(VOV)_នាថ្ងៃទី ១៦ មករា អគ្គលេខាធិការគណៈកម្មាធិការបោះឆ្នោតជាតិថៃ
លោក Puchong Nutrawong បានអោយដឹងថា៖មិនទាន់ជ្រើសរើសបានបុគ្គលិកចំ នួន ១៤ម៉ឺននាក់តាមតម្រូវការ ដើម្បីបំរើការបោះឆ្នោតនៅខេត្តចំនួន១៥ ភាគខាងត្បូងថៃ
ទេ ។
|
កងទ័ពថៃត្រូវបានប្រមូលផ្តុំដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់(TTXVN) |
តាមលោក Puchong Nutrawong បានអោយដឹងថែមទៀតថា៖ គណៈកម្មាធិការបោះឆ្នោតបានអនុវត្តតាមមាត្រាទី២០ នៃច្បាប់បោះឆ្នោតដើម្បីស្នើស្ថាប័ន អង្គការរដ្ឋាភិបាលចាត់ចែងមនុស្សបំរើការបោះឆ្នោតខាងមុខនេះដែរ។
ទន្ទឹមនឹងនោះ នៅទីក្រងបាំងកក់ ជាទីកន្លែងនឹងមានមណ្ឌលបោះឆ្នោតចំនួន៦០០០ លោក Puchong Nutrawong បានអោយដឹងថា៖នឹងស្វែងរកការជួយឧបត្ថម្ភរបស់រដ្ឋអំណាចបាំងកក ក្រសួងអប់រំ និងយោធា ក្នុងពេលអនុវត្តភារកិច្ចបំរើការបោះឆ្នោតនេះ។
មុននោះ ក្នុងវេទិកាពិសេសស្ដីពីការបោះឆ្នោត ដោយរដ្ឋាភិបាលរៀបចំឡើង នាថ្ងៃទី ១៥ មករា គ្រប់ដំណាងបានឯកភាពរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ២ កុម្ភៈខាងមុខនេះដែរ៕