើសិល្បៈប្រពៃណីដែរ”។
ទស្សនិកជនពីវ័យចាស់ទៅដល់វ័យក្មេងអាចស្វែងឲ្យខ្លួននូវសិល្បៈពេញ
និយមដោយឈរតាមវង់ដើម្បីផ្ទៀងស្តាប់តន្ត្រី និងសម្របខ្លួនទៅក្នុងបរិយាកាស
សិល្បៈតាមដងវិថីអស្ចារ្យមួយនេះ។
មិត្តសុខពិសីនិងមិត្តអ្នកស្តាប់ជាទីមេត្រី!ខាងលើនេះយើងខ្ញុំបានធ្វើការ
ឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីឆាកល្ខោនកណ្តាលវាលតាមដងវិថីបុរាណ
ហាណូយ។ សង្ឃឹមថា មិត្តទាំងអស់នឹងពេញចិត្តចំពោះព័ត៌មានដែលយើងខ្ញុំ
ទើបនឹងផ្តល់។ រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធី
ផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាម
លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer
@yahoo. vn។នាទីប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ៕