ឧទ្ទេសនាមអំពីតែរាជវាំង Hue នៅវៀតណាម

(VOVworld) - នាសប្ដាហ៍កន្លងទៅ ក្នុងចំណោមសំបុត្រទាំង២៣៨ដែលបានផ្ញើរមក
ការណាល់ផ្សាយជាភាសាបរទេសវៀតណាមពីប្រទេសនិងតំបន់ដែនដីចំនួន៣៨
លើទូទាំងពិភពលោក កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងទូរស័ព្ទចំនួន
៤របស់មិត្តអ្នកស្ដាប់នៅកម្ពុជា។ក្នុងសំបុត្ររបស់ខ្លួនលោក សម្បត្តិ នៅរាជធានី
ភ្នំពេញបានចែករំលែកថា នាពេលកន្លងទៅ មិត្តវៀតណាមមួយរូបរបស់ខ្ញុំបានជូន
ខ្ញុំតែរាជវាំង Hue មួយកញ្ចប់។ខ្ញុំចូលចិត្តប្រភេទតែនេះណាស់។តើកម្មវិធីអាចផ្ដល់
បន្ថែមសំរាប់ខ្ញុំព័ត៌មានអំពីប្រភេទតែនេះដែរឬទេ?ដើម្បីឆ្លើយតបនឹងតម្រូវការ
របស់លោកសម្បត្តិ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេស
នាមជាមួយលោកអ្នកនាងនិងប្រិយមិត្តអំពីតែរាជវាំង លក្ខ ណៈវប្បធម៌ចំណីអា
ហារដ៏វិសេសវិសាលនៅតំបន់អតីតរដ្ឋធានី Hue។
ឧទ្ទេសនាមអំពីតែរាជវាំង Hue នៅវៀតណាម - ảnh 1
តែរាជវាំង Hue ក៏ត្រូវបានហៅថាតែថ្នាំ

នៅវៀតណាមមានតែរាប់សិបប្រភេទប្លែកពីគ្នា ប៉ុន្តែប្រភេទតែរាជវាំងនេះមានតែ
នៅទីក្រុង Hue ប៉ុណ្ណោះ។វាត្រូវបានហៅថាតែរាជវាំងដោយសារពីមុន ប្រភេទតែ
នេះប្រើសំរាប់តែមជ្ឈដ្ឋានស្ដេច មន្ត្រីជាន់ខ្ពស់និងអ្នកមាន អាស្រ័យដោយភាព
ក្បូរក្បាច់និងស្រុគស្មាញក្នុងការត្រៀមរៀបចំដើម្បីឆុងតែក៏ដូចជាផឹកតែ។ចាប់គិត
ពីការបេះស្លឹកតែត្រូវអនុវត្តន៍យ៉ាងហ្មត់ចត់តាមការកំណត់ដូចជាបេះស្លឹកតែនា
ម៉ោងណា អប់តែក្នុងរយៈពេលប៉ុន្មាន ហាលសំងួតតែយ៉ាងម៉េច។ល។ទឹកឆុងតែ
ត្រូវជាទឹកភ្លៀងបាន ត្រងស្តុកទុកក្នុងពាងស្អាត។ប្រភេទតែនិមួយៗមានបន្ថែម
ផ្កា ផ្លែឈើនិងស្លឹកខុសពីគ្នា។ លោកស្រី Nguyen Thi Thu Ha ម្ចាស់ហាងតែរាជ
វាំង Vu Di នៅទីក្រុង Hue បានឲ្យដឹងថា ស្ដេចនិងអ្នកមានមុននេះចូលចិត្តផឹក
ប្រភេទតែនេះដោយសារវា មិនត្រឹមតែជា ភេសជ្ជៈប៉ុណ្ណោះទេ ថែមទាំងជាថ្នាំ
បំប៉នសុខភាពទៀតផង។
“តែរាជវាំង Hue ត្រូវបានហៅថាតែថ្នាំ មានន័យថា វាជាតែផងនិងជាថ្នាំផង។
ពេលផឹកតែយើងអាចក្រេបនូវរស់ជាតិនិងគយគន់ពណ៌របស់ប្រភេទផ្កានានា
ព្រមទាំងបំប៉នសុខភាពសំរាប់អ្នកផឹក។ឧទាហរណ៍ តែផ្កាកុលាបជួយឲ្យស្បែក
ស្អាត។ តែផ្កាស្ពៃរឿងជួយលុបចោលជាតិពុលក្នុងរាងកាយនិងភ្នែកភ្លឺថ្លា។ហើយ
ផ្កា Salem ជួយលុបចោលជាតិខ្លាញ់លើសជាដើម”។
ឧទ្ទេសនាមអំពីតែរាជវាំង Hue នៅវៀតណាម - ảnh 2
ផឹកតែរាជវាំងជាមួយនំសណ្ដែកខៀវ

តែរាជវាំងនាបច្ចុច្បន្នត្រូវបានលក់សំរាប់ប្រជាជនគ្រាប់ស្រទាប់។របៀបឆុងតែនិង
 ផឹកតែក៏មិនស្មុគស្មាញដូចពេលមុនៗទៀតឡើយ ប៉ុន្តែចំពោះអ្នក​Hue ការផឹកតែ
 នៅជាលក្ខណៈវប្បធម៌ពិសេសមួយដែលត្រូវការថែរក្សា។អ្នក Hue តែងតែផឹកតែ
ជា មួយប្រភេទនំពិសេសដោយឡែកដូចជានំសណ្ដែកខៀវឬនំគ្រាប់ឈូក។ហាង
តែ រាជវាំងនៅទីក្រុង Hue ជានិច្ចកាលមានលក្ខណៈមួយស្រដៀងគ្នានោះគឺបរិយា
កាសស្ងប់ស្ងាត់ ត្រជាក់ស្រួល ដែលធ្វើឲ្យភ្ញៀវមកផឹកតែមានអារម្មណ៍ស្រស់
ស្រាយ។តំលៃតែរាជវាំងមិនសូវថ្លៃទេ ពី៣០ពាន់ដល់៥០ពាន់ដុង (ឬ១,៥ដល់
២,៥ដុល្លាអាមេរិក) សំរាប់មួយកែវ។នៅពេលមកដល់តំបន់ដីកេរ្តិ៍ដំណែលភាគ
កណ្ដាលវៀតណាមនេះទន្ទឹមនឹងការទៅទស្សនាសំណង់ស្ថាបត្យកម្មនានានិង
ប្រព័ន្ធប្រាង្គតម្កល់សពស្ដេច គឺការផឹកតែរាជវាំងក៏ជាសកម្មភាពមិនអាចរំលង
បានឡើយ។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយ
មិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរ
មកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស
វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយ
ឬ email៖ vov5khmer@yahoo. vn។

ប្រតិកម្មទៅវិញ

ផ្សេងៗ