ឧទ្ទេសនាមអំពីរូបសណ្ឋានដាំបន្លែសរីរាង្គនៅទីក្រុងហាណូយ
VOV5 -  
(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភា សាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទមួយចំនួនមកពីទូទាំងពិភព លោក។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភា សាខ្មែរទទួលបានសំបុត្រចំនួន៣មកពីមិត្តពិសី និងមិត្តជា សម្បត្តិ មកពីរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានិងមិត្ត ចាន សុម៉ាលីពីទីក្រុងហាណូយ។ ក្នុងនាទីប្រអប់សំ បុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីរូបសណ្ឋានដាំបន្លែសរីរាង្គនៅទីក្រុងហាណូយតាមរយៈ ការសំណូមពររបស់មិត្តចាន សុម៉ាលី។
ប្រជាកសិករកំពុងបាចជីសរីរាង្គឲ្យបន្លែ |
នាពេលកន្លងទៅនេះ កន្សោមពាក្យ “បន្លែសរីរាង្គ”កាន់តែជិតស្និទ្ធិជាមួយអតិថិ ជនទីក្រុងហាណូយ។ ហើយទោះបីជា តម្លៃនៃប្រភេទបន្លែនេះគឺថ្លៃជាង៣ឬ៤ដង បើប្រៀបនឹងថ្លៃរបស់បន្លែលក់តាមផ្សារក៏ដោយ ប៉ុន្តែវានៅតែទាក់ទាញការទិញ របស់អតិថិជនព្រោះគុណភាពនិងសុវត្ថិភាពនៃប្រភេទបន្លែនេះផងដែរ។ ហេតុ ដូច្នេះបានជា អ្នកស្រី Thanh Loan នៅឃុំ Ngoc Lam, Gia Lam ហាណូយ តែងតែ ទៅដល់ ហាងមានកិត្យានុភាពលក់បន្លែ ផ្លែឈើសរីរាង្គ៖
“ជារៀងរាល់ថ្ងៃ គ្រួសាររបស់ខ្ញុំតែងទិញជាមធ្យមអស់៣ទៅ៣ម៉ឺន ដុង។ ប្រៀប នឹងប្រភេទបន្លែនៅផ្សារគឺហាក់ដូចជាបន្លែសរីរាង្គមានសុវត្ថិភាពជាង។ ខ្ញុំនៅតែ ជ្រើសរើសបន្លែមានសុវត្ថិភាពផងនិងបន្លែសរីរាង្គផង ប៉ុន្តែមានលទ្ធភាពគឺខ្ញុំនឹងប្រើ ប្រាស់បន្លែសរីរាង្គ ព្រោះថា បន្លែសរីរាង្គគឺត្រូវបានបាចដោយជីសរីរាង្គ មិនប្រើប្រាស់ជីគីមីទេមាន ន័យថា វាល្អជាងសម្រាប់សុខភាពដែរ ”។
ចំពោះមុខតម្រូវការដ៏ធំមួយអំពីបន្លែស្អាតរបស់ទីផ្សារនោះ តំបន់ដាំបន្លែជា ច្រើននៅទីក្រុងហាណូយ បានផ្លាស់ប្តូរទៅដាំបន្លែសរីរាង្គ។ ឃុំ Thanh Xuan ស្រុក Soc Son ជាតំបន់មួយក្នុងចំណោមតំបន់ដាំបន្លែសរីរាង្គដំបូងរបស់ទីក្រុងហាណូយ ។ លោក Hoang Van Hung ប្រធាន សហករណ៍បន្លែសរីរាង្គ Bai Thuong នៅឃុំ Thanh Xuan បានចែករំ លែកថា៖
“បច្ចុប្បន្ន គឺមានឱសថជីវសាស្រ្តចំនួន៣សម្រាប់កំចាត់សត្វល្អិត មួយគឺឱសថ ជីវសាស្រ្តដែលធ្វើពីខ្ញី ទីពីរគឺធ្វើពីខ្ទឹមសរ និងទី៣ធ្វើពីម្ទេស។ ក្នុងដំណើការផលិត ក៏ត្រូវគោរពតាមគោលការណ៍មាសគឺ “៥ទេ” នោះគឺ មិនប្រើប្រាស់ជីគីមី មិនប្រើប្រាស់ ថ្នាំសំលាប់សត្វល្អិតគ្មាន GMO ពោលគឺត្រូវធានាសុខភាពរបស់អ្នកប្រើប្រាស់។”។
ការគោរពគោលការណ៍ “៥ទេ” នេះ បានធ្វើឲ្យបន្លែមានគុណភាពខ្ពស់ និងនាំមកនូវផលចំណេញគួរឲ្យកត់សម្គាល់សម្រាប់ប្រជាកសិករនៅឃុំ Thanh Xuan ។ ដោយមានផ្ទៃដីជាង២៤ហិកតា ដែលផ្តល់មកបរិមាណបន្លែពី២៥ដល់៤០តោននោះ ផលចំណេញទទួលបានជិត២ ពាន់លានដុង ពោលគឺក្នុងគ្រួសារ និមួយៗនឹងទទួល បានពី៤ដល់៥,៥ លានដុងក្នុងមួយខែ។ រូបសណ្ឋានដាំបន្លែសរីរាង្គនៅឃុំ Thanh Xuan ស្រុក Soc Son ទីក្រុងហាណូយ បានកសាងឡើងតំបន់ដាំបន្លែស្អាត មាន គុណភាព ព្រមទាំងជួយកែលំអបរិស្ថានទឹក ដី និងបរិស្ថានរបស់ប្រជាកសិករផ្ទាល់ ។ គណៈប្រតិភូបរទេសជាច្រើន ក៏បានមកទស្សនានិងស្វែងរកនូវរូបសណ្ឋានដាំ បន្លែស្អាតនេះផងដែរ។
លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំទើបធ្វើការឧទ្ទេសនាមនូវរូប សណ្ឋានផលិតបន្លែសរីរាង្គ។ ប្រសិនបើមិត្តចាប់អារម្មណ៍ លើប្រធានបទនេះ ឬមាន ចម្ងល់អ្វីខ្លះ មិត្តអាចផ្ញើសំបុត្រនិង Comment មកយើងខ្ញុំតាមអាស័យដ្ឋាន កម្មវិធី ផ្សាយសម្លេងជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ទីក្រុងហាណូយ វៀតណាម ឬ Email: vov5khmer@yahoo. com.vn៕
VOV5