កិច្ច​ព្រមព្រៀង​ឈប់​បាញ់រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ទំនង​ជា​មិន​អាច​ក្លាយ​ជា​ការពិត​ទេ

(VOVWORLD) - យថាទស្សន៍នៃបទឈប់បាញ់មួយនៅតំបន់ហ្គាហ្សាកាន់តែមានភាពផុយស្រួយនៅពេលដែល គណៈប្រតិភូចរចានៃចលនាអ៊ីស្លាមហាម៉ាសនាថ្ងៃទី ៥ ឧសភា បានរំលឹកឡើងវិញនូវការទាមទាររបស់ខ្លួន ឱ្យបញ្ចប់ជម្លោះជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបដិសេធ។

ការចរចាមិនទទួលបានវឌ្ឍនភាពជាវិជ្ជមានទេ ហើយក្រុមចរចារបស់ចលនាអ៊ីស្លាមហាម៉ាសបានចាកចេញពីទីក្រុងគែរកាលពីយប់ថ្ងៃទី ៥ ឧសភា  បន្ទាប់ពីបញ្ចប់ការចរចារយៈពេលពីរថ្ងៃ។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាជាបណ្តោះអាសន្ននៅតំបន់ហ្គាហ្សា ដើម្បីធានាការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់កំពុងឃុំខ្លួន ប៉ុន្តែបានច្រានចោលការបញ្ឈប់ជម្លោះទាំងស្រុងដោយចាត់ទុកថា វានឹងបង្កការគំរាមកំហែងដល់អ៊ីស្រាអែល។

បើទោះបីមានការចរចាការទូតអូសបន្លាយរយៈពេលជាច្រើនខែក៏ដោយ ក៏អ្នកសម្រុះសម្រួលមិនអាចឈានទៅរកបទឈប់បាញ់ថ្មីបានទេ ដោយភាគីទាំងពីរនៅតែលើកឡើងនូវការទាមទារបញ្ច្រាសគ្នា និងស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពអាក់ខាននៃការចរចា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ