ឧទ្ទេសនាមអំពីសិល្បៈច្រៀងចម្រៀងប្រជាប្រិយ Xam
(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជា
ភាសាបរ ទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន២០៥មកពីប្រទេស
និងតំបន់ ដែនដីលើពិភពលោកចំនួន៣៦ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសា
ខ្មែរទទួល បានសំបុត្រចំនួន៣មកពីមិត្តស្រី លីន មិត្ត ប៊ុនថន ពីទីក្រុងតាខ្មៅនិង
មិត្តចាន់ថា មកពីខេត្តកណ្តាល កម្ពុជា។ សូមអរគុណដែលមិត្តទាំងអស់បានរួម
ដំណើរ ជាមួយយើងខ្ញុំតាមរយៈកម្មវិធីផ្សាយសម្លេង។ ក្នុងនាទីប្រអប់សំបុត្រ
ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីសិល្បៈច្រៀងចម្រៀងប្រជាប្រិយ Xam។
សូមអញ្ជើញ លោកអ្នកនាងតាមដានស្តាប់។
មិត្តស្រីលីននិងមិត្តអ្នកស្តាប់ជាទីមេត្រី!
ចុងសតវត្សទី១៩និងដើមសតវត្សទី២០ នៅតំបន់ដីសណ្ដទន្លេក្រហមគឺ ពេញនិយមប្រភេទសិល្បៈសម្តែងប្រជាប្រិយ នោះគឺច្រៀងចម្រៀងប្រជាប្រិយ
Xam។ ដោយការរីកសាយភាយយ៉ាងខ្លាំងក្លា ពីប្រភេទសិល្បៈកំសាន្តសម្រាក ក្រោយពីការប្រមូលផលនោះ ច្រៀងចម្រៀងប្រជាប្រិយ Xam បានរីកចំរើនក្លាយ ទៅជាមុខរបររកស៊ីមួយសម្រាប់ជនក្រីក្រនៅទីក្រុងនិងបានមរតកពីជំនាន់មួយ
ទៅជំនាន់មួយ។ តាមរយៈសម័យកាល ចម្រៀងប្រជាប្រិយ Xam បានក្លាយទៅ
ជា ប្រភេទវប្បធម៌ប្រជាប្រិយវិសេសវិសាលនៅទីក្រុងហាណូយ។ សិល្បៈការិនី
Mai Tuyet Hoa ប្រធានក្រុមច្រៀង Xam Ha Thanh បានឲ្យដឹងថា៖
“ពាក្យពេជ្រក៏ដូចជាភ្លេងក្នុងចំរៀង Xam នឹងជ្រាបចូលអារម្មណ៍របស់អ្នកស្តាប់
ភ្លាមមួយរំពេច។ ឧទាហរ ប្រភេទចំរៀង Quan Ho ឬ Ca Tru យើងត្រូវ គិតពិចា
រណាបន្តិច ទើបយល់ថាអ្នកនិពន្ធចង់និយាយអំពីអ្វី។ចំពោះចំរៀង ប្រប្រិយ
Xam វិញ យើងត្រូវការអ្វី ស្រឡាញ់អ្វី និងចូលចិត្តអ្វី យើងអាចស្តីត្រង់ ដោយ
ពាក្យពេជ្រសាមញ”។
|
សិល្បៈករ សិល្បៈការិនីសម្តែងច្រៀង Xam Cho
(រូបថតៈ http://quehuongonline.vn/) |
បើប្រៀបនឹងប្រភេទតន្ត្រីប្រជាប្រិយដទៃ ច្រៀង Xam ជាប្រភេទតន្ត្រីជិតដិត ជាមួយនឹងអក្សរសាស្ត្រប្រជាប្រិយបំផុត។ អត្ថបទចម្រៀង Xam គឺសម្បូបែប ពី
ចំរៀងប្រជាប្រិយ សុភាសិត ទៅដល់កំណាព្យរបស់កវីល្បីៗឈ្មោះដូចជា កវី
Nguyen Khuyen កវី Tan Da កវី Nguyen Khuyen ជាដើម។ ខ្លឹមសាររបស់ ចម្រៀង
Xam គឺស្តីពីជីវភាពរស់នៅក្នុងសង្គម មានចរិតលក្ខណៈមនុស្សសាស្រ្ត ។នោះ
គឺការៀបរាប់អំពីជីវិតមនុស្ស ការលំបាកវេទនារបស់ជនក្រីក្រ។ ហើយនោះក៏ជា រឿងកំប្លែងសប្បាយមានចរិត តិះដៀលទម្លាប់អាក្រក់ រួមទាំងចោទប្រកាន់ពួកជិះ ជាន់គាបសង្កត់ប្រជាជនទៀតផង។ អាចនិយាយបានថា អ្នកច្រៀងបទចម្រៀង
ប្រជាប្រិយ Xam ជាជននិទានរឿងមានទេពកោសល្យ។ ហើយនៅទីកន្លែងណា ក៏អាចជាឆាកសម្រាប់ច្រៀងចម្រៀង Xam ផងដែរ នៅតាមផ្សារតាមផ្លូវ ឬនៅកន្លែង
ដែលមានមនុស្សធ្វើដំណើរទៅវិញទៅមកក៏អាចសម្តែងបានទាំងអស់។
ចម្រៀង Xam មានចង្វាក់ចំនួន២នោះគឺ ចម្រៀង Xam Cho និងចម្រៀង Xam
co dao។ ចម្រៀង Xam Cho មានចង្វាក់ខ្លាំងដោយប្រើឧបករណ៍ភ្លេង Bau និង
Nhi។ ចំពោះចម្រៀង Xam co dao វិញ គឺចង្វាក់ទន់ភ្លន់។ កញ្ញា Nguyen Ngoc Tu
និស្សិតឆ្នាំទី២ មុខជំនាញល្ខោនជនជាតិ សាលាមហោស្រពនិងភាព យន្តបានឲ្យ
ដឹងថា៖
“ប្អូនបានរៀនច្រៀង Xam ៧ខែហើយ។ ទោះបីជាស្រុកកំណើតរបស់ប្អូន គឺមិនមែនជាប្រភពដើមរបស់ចម្រៀង Xam ក៏ដោយ ប៉ុន្តែប្អូនជក់ចិត្តទៅនឹងប្រ ភេទសិល្បៈនេះតាំងពីនៅតូចម្លេះ។ ប្អូនបានអង្គុយស្តាប់ជីដូនជីតាច្រៀងហើយ
ជក់ចិត្តតែម្តង។ ចំរៀង Cheo គឺមានពាក្យជួនជាច្រើនប៉ុន្តែ ចម្រៀង Xam វិញ
គឺសាមញ្ញណាស់”។
មិត្តស្រីលីននិងមិត្តអ្នកស្តាប់ជាទីមេត្រី!
តាមរយៈព័ត៌មានដែលយើងខ្ញុំទើងនឹងផ្តល់មក សង្ឃឹមថាមិត្តនឹងស្គាល់អំពី សិល្បៈច្រៀងចម្រៀង Xam នៅវៀតណាម។ជាពិសេស ដើម្បីជិតស្នីទជាមួយជីវ ភាពរស់នៅប្រចំាថ្ងៃ រួមជាមួយការសម្តែងតាមមុខផ្សារ Dong Xuan នៅទីក្រុង
ហាណូយ មានវគ្គបណ្តុះបណ្តាលច្រៀងចម្រៀង Xam ឥតគិតថ្លៃដែលបានមជ្ឈ មណ្ឌលអភិវឌ្ឍន៍សិល្បៈតន្ត្រីវៀតណាមរៀបចំនៅសាលាភូមិ Hao Nam ។ដើម្បី
ដឹងព័ត៌មានបន្ថែម មិត្តអាចផ្ញើសំបុត្រមកកម្មវិធីតាមអាស័យដ្ឋាន កម្មវិធីផ្សាយ
ជា ភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាម លេខ
៤៥ Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ៕