កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់នាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសអឺរ៉ុបខាងជើងផ្តោតលើបញ្ហាសន្តិសុខ

(VOVWORLD) - រាល់ការវិវឌ្ឍថ្មីៗនៅរុស្ស៊ីនារយៈពេលប៉ុន្មានថ្ងៃកន្លងទៅគឺជាប្រធានបទ សំខាន់ៗក្នុងកិច្ចប្រជុំ។
កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់នាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសអឺរ៉ុបខាងជើងផ្តោតលើបញ្ហាសន្តិសុខ - ảnh 1គណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់នាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសអឺរ៉ុបខាងជើង។ រូបថត៖ AFP/VNA

សន្តិសុខនៅអឺរ៉ុបខាងជើង និងអ៊ុយក្រែន គឺជាប្រធានបទអាទិភាពក្នុងថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់នាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសអឺរ៉ុបខាងជើង ដែលបានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ មិថុនា នៅទីក្រុង Vestmannaeyjar ប្រទេសអ៊ីស្លង់។

បន្ទាប់ពីទៅដល់អ៊ីស្លង់ នាយករដ្ឋមន្រ្តីកាណាដាបានជួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីហ្វាំងឡង់ និងដាណឺម៉ាក។ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo នាយករដ្ឋមន្ត្រីលោក Justin Trudeau បាននិយាយថា រាល់ការវិវឌ្ឍថ្មីៗនៅរុស្ស៊ីនារយៈពេលប៉ុន្មានថ្ងៃកន្លងទៅគឺជាប្រធានបទ សំខាន់ៗក្នុងកិច្ចប្រជុំ។ ទន្ទឹមនឹងនោះ ក្នុងជំនួបជាមួយសមភាគីកាណាដា លោក Justin Trudeau នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បាននិយាយថា បញ្ហាអ៊ុយក្រែនក៏ជាប្រធានបទសំខាន់មួយក្នុងកិច្ចប្រជុំនេះ។កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់នាយករដ្ឋមន្ត្រីនៃបណ្ដាប្រទេសអឺរ៉ុបខាងជើងបានប្រព្រឹត្តិទៅមុន ២សប្តាហ៍ពោលគឺមុនពេលមេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ធ្វើដំណើរទៅកាន់ប្រទេស Litva ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន ក៏ដូចជាបញ្ហាពង្រីកសម្ព័ន្ធភាពយោធានេះ។ បច្ចុប្បន្នអ៊ីស្លង់កំពុងកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សារដ្ឋមន្ត្រី អឺរ៉ុបខាងជើងឆ្នាំ ២០២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ