កិច្ចសន្ទនាកម្រិតខ្ពស់ប្រចាំឆ្នាំលើកទី៨ ស្តីពីសេដ្ឋកិច្ចវៀតណាម-បារាំង

(VOVWORLD) - នាថ្ងៃទី ១៧ ឧសភា នៅទីក្រុង ប៉ារីស (បារាំង) អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបារាំង លោក Franck Riester បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៨ នៃកិច្ចសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់ប្រចាំឆ្នាំ វៀត ណាម-បារាំង។ នេះជាជំនួបលើកដំបូងដែលធ្វើឡើងដោយផ្ទាល់បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

កិច្ចសន្ទនាកម្រិតខ្ពស់ប្រចាំឆ្នាំលើកទី៨ ស្តីពីសេដ្ឋកិច្ចវៀតណាម-បារាំង - ảnh 1ទិដ្ឋភាពនៃជំនួបសន្ទនា 

ថ្លែងមតិក្នុងពិធីបើកកិច្ចសន្ទនា លោករដ្ឋមន្ត្រី Franck Riester បានអះអាងនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងបរិបទដែល វៀតណាម និងបារាំងចែករំលែកក្តីកង្វល់រួម និងប្រឈមមុខនឹងបញ្ហាប្រឈមរួមនៃដំណើរការផ្លាស់ប្តូរថាមពល និងបច្ចេកវិទ្យាឌីជីថល។ បើតាមលោករដ្ឋមន្ត្រី Franck Riester កិច្ចសន្ទនាកម្រិតខ្ពស់ប្រចាំឆ្នាំស្តីពីសេដ្ឋកិច្ចវៀតណាម - បារាំងមានគោលបំណងបញ្ជាក់ខ្លឹមសារដែលបានព្រមព្រៀងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីបារាំង Emmanuel Macron និងអគ្គលេខាបក្ស លោក Nguyen Phu Trong កាលពីខែតុលាកន្លងទៅ។ ក្នុងស្មារតីនោះ បារាំងត្រៀមខ្លួនជាស្រេចដើម្បីប្រគៀកស្មារជាមួយវៀតណាម ដើម្បីសម្រេចបាននូវគោលដៅផ្លាស់ប្តូរថ្មីសេដ្ឋកិច្ច  ប្រយុទ្ធប្រឆាំងជាមួយបម្រែបម្រួលអាកាសធាតុ។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច និងកែលម្អគុណភាពកំណើនដោយផ្អែកលើការបង្កើនផលិតភាព និងការច្នៃប្រឌិត។ នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់អំពីយុទ្ធសាស្ត្រ គោលនយោបាយសេដ្ឋកិច្ចពាក់ព័ន្ធ បញ្ហាទំនាក់ទំនងពហុភាគី និងទ្វេភាគី ព្រមទាំងកំណត់ទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍន៍ នៃឧស្សាហកម្ម semiconductor ។ អនុរដ្ឋមន្ត្រី Tran Quoc Phuong បានចែករំលែកថា៖ “នៅក្នុងកិច្ចប្រជុំលើកទី៨នេះ យើងបានឈានដល់ការឯកភាពគ្នាខ្ពស់លើវិស័យសំខាន់ៗ នាពេលខាងមុខ។ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងចាស់ដូចជាវឌ្ឍនភាពនៃសកម្មភាព។ ទាក់ទងនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ភាគីទាំងពីរបានកំណត់វិស័យអាទិភាព ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទាក់ទងនឹងកំណើន ភាគីទាំងពីរផ្តោតលើការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ